ថ្ងៃទី ២៩ កញ្ញា ជាទិវាអន្តរជាតិបញ្ចៀបអំពីការបាត់បង់និងខ្ជះខ្ជាយអាហារ។ ទិវានេះបានប្រារព្វធ្វើជាលើកទីមួយ នៅឆ្នាំ២០២០ ក្នុងអំឡុងពេលកំពុងផ្ទុះកូវីដ១៩ខ្លាំងដំបូង។ វិបត្តិកូវីដដែលបាននិងកំពុងបន្តគំរាមកំហែងការគ្រប់គ្រងសុវត្ថិភាពស្បៀងនិងចំណីអាហារពិភពលោក។ តែទោះក្នុងស្ថានភាពបែបនេះក៏ដោយ ការខ្ជះខ្ជាយអាហារនៅកើនឡើងខ្លាំងដដែល។ ដើម្បីចូលរួមកាត់បន្ថយការខ្ជះខ្ជាយចំណីអាហារ តើគេត្រូវធ្វើដូចម្តេច ? គួរសន្សំសំចៃអាហារ យ៉ាងណា ? គួរទទួលទានអាហារ ហួសពេលកំណត់ ដែរឬទេ ? តើអាហារហួសកាលកំណត់ណាអាចទទួលទានបាន ? អាហារបែបណាអាចគ្រោះហានិភ័យដល់សុខភាព ?
សូមស្តាប់បទអត្ថាធិប្បាយរបស់ អៀង សុខម៉ិញ