ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើហេតុផល​អ្វីខ្លះ​ នៅពីក្រោយ​ការ​ដក​តំណែង របស់​ រដ្ឋមន្ត្រីការបរទេសចិន​​?


Listen Later

ថ្ងៃអង្គារ​ សារព័ត៌មាន​ផ្លូវ​ការ​របស់​រដ្ឋអំណាច​ចិន បាន​ប្រកាស​អំពីការ​ដក​តំណែង​រដ្ឋមន្ត្រី​ការបរទេស​​ចិន។ ​ប្រមុខ​ការទូត​រូបនេះ ​អវត្តមាន​អំ​ពី​ឆាក​អន្តរជាតិ និង​ឆាកនយោបាយ​ការទូត​ចិន ​ប្រមាណជា ១ខែ​។ រាល់​ជំនួប​ការទូត​ធំៗ​​ និង​កិច្ចប្រជុំ​​កំពូល​អន្តរជាតិ​សំខាន់ៗ ត្រូវ​លោក វ៉ាង យី ​សមាជិក​ជាន់​ខ្ពស់​គណៈមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ ជាអ្នក​ទ​ទួល​រាប់​រ៉ងជំនួស​ទាំងអស់​។​ ​រឿងនេះ​​បាន​ធ្វើ​ឲ្យ​​​លេចចេញ​សំណួរ និង​ចម្ងល់​សង្ស័យ​ជាច្រើន​ រួម​ទាំងពាក្យ​ចចាម​អារាម​ដែរ​។ តើហេតុផល​អ្វីខ្លះនៅពីក្រោយការដកតំណែងនិងបាត់មុខពីទីសាធារណៈ របស់ រដ្ឋមន្ត្រីការបរទេសចិន?  

ជាង​១ខែមកហើយ ស្ងាត់​បាត់​ដំណឹង​ឈឹងសូន្យ។ ​រដ្ឋមន្ត្រីការបរទេសចិន លោក ជីន កង បាន​បាត់ខ្លួន​ពី​ទីសាធារណៈ ចាប់តាំងពី​ការ​បង្ហាញ​មុខ​ចុងក្រោយ​នៅក្នុង​ជំនួប​ជាមួយ អនុរដ្ឋមន្ត្រី​រុស្ស៊ី Andreï Rudenko  និង​ក្រោយពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ស្រី​លង្ការ​ នៅទីក្រុង​ប៉េកាំង នាថ្ងៃទី​២៥មិថុនា។

២ថ្ងៃក្រោយ លោក ជីន កង ខកខាន​មិន​បាន​ទទួល​ជួប​នាយករដ្ឋមន្ត្រី​នូវែលសេឡង់  Chris Hipkins នៅ​ថ្ងៃទី​២៧មិថុនា​។ ​​ក្រោយមកទៀត​ លោកក៏​មិន​បាន​ជួប​​ប្រមុខ​បេសជនពិសេស​​អាកាសធាតុអាមេរិក Jonh Kerry ហើយលោក​មិន​បាន​ទទួល​ជួប​អ្នក​ការទូត​អាមេរិក​ដ៏​ល្បី Henry Kissinger ជា​មិត្ត​ចាស់​របស់​ចិន និងជាអ្នក​ភ្ជាប់​ទំនាក់ទំនង​ចិន-​អាមេរិក អំលុង​ទសវត្សរ៍​១៩៧០។ អាយុ​១០០ឆ្នាំលោកHenryKissinger ទៅប៉េកាំង ពីថ្ងៃ​១៩-២០កក្កដា។​ រដ្ឋមន្ត្រី​ការបរទេស​ចិន ជីន កង មិន​បាន​ទៅ​ប្រជុំ​កំពូល​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ឥណ្ឌូណេស៊ី និង​មិន​បាន​ទៅចូលរួម​កិច្ចប្រជុំ​ប្រទេស​មាន​សន្ទុះ​សេដ្ឋកិច្ច​លឿន Brics នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ថែមទៀត​។​

