Sign up to save your podcasts
Or
ក្នុងខណៈដែលស្ត្រីគ្រប់រូប ត្រូវឆ្លងកាត់ជាចាំបាច់ដំណាក់កាលធ្វើទុក្ខមិនស្រណុកខ្លួនព្រោះអស់រដូវ (Ménopause) បុរសចូលដល់វ័យ៥០ឆ្នាំឡើងទៅក៏មានអាការៈប្រហាក់ប្រហែលនឹងបាតុភូតអស់រដូវរបស់ស្ត្រីដែរ។ អាការៈអស់រដូវសម្រាប់បុរស មានឈ្មោះជាភាសាបារាំងថា អង់ដ្រូប៉ូស្ស Andropause ឬវិបត្តិហាប្លាយជាភាសាសាមញ្ញ។ តើវិបត្តិAndropause ជាអ្វី? មានរោគសញ្ញាយ៉ាងណា? និងអាចព្យាបាលការពារបានដែរឬទេ?
តាំងពីចូលវ័យ៥០ឆ្នាំប្លាយមក តើអស់លោកជាបុរសធ្លាប់មានអារម្មណ៍អស់កម្លាំងចម្លែក ចុះខ្សោយ បែកញើសស្អិតពេលយប់ សម្រាន្តមិនស្កប់ ចេះមួរមៅ បាត់ចំណង់តណ្ហា ឬលែងសូវបះខឹងផ្តេសផ្តាសទេ? ទាំងអស់នេះជាអាចជាអាការៈធម្មតានៃដំណើរធម្មជាតិរបស់មនុស្សចាស់ទេ តែក៏អាចជាសញ្ញាប្រាប់ថាអ្នកកំពុងមានអាការៈអស់រដូវAndropause ដែរ។ បុរសមានរដូវដែរឬ?
តើការអស់រដូវអង់ដ្រូប៉ូស្ស ឬការអស់រដូវបុរសជាអ្វី?
នៅអាយុចម្លោះចាប់ពី៤៥-៥៥ឆ្នាំ ប្រព័ន្ធសរីរាង្គកាយស្ត្រីឈប់ផលិតអ័រមូនបន្តពូជទាំងស្រុង (អូវ៉ែរឈប់បញ្ចេញអ័រមូនoestrogène និង progesterone) ដែលគេនិយមហៅថាដំណាក់កាលអស់រដូវ ឬMénopause ជាភាសាបារាំង។ ឯខាងបុរសគ្មានរដូវគ្មានខែដូចស្ត្រីមែន តែដល់អាយុខ្ទង់នេះ បុរសក៏ចេះចុះខ្សោយ និងឆ្លងចូលដល់ដំណាក់មួយដែលការផលិតអ័រមូនផ្លូវភេទចុះថយជាលំដាប់ដែរ គ្រាន់តែប្រព័ន្ធបន្តពូជបុរសមិនបញ្ឈប់តួនាទីទាំងស្រុង ដូចស្ត្រីតែប៉ុណ្ណោះ។ បុរសនៅតែរក្សាលទ្ធភាពបន្តពូជបានដដែល។ មានន័យថាចូលដល់វ័យ៥០ឆ្នាំស្ត្រីលែងមានរដូវ និងលែងសមត្ថភាពបង្កកំណើតកូនតាមបែបធម្មជាតិហើយ ឯចំណែកបុរសវិញ អាចមានកូនរហូតដល់ថ្ងៃស្លាប់។ នេះជាភាពខុសគ្នាដ៏ធំមួយរវាងស្រ្តីនិងបុរស ដែលជំរុញឱ្យអ្នកជំនាញមួយចំនួន បដិសេធមិនហៅ Andropause ថាជាអាការៈអស់រដូវបុរស សម្របតាមអាការៈអស់រដូវរបស់ស្ត្រីMénopauseទេ។
