គណៈរដ្ឋមន្ត្រីកម្ពុជាអាណត្តិនេះ ត្រូវបានគេរិះគន់ថា ក្បាលធំជាងខ្លួន ខណៈឧបនាយករដ្ឋមន្ត្រីមាន១០រូប ទេសរដ្ឋមន្ត្រី២១រូប រដ្ឋមន្ត្រី៣០រូប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី២៩រូប។ ចំណែកនៅតាមក្រសួងនីមួយៗវិញ គឺមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុប១០៤រូប នៅក្រសួងមហាផ្ទៃ ៨៩រូប នៅទីស្តីការគណៈរដ្ឋមន្ត្រី និង ៨៦រូបនៅក្រសួងការពារជាតិ។ លើសពីនេះ នៅក្រសួងព័ត៌មាន និងក្រសួងសង្គមកិច្ច មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ៦៩រូប ខណៈក្រសួងផ្សេងទៀត មានចន្លោះពីជាង៣០រូបទៅជិត៦០រូប។ បើសរុបចំនួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាណត្តិទី៧នេះ គឺមានជាង១៥០០រូប ដោយមិនទាន់គិតចំនួនទីប្រឹក្សាបន្ថែមទៀតនោះ។ តើការដែលមានមន្ត្រីច្រើនបែបនេះ នឹងជួយឲ្យការងារមានប្រសិទ្ធិភាពដែរឬទេ?