អំលុង​អវត្តមាន​ប្រមុខការទូត​​ចិន​ រយៈ​ពេល​ ​១ ខែ​មកនេះ ទំហំ​កិច្ចការ​ដ៏ធ្ងន់ នៅក្រសួង​ការទេស​ចិន​ ត្រូវ​ធ្លាក់ទៅ​​លើ លោក វ៉ាង យី  ជា​សមាជិក​ការិយាល័យនយោបាយ​មជ្ឈិមបក្ស ទទួល​បន្ទុក​កិច្ចការ​បរទេស ដែ​ល​ជា​ឋានៈ​​តំណែង ខ្ពស់​ជាង លោក ជីន កង  ​​ជា​អ្នក​ត្រូវ​ទទួល​រ៉ាប់​រង​ជំនួស​ទាំងអស់​​។​ លោក វ៉ាង យី ដែល​ធ្លាប់​កាន់​តំណែង​ប្រមុខការទូតចិន ក៏​ត្រូវ​វិល​មក​ទទួល​តំណែង​នេះជាថ្មី។

ស្ទះការងារ

អវត្តមាន​របស់​លោក ជីន កង មួយ​រយៈ​ធំ​មកនេះ ធ្វើ​ឲ្យ​ដំណើរ​ការ​នៅក្រសួង​ការបរទេស​ចិន​ត្រូវ​កកស្ទះ។ ជាក់ស្តែង រដ្ឋអំណាច​ចិន បាន​សម្រេច​​លើកពេល​ដំណើរ​ទស្សនកិច្ច​ទៅប៉េកាំង របស់​លោក Josep Borrel ប្រមុខការទូត​សហភាព​អឺរ៉ុប ដែលត្រូវអញ្ជើញ​ទៅ​ប្រទេស​ចិន តាំងពី​ថ្ងៃទី​១០កក្កដា។ ហើយ​ ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​ លោក​ James Cleverly ដែលត្រូវ​​​រៀបចំដំណើរ​នៅថ្ងៃ​សុក្រ​នេះ ក៏តម្រូវ​ឲ្យ​លើកពេល​ទៅទៀត​។​

ទោះយ៉ាងនេះក្តី ក្រសួង​ការបរទេស​ចិន ​ថា កិច្ចការងារ​របស់​ក្រសួង ​នៅតែ​​ដំណើរការ​ដូចប្រក្រតី​ធម្មតា។ ក៏ប៉ុន្តែ មន្ត្រី​ទូត​បរទេស​នៅប៉េកាំង មិន​គិត​ថា​ជា​ការ​ធម្មតា​ទេ។ ជាក់ស្តែង ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន តែងតាំងថ្មី​ ប្រចាំ​ក្រុង​ប៉េកាំង គឺបាន​ផ្ញើ​សារ​តាំង ទៅក្រសួង​ការបរទេស​ចិន ប្រមាណ​ជា ​១ខែ​ទៅហើយ តែគ្មាន​ចម្លើយ​អ្វី​ទាំងអស់។ ឯកអគ្គរដ្ឋទូត​អ៊ុយក្រែ​ន​ថ្មីនៅចិន បាន​សម្តែងក្តីភ្ញាក់​ផ្អើល ហើយ​មន្ត្រីទូត​សហភាព​អឺរ៉ុប​ ក៏​ចាត់ទុក​ថា​នេះជារឿងអាស្រូវ​អាសោច​កេរ្តិ៍​។

រឿង​អាសោចកេរ្តិ៍​នេះ មិនថានៅរង្វង់​​បច្ចិមលោកទេ សូម្បី​តែក្នុង​ស្រុក​ចិន​ខ្លួន​ឯង ក៏​មតិមហាជន​ បាន​សួរ​ដេញដោល​អំពី​អវត្តមាន​របស់​ប្រមុខ​ការទូត​ចិននេះដែរ​។ ក្នុង​បណ្តាញ​សង្គម​ចិន Weibo (ស្រដៀង​ហ្វេសបុក​អាមេរិក​ដែរ) គឺ​មា​នមតិ​សរសេរ​លើក​ឡើង​ជុំវិញ​ការ​បាត់​ខ្លួន​ បាត់មុខ​ពី​ឆាក​សាធារណៈ​របស់​លោក ជីន កង ហើយ​ការ​សង្ស័យ​ និង​ពាក្យ​ចចាម​អារាម​ផ្សេងៗ​លេច​ចេញ​ជាហូរហែ។​

ទីបំផុត​ទៅ នៅថ្ងៃអង្គារ៍​ទី​២៥កក្កដា​ សារព័ត៌មានផ្លូវការរបស់រដ្ឋអំណាចចិន មាន​បែបយ៉ាង​ ទូរទស្សន៍​ជាតិ CCTV និង កាសែត​ចិន​ជាភាសា​បារាំង​ Chine Nouvelle  បាន​ផ្សាយ​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើលថា​អំពីការ​ដក​ហូត​តួនាទី​និងតំណែង​ទាំងអស់​របស់​លោក ជីន កង នៅ​ក្នុង​ក្រសួង​ការបរទេស​ចិន។​ ហើយ​និងថា ការ​សម្រេ​ចចិត្ត​នេះ គឺធ្លាក់​មកពី​ការ​អនុម័ត​របស់​​សភា​ប្រជាជន​ចិន។​ សំណុំ​រឿង​​​​របស់​រដ្ឋមន្ត្រីការបរទេស​ចិន តម្រូវ​ សភា​​ចិន កោះ​ប្រជុំ​គ្នាជាបន្ទាន់​នៅ​​ថ្ងៃអង្គារ ដែល​តាមទម្លាប់​​ធម្មតា សភា​ចិន ត្រូវ​ប្រជុំ​គ្នា​នៅ​ចុង​ខែ​ឯណោះ។

តើ​មូលហេតុអ្វី​នៅពីក្រោយ​រឿងដក​តំណែង​របស់​ប្រមុខ​ការទូត​ចិន?

ទាំង​សភាប្រជាជន​​ចិន ទាំង​កាសែត​រដ្ឋ​ចិន សុទ្ធតែ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុលម្អិត​សោះ​ឡើយ។ ​ពីថ្ងៃអង្គារ៍​ ក្រសួង​ការបរទេស​ចិន  ក្នុង​សន្និសីទ​ប្រចាំថ្ងៃ ក៏​ប្រឹងចៀសវាងមិន​ឆ្លើយ​នឹងសំណួរ​បស់​អ្នក​កាសែត។ អ្ន​ក​ស្រី ម៉ៅ នីង អ្នក​នាំពាក្យ​ការទូត​ចិន ប្រឹង​បង្ហែរសំណួរ​ និង​ចៀសវាង​មិន​បញ្ជេញ​សូម្បីតែឈ្មោះ​របស់​រដ្ឋមន្ត្រី ជីន កង​។

បើ​ពិនិត្យ​ពីហេតុផល​ផ្លូ​វ​ការ​ ជុំវិញ​​មូលហេតុ​អវត្តមាន​របស់​លោករដ្ឋមន្ត្រី គឺ ក្រសួង​ការបរទេស​ចិន បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍ ​នាពេ​លកន្លងទៅ​ ថា មកពី​«បញ្ហា​សុខភាព»។ កាសែត​ចិន​ហុងកុង The South China Morning Post បានធ្លាប់​លើកឡើង​ដែរ​ថា ការ​ឈឺយូរបែបនេះ ទំនងជា​ ឆ្លង​កូវីដ​១៩ហើយ។