ម្យ៉ាងទៀត ដោយជាក់ស្តែងនោះ មានបុរសតែប្រមាណពី១០ទៅ២០% ដែលកើតអាការៈអង់ដ្រូប៉ូស្ស ចាប់ពីអាយុ៥០ឆ្នាំទៅ និងរហូតដល់៥០%សម្រាប់បុរសវ័យចំណាស់លើសពី៧០ឆ្នាំ។
Andropause ជាបាតុភូតសរីរៈវិទ្យាដែលគេពុំទាន់ស្គាល់ច្បាស់នៅឡើយទេ ហើយក៏គ្មានដែរនិយមន័យណាកំណត់អាយុដែលមានអង់ដ្រូប៉ូស្សនោះ។ ការអស់រដូវបុរសគឺចង់សំដៅលើការធ្លាក់ចុះអ័រមូនភេទរបស់បុរសដែលគេស្គាល់ច្បាស់ជាងគេគឺអ័រមូន “តេស្តូស្តេរ៉ូន” និងអ័រមូនផ្លូវភេទផ្សេងៗទៀត យ៉ាងសន្សឹមៗ ទៅតាមវ័យ និងតាមច្បាប់ធម្មជាតិ ចាប់ពីអាយុ៤៥ឆ្នាំឡើងទៅ។ ហើយអង់ដ្រូប៉ូស្សបុរស ក៏មិនមែនជាដំណាក់កាលដែលអាចបែងចែងឱ្យដាច់ស្រលះរវាងពេលមុននិងពេលក្រោយ ដូចករណីមនុស្សស្រីទេ។
តេស្តូស្តេរ៉ូន ជាអ័រមូនផ្លូវភេទបញ្ចេញដោយសរីរៈភេទ មានច្រើនសម្រាប់បុរស និងតិចតួចសម្រាប់ស្ត្រី ទើបបានជាគេឱ្យឈ្មោះថាអ័រមូនបុរស។ អ័រមូននេះមានតួនាទីសំខាន់ណាស់ក្នុងការទ្រទ្រង់សុខមាលភាពអារម្មណ៍និងរាងកាយ។ ចំពោះមនុស្សប្រុស តេស្តូស្តេរ៉ូនមួយភាគធំផលិតដោយពងស្វាស និងជាអ្នកចាត់ចែងគ្រង់គ្រងចំណង់តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និងការផលិតគ្រាប់ឈាមក្រហមនិងស្ពែម៉ាតូហ្សូអ៊ីត។
ពោលគឺអ័រមូននេះមានបេសកកម្មធំណាស់ សម្រាប់ជាមោទនភាពបុរស។ បរិមាណអ័រមូនបុរស តេស្តូស្តេរ៉ូន ឡើងខ្ពស់ខ្លាំងបំផុតនៅអាយុម្តុំខ្ទង់២០ឆ្នាំ។ ចាប់ពីអាយុ៣០ឆ្នាំឡើងទៅ អត្រាតេស្តូស្តេរ៉ូន ក្នុងឈាមចាប់ធ្លាក់ចុះ ដោយឯងៗក្នុងកំរិត១ទៅ២%ក្នុងមួយឆ្នាំៗ។ ការធ្លាក់ចុះបរិមាណអ័រមូនបុរសនេះ ធ្វើឱ្យខូចគុណភាពជីវិតខ្លាំងណាស់ និង ចេញចាស់ ភ្លាមភ្លែតគួរឱ្យភ្ញាក់ផ្អើលសម្រាប់បុរសខ្លះ។ ស្ត្រីក្រោយអស់រដូវចាប់មានអត្រាតេស្តូស្តេរ៉ូនថយចុះជាលំដាប់ ដោយជួនមាន ជួនគ្មានរោគសញ្ញាទេ។
តើអាការៈអស់រដូវបុរសផ្តល់រោគសញ្ញាដូចម្តេចខ្លះ?
