នៅថ្ងៃចន្ទទី២១ខែសីហាស្អែកនេះ សភានឹងបើកសម័យប្រជុំដំបូង សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ តាមរយៈកិច្ចប្រជុំនេះស្ដែងឲ្យឃើញថា កម្ពុជាបានលាងខ្លួនពីប្រទេសដែលមានសភាឯបក្សមកពហុបក្ស ក្រោយបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិចត្រឡប់មកអង្គុយកៅអីរដ្ឋសភាជាមួយ។ គណបក្សហ្វ៊ុនស៊ិនប៉ិចដែលមានវត្តជាថ្មីក្នុងរដ្ឋសភាចំនួន៥កៅអីនៅពេលនេះ បន្ទាប់ពីរបូតចេញពីកៅអីតំណាងរាស្ត្រ ពីរអាណត្តិជាប់គ្នា២០១៣និង២០១៨។ អ្នកនយោបាយ សង្គមស៊ីវិល អ្នកវិភាគជាដើម ពួកគេបានបង្ហាញជំនឿស្រួចស្រាវចំពោះតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច បើធៀបនឹងអតីតបក្សសង្គ្រោះជាតិដែលមានទឹកមាត់ប្រៃក្នុងសភា។