ដំណឹង​ដែល​គេ​ជជែក​នៅស្រុក​ចិន គឺ ទំនង​ជា​បញ្ហា​ប្រជែង​អំណាច​ផ្ទៃក្នុង រវាង​ក្រុមអ្នក​បន្តវេន​​ឈាម​ថ្មី និង​ក្រុម​អ្នកនយោបាយ​ជើង​ចាស់​។ វ័យ​ ៥៧ ឆ្នាំ លោក ជីន កង បាន​ហក់​ឡើង​តំណែង​ខ្ពស់​និង​លឿន ដ្បិត​ថា​លោក​ជាមនុស្ស​មាន​សមត្ថភាព ហើយ​​ជាមនុស្ស​ស្និទ្ធ​នឹង​ប្រធានាធិបតីចិន​​ ស៊ី ជីនពីន។ ​

រេបន្ទាត់នយោបាយ​?

លោក ជីន កង គឺជា​អ្នក​ការទូត​ចិន ដែល​និយាយ​ប្រើប្រាស់​ភាសា​អង់គ្លេស​ រូហូរ​ដូច​ទឹក។ លោក ធ្លាប់ធ្វើជា​ឯកអគ្គរដ្ឋទូត​ចិន​ដល់ទៅ ៣ លើក​នៅ​នគរ​​អង់គ្លេស និង​ធ្លាប់​ជាធ្វើ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក ប្រមាណ​ ១៨ ខែ មុននឹង​ត្រូវ​ជ្រើសតាំង ជាសមាជិក​គណៈមជ្ឈិមបក្សកុម្មុយនិស្តចិន នាខែតុលា ឆ្នាំ​២០២២ ហើយ​ត្រូវ​តែងតាំង​ជាបន្ទាប់ ជារដ្ឋមន្ត្រីការបរទេស។ លោក​ ជីន កង ចូល​កាន់តំណែង​ជាផ្លូវ​ការ​នៅក្រសួង​ការបរទេស នៅ​ខែ​មករា ឆ្នាំ២០២៣។

អំលុងពេល ១ឆ​មាសមកនេះ​ លោកបំពេញ​​ការងារ ហោះហើរ​ ជើង​ស្ទើរ​មិន​ជាប់​ដី ក្នុង​បេសកម្មបម្រើ​ការទូតចិន នៅ​អឺរ៉ុប អាហ្វ្រិក​ អាស៊ីកណ្តាល ហើយ​ទទួល​ជួប​មន្ត្រីទូត​បរទេស​ នៅ​ប៉េកាំង​ យ៉ាងមមាញឹក​ ។ល។ នៅក្នុង​ពេល​កាន់​តួនាទី​ ប្រមាណកន្លះ​ឆ្នាំមកនេះ លោក ជីន កង នៅតែប្រកាន់​បន្ទាត់​​នយោបាយ​ចិន​ដដែល យ៉ាង​ឥត​ងាករេ គឺដូច​អ្វី​ដែល កាសែត​បរទេស​ច្រើន​ វាយតម្លៃ​ រូប​លោក ថាជា​​«ចចក​ប្រយុទ្ធ» ​របស់​ចិន​។ «ចចកប្រយុទ្ធ» ដែល​គាំទ្រគោល​នយោបាយ​​ចិន និង រិះគន់លោកខាងលិច​​មិន​សំចៃមាត់ នារយៈ​២០ឆ្នាំចុងក្រោយ​នេះ​​ ។ ដូច្នេះ គេ​ជឿថា ការដក​ពីតំ​ណែង​លោក គឺពុំ​​មែនមកពី​ហេតុ​ផល​ងាករេ​នយោបាយ ឬដើរ​​ខុស​បន្ទាត់​នយោបាយ​បក្សនោះឡើយ។​​