ដោយនិយាយតែពីករណីបុរសមានសុខភាពធម្មតាគ្មានជំងឺជាប់ក្នុងខ្លួន អាការៈសញ្ញារបស់បុរសអស់រដូវអង់ដ្រូប៉ូស្ស មានប្រហាក់ប្រហែលនឹងស្ត្រីអស់រដូវដែរ។ អាការៈរោគទាំងនោះមានដូចជា ធ្លាក់កម្លាំង ថយថាមពលចេះចង់សម្រាកថ្ងៃ ខ្លះប្តូរផ្លាស់ឥរិយាបថ និងអត្តចរិក ក្លាយជាមនុស្សឆាប់ខឹង ចេះខូចចិត្តបែបបាក់ទឹកចិត្តផង និងអាចមានវិបត្តិដំណេកទៀត។ ស្រកសាច់ដុំ លែងសូវមានរោមពុកមាត់ពុកចង្កា ឬ ក្បាលឡើងឆក ឡើងទំពែក ស្បែកក៏ឡើងស្រអាប់ ស្ងួត តែសម្បូរខ្លាញ់អាក្រក់ ទៅស្តុកផ្តុំនៅម្តុំពោះធ្វើឱ្យដុះក្បាលពោះ។ ចេះក្តៅឆួល បែកញើសនៅពេលយប់ ខ្សោយសមត្ថភាពផ្លូវភេទ លែងសូវមានតណ្ហា ចំណង់រួមរក្សកាន់តែរង្វើល ពងស្វាសចុះតូចជាងមុន ប្រដាប់ភេទ(លិង្គ)លែងសូវបះខឹង ឬបើខឹងក៏លែងសូវរឹង។ ខ្លះចាប់មានអាការៈឈឺឆ្អឹងឆ្អែង ព្រោះតែអាចមានជំងឺពុក-ស្ពោតឆ្អឹង ... ទាំងអស់នេះសុទ្ធសឹងជាអាការៈដែលបុរសមានវិបត្តិអង់ដ្រូប៉ូស្ស អាចជួបប្រទះ។
អាការៈសញ្ញាអង់ដ្រូប៉ូស្សមានច្រើន និងខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តែបុរសភាគច្រើនចាប់អារម្មណ៍ខ្វល់គិតគូរអំពីសុខភាពរបស់ខ្លួន នៅពេលលែងសូវមានសមត្ថភាពរួមរក្សប៉ុណ្ណោះ។ ព្យាបាលតែបញ្ហាលិង្គខ្សោយមួយមុខមិនគ្រប់គ្រាន់ទេ និងមិនត្រឹមត្រូវទេ។ ត្រូវព្យាបាលបញ្ហាសុខភាពជាលក្ខណៈទូទៅ ដោយមិនមើលស្រាលផ្នែកណាមួយឡើយ។
តើគេអាចការពារនិងព្យាបាលអាការៈអស់រដូវបុរស?
បុរសមានសំណាងជាងស្ត្រីខ្លាំងណាស់។ ប្រសិនបើបុរសពិតជាកំពុងឆ្លងកាត់វិបត្តិអង់ដ្រូប៉ូស្សមែន នោះបុរសៗអាចរកដំណោះស្រាយនិងវិធីការពារបាន ប្រកបដោយប្រសិទ្ធភាពទៀត។ ដើម្បីធ្វើរោគវិនិច្ឆ័យកំណត់ថាជារោគអស់រដូវបុរស គ្រូពេទ្យអាចវិភាគពិនិត្យមើលបរិមាណអ័រមូនតេស្តូស្តេរ៉ូនថាសមមាត្រទៅតាមវ័យ(អាយុ)ដែរឬទេ។ បើថ្លឹងថ្លែងទៅឃើញថាខ្វះ គ្រូពេទ្យជំនាញអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំបំប៉នអ័រមូនតេស្តូស្តេរ៉ូន ដោយអាចបូកបន្ថែមថ្នាំព្យាបាលដំណើរការមិនប្រក្រតីនៃសមត្ថភាពរួមភេទ។ មុននឹងទទួលការព្យាបាលដោយអ័រមូនណាមួយ អ្នកត្រូវធានានិងត្រួតពិនិត្យសុខភាពទូទៅ ពងស្វាស ប្រូស្តាត ព្រោះតេស្តូស្តេរ៉ូនច្រើន អាចទៅបង្កើនគ្រោះហានិភ័យផ្សេងទៀត ដូចជាទៅពង្រីកប្រូស្តាតឬនាំឱ្យមានជំងឺមហារីកប្រូស្តាត។
ប្រកាន់យកអនាម័យល្អក្នុងការរស់នៅ ដោយចៀសវាងការទទួលទានអាហារខ្លាញ់ច្រើន ផ្អែមជ្រុល ប្រៃខ្លាំង។ បញ្ឈប់ការជក់បារី និងបន្ថយជាតិសុរា ហើយបង្កើនចលនាធ្វើលំហាត់ប្រាណ ឱ្យបានជាប់ជាប្រចាំ នឹងជួយពង្រឹងសាច់ដុំ ទ្រទ្រង់កំរិតអ័រមូនតេស្តូស្តេរ៉ូន នោះអស់លោកជាសុភាពបុរសទាំងឡាយនឹងរឹងមាំមានសុខភាពល្អប្រសើរយូរអង្វែងទៅ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners