រដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានដាក់ចេញនូវគោលនយោបាយបច្ចុកោណដើម្បីពង្រឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសង្គម។ ក្នុងចំណោមវិស័យអាទិភាពដែលរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដាក់ចេញនោះ វិស័យឧស្សាហកម្មកាត់ដេរនៅតែស្ថិតក្នុងវិស័យចម្បង ដែលរដ្ឋាភិបាលលើកកម្ពស់ និងកែលម្អបន្ថែមទៀត។ ជាក់ស្តែង គោលនយោបាយថ្មីនេះ រដ្ឋាភិបាលបន្តដំឡើងប្រាក់ឈ្នួលអប្បរមានិងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតរួមជាមួយនឹងការកែលម្អលក្ខខណ្ឌ ការងារនិងការពារអាជីពជូនកម្មករ-នយោជិត។ តែយ៉ាងណា ភាគីសហជីពយល់ថា គោលនយោបាយថ្មីនេះអាចនឹងគ្មានប្រសិទ្ធិភាពប្រសិនបើយកគោលនយោបាយចាស់មកអនុវត្ត ពិសេសមិនពង្រើកទីផ្សារនាំចេញឱ្យបានច្រើនជាងមុន។