ក្រុមអ្នកតស៊ូមតិនៅតែទទួចជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលកម្ពុជាស្វែងរកយុត្តិធម៌ជូន លោក ឈុត វុទ្ធី ខណៈពួកគេរំឭកខួប១១ឆ្នាំនៃការស្លាប់សកម្មជនព្រៃឈើរូបនេះ។ សំណុំរឿងឃាតកម្មកណ្តាលព្រៃនៅខេត្តកោះកុងនោះ គឺមានតែបុរសជាសន្តិសុខក្រុមហ៊ុនម្នាក់ប៉ុណ្ណោះត្រូវបានកាត់ទោស២ឆ្នាំ គ្រាដែលមន្ត្រីប៉េអឹមដែលរងការចោទថាជាអ្នកបាញ់សម្លាប់លោក ឈុត វុទ្ធី ក៏ត្រូវបានគេបាញ់សម្លាប់ជាមួយគ្នានោះដែរ។ ប៉ុន្តែសំណុំរឿងនេះក្រុមអង្គការសង្គមស៊ីវិលនៅតែមិនអស់ចិត្ត និងថាគ្មានយុត្តិធម៌នៅឡើយ។ តើគេអាចសើរើសំណុំរឿងនេះឡើងវិញ ដោយរបៀបណា?