រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ បានកាត់ដីទំហំ ៦៤៩ហិកតា នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅឱ្យក្រុមហ៊ុនមួយធ្វើការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ។ ការអភិវឌ្ឍន៍លើព្រៃអភិរក្ស បានក្លាយជាប្រធានបទថ្មីមួយទៀតដែលត្រូវបានលើកយកដេញដោលគ្នាពីផលចំណេញ និងផលប៉ះពាល់ទៅលើការវិនិយោគបែបនេះ។ អ្នកអភិរក្សយល់ថា ការអភិវឌ្ឍន៍បែបនេះបង្កផលប៉ះពាល់ដល់ប្រជាជនជាជាងទទួលបានផលប្រយោជន៍។ ប៉ុន្តែអ្នកតាមដានខ្លះយល់ថា បើការវិនិយោគនេះគោរពទៅតាមច្បាប់ត្រឹមត្រូវ នឹងទទួលបានប្រយោជន៍ច្រើនជាងផលប៉ះពាល់។