
Sign up to save your podcasts
Or


នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាខួបលើកទី៣៣ឆ្នាំ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅថ្ងៃនេះ សហភាពអឺរ៉ុប បានលើកទឹកចិត្តឱ្យភាគីកម្ពុជាថ្លឹងថ្លែងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយចាត់ទុកថា សន្ធិសញ្ញានេះ មិនត្រឹមតែដើម្បីសម្រេចបានសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាព ដែលផ្អែកលើការគោរពសិទ្ធិមនុស្ស អភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ទោះជាយ៉ាងណា អ្នកវិភាគខ្លះ មើលឃើញថា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស មិនមានឥទ្ធិពលលើកម្ពុជាទេ ព្រោះស្មារតីនៃសន្ធិសញ្ញាទីក្រុងប៉ារីសត្រូវបានដាក់ទៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រួចហើយ។ តែអ្នកវិភាគខ្លះ យល់ថា ប្រទេសជាភាគីហត្ថលេខី នៅតែមានសិទ្ធិដាស់តឿនឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកិច្ចព្រមព្រៀងនេះ និងអនុវត្តឱ្យបានពេញលេញ ទោះបានចម្លងចូលក្នុងរដ្ឋធម្មនុញ្ញក៏ដោយ៕
By RFI ខេមរភាសា / Khmerនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាខួបលើកទី៣៣ឆ្នាំ នៃសន្ធិសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ នៅថ្ងៃនេះ សហភាពអឺរ៉ុប បានលើកទឹកចិត្តឱ្យភាគីកម្ពុជាថ្លឹងថ្លែងលើការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយចាត់ទុកថា សន្ធិសញ្ញានេះ មិនត្រឹមតែដើម្បីសម្រេចបានសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងស្ថិរភាព ដែលផ្អែកលើការគោរពសិទ្ធិមនុស្ស អភិបាលកិច្ច ប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ទោះជាយ៉ាងណា អ្នកវិភាគខ្លះ មើលឃើញថា ប្រទេសហត្ថលេខីនៃសន្ធិសញ្ញាទីក្រុងប៉ារីស មិនមានឥទ្ធិពលលើកម្ពុជាទេ ព្រោះស្មារតីនៃសន្ធិសញ្ញាទីក្រុងប៉ារីសត្រូវបានដាក់ទៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ រួចហើយ។ តែអ្នកវិភាគខ្លះ យល់ថា ប្រទេសជាភាគីហត្ថលេខី នៅតែមានសិទ្ធិដាស់តឿនឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកិច្ចព្រមព្រៀងនេះ និងអនុវត្តឱ្យបានពេញលេញ ទោះបានចម្លងចូលក្នុងរដ្ឋធម្មនុញ្ញក៏ដោយ៕

14 Listeners

110 Listeners

0 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

0 Listeners

18 Listeners

46 Listeners

22 Listeners

0 Listeners

5 Listeners

0 Listeners