ទំនាក់ទំនង​ផ្លូវ​ភេទ​ ក្រៅ​ចំណង​អាពាហ៍ពិពាហ៍

មាន​ហេតុ​មួយ​ទៀត ដែល​ក្នុង​សង្គម​ចិន កំពុង​តែ​សង្ស័យ​ នោះគឺ​រឿងអាស្រូវ​ទំនាក់ទំនង​ផ្លូវ​ភេទ​ ក្រៅ​ចំណង​អាពាហ៍ពិពាហ៍។ នៅមុន​ការ​បាត់មុខ​របស់​លោក ជីន កង ប្រមាណជា ​១សប្តាហ៍ គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​នាំគ្នា​ផ្សាយ​អំពី​ចំណងទាក់ទង​​ដ៏ស្និទ្ធ​របស់​លោករដ្ឋមន្ត្រី ​ជាមួយ​និង ស្រី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ ដ៏ល្បីម្នាក់​របស់​ចិន​ ប្រចាំ​នៅ​សហរដ្ឋអាមេរិក។ អ្នកទាំងពីរ​បាន​ជួបស្គាល់​គ្នា គ្រា​ដែល​លោក ជីន កង ធ្វើជា​ឯកអគ្គរដ្ឋទូតចិន​​នៅ​រដ្ឋធានី​វ៉ាស៊ីន​តោន ចន្លោះ​ឆ្នាំ២០២១ និង​២០២៣។

នៅខែ​មេសាកន្លងទៅនេះ​ អ្នកកាសែត​ស្រី​រូបនោះ បាន​ផ្សាយ​រូប​ថត​ ៣ សន្លឹក លើបណ្តាញ​សង្គម​ ​ស្តីពី ​ដំណើរ​របស់​នាង​នៅលើ​យន្តហោះឯកជន​ និងមាន​បីកូន​ក្មេងម្នាក់ ដើម្បីក្នុង​ឱកាស​ជូន​ពរ​បុណ្យ​ខួប​កំណើត​របស់ លោក ជីន កង។ ​យន្តហោះនាងជិះ​នោះ សំដៅ​ទៅ​ទី​ក្រុង​ប៉េកាំង។ ចាប់​ពីពេលនោះមក គេគ្មាន​ដំណឹង​ពី​រូប​អ្នកកាសែត​ស្រី​រូបនេះទៀតទេ។

សប្តាហ៍​មុននេះ​ លោក​ James Palmer នៃទស្សនាវដ្តី Foreign Policy បាន​ជឿជាក់ថា «លោក ជីន កង បាត់​បង់​តំណែង ក៏ព្រោះតែ​ទំនាក់ទំនង​ពិសេស​ជាមួយ​នារី​ម្នាក់​នេះហើយ។» នេះក៏ព្រោះតែ ទំនាក់​ទំនង​ស្នេហាខាងក្រៅ ជា​រឿងអាស្រូវ​ដ៏​​រស៊ើប​មួយ​​ សម្រាប់គំរូ​សីលធម៌នយោបាយ​នៃ​ថ្នាក់ដឹកនាំ​ចិន។ ​

ជាឧទាហរណ៍ពេល​កន្លងទៅ លោក Zhang Gaoli ជា​មន្ត្រី​ធំ​របស់​​បក្ស​កុម្មុនិស្ត​ចិន ជា​អតីត​សមាជិក​អចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ​របស់បក្ស​ ក៏ត្រូវ​ទម្លាក់​ពីតំណែង នៅខែតុលា ឆ្នាំ២០២២។ ដ្បិតមាន​​ជាប់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវ​ភេទ និងត្រូវ​រងការ​ចោទប្រកាន់​ពីបទរំលោភ​ លើ​កីឡាការិនីវាយ​តេនីស​​។

ទោះយ៉ាងណាក្តី ការ​ដកតំណែង​រដ្ឋមន្ត្រី​ការបរទេស​ចិន គឺ​ការ​ចម្លែក​មួយ ដែល​លោក វ៉ាង យី មន្ត្រីជើង​ចាស់​ មកជំនួស​កន្លែង​ចាស់​របស់​លោក និង​ ​ពុំ​មែន​ជា​ អនុរដ្ឋមន្ត្រី​ផ្សេងទៀត​មក​កាន់​ជំនួស។ នេះគឺនាំឲ្យ​គេ​គិត​ពីការ​ស្នង​តំណែង​មិន​បើក​ទូលាយ៕​

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners