Sign up to save your podcasts
Or
កាលពីថ្ងៃចន្ទទី២៩កក្កដា លោកចូ បៃដិនបានប្រកាសអំពីគម្រោងរបស់លោក ដែលស្នើឲ្យមានកំណែទម្រង់ទៅលើតុលាការកំពូល ដែលជាស្ថាប័នយុត្តិធម៌កំពូលនៃសហរដ្ឋអាមេរិក។ បើតាមសន្ទរកថារបស់លោកចូ បៃដិន ការស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងចរន្តគំនិតជ្រុលនិយម នៅក្នុងស្ថាប័នកំពូលនេះ ខណៈចៅក្រុមភាគច្រើន សុទ្ធសឹងតែជាចៅក្រុមអភិរក្សនិយម។ តែយ៉ាងណា គម្រោងរបស់លោកចូ បៃដិននេះ គឺគ្មានសង្ឃឹមថាអាចសម្រេចបានដូចបំណងឡើយ ដោយសារតែឧបសគ្គរៀបចំឡើង ដោយគណបក្សសាធារណរដ្ឋ។
ប្រយុទ្ធប្រឆាំងនឹង "ចរន្តគំនិតជ្រុលនិយម"
ការពិតទៅ លោកចូ បៃដិន ដឹងច្បាស់ណាស់ ថាគម្រោងធ្វើកំណែទម្រង់តុលាការកំពូលសហរដ្ឋអាមេរិក មិនអាចបានជោគជ័យដោយងាយឡើយ។ ក៏ប៉ុន្តែលោក ចូ បៃដិន បានស្នើគំនិតនេះឡើង ព្រោះវាមានន័យជានិម្មិតរូបនិងប្រវត្តិសាស្ត្រ។ វាមិនមែនជារឿងចៃដន្យទេ ដែលលោកចូ បៃដិន បានប្រកាសអំពីគម្រោងធ្វើកំណែទម្រង់នេះ ចេញពីបណ្ណាល័យលោកប្រធានាធិបតីកំណែទម្រង់ ដ៏សំខាន់បំផុតមួយនៃសហរដ្ឋអាមេរិក គឺលោក Lyndon Baines Johnson នៅទីក្រុងAustin រដ្ឋតិចសាស់។ ហើយថ្ងៃទី២៩កក្កដា គឺជាឱកាសបុណ្យខួប៦០ឆ្នាំ នៃការអនុម័តច្បាប់ផ្តល់សិទ្ធិពលរដ្ឋស្មើៗគ្នា និងបានបិទបញ្ចប់ការរើសអើងប្រកាន់ពូជសាសន៍ ស្បែកសស្បែកខ្មៅ។ ទាំងអស់នេះ គឺសុទ្ធតែជានិម្មិតរូប ដែលលោកចូ បៃដិនចង់រំលេចឡើង និងគូសបញ្ជាក់ តាមរយៈគម្រោងកំណែទម្រង់តុលាការកំពូលដែលលោកបានប្រកាស បើទោះបីដឹងថាការពិតគម្រោងនេះ នឹងមិនអាចសម្រេចដូចបំណង។
ឆ្លើយដោយគ្មានលាក់លៀមទៅកាន់អ្នកកាសែត Washington Post លោកចូ បៃដិនបានបញ្ជាក់ថា ហេតុផលដែលជំរុញឲ្យលោកស្នើគំនិតធ្វើកំណែទម្រង់នេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹង “ចរន្តគំនិតជ្រុលនិយម” ដែលកំពុងតែរឹតសង្កត់ មកលើសង្គមអាមេរិក មិនឲ្យរីកចម្រើន។ លោកចូ បៃដិនបានលើកឡើងថា ភាពជ្រុលនិយម បានបំផ្លាញទំនុកចិត្តរបស់ប្រជាជនអាមេរិក ទៅលើសេចក្តីសម្រេចនានារបស់តុលាការកំពូល។
បិទបញ្ចប់អាណត្តិមួយជីវិតរបស់ចៅក្រមតុលាការកំពូល
សូមបញ្ជាក់ថា គម្រោងកំណែទម្រង់តុលាការកំពូល ដែលលោកចូ បៃដិនបានប្រកាស គឺមាន៣ចំណុច។ ទីមួយ គឺលប់ចោលអាណត្តិមួយជីវិត របស់ចៅក្រមតុលាការកំពូលទាំង៩នាក់។ លោក ចូ បៃដិន បានស្នើឲ្យអាណត្តិមានត្រឹមរយៈពេល១៨ឆ្នាំ ហើយការផ្លាស់ប្តូរអាចធ្វើទៅបានរៀងរាល់២ឆ្នាំម្តង។ ចំណុចកំណែទម្រង់ទី១នេះ គឺដើម្បីបញ្ចៀស កុំឲ្យប្រធានាធិបតីតែម្នាក់ ក្នុងអាណត្តិតែ១ អាចតែងតាំងចៅក្រមច្រើននាក់ ហើយធ្វើឲ្យប្រែប្រួលខ្លាំង ដល់សមាសភាពនៃតុលាការកំពូល។
ជាក់ស្តែង កាលពីក្នុងពេលកាន់អំណាច លោកដូណាល់ ត្រាំ បានតែងតាំងចៅក្រុមតុលាការកំពូលដល់ទៅ៣នាក់ ដែលសុទ្ធតែជាមនុស្សទំនោរអភិរក្សនិយមជ្រុល។ គឺដោយប្រការនេះហើយ បានជាក្នុងចំណោមចៅក្រមតុលាការកំពូលទាំង៩រូប គឺមាន៦រូបជាចៅក្រុមអភិរក្សនិយម រីឯ៣នាក់ទៀត ជាចៅក្រមមានទំនោរចម្រើននិយម។ លោក Keith Bybee សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Syracuse បានលើកឡើងថា ការតែងតាំងចៅក្រមស្តាំអភិរក្សនិយមដល់ទៅ៣នាក់ ពីសំណាក់លោកដូណាល់ ត្រាំ គឺជាទង្វើជំរុញលើកទឹកចិត្ត ឲ្យតុលាការកំពូល ចេញសេចក្តីសម្រេច ដែលមានទំនោរអភិរក្សនិយមកាន់តែខ្លាំង ទាញសង្គមឲ្យដើរថយក្រោយ។ តួយ៉ាង កាលពីឆ្នាំ២០២២ តុលាការកំពូលបានសម្រេច លុបសេចក្តីសម្រេចឆ្នាំ១៩៧៣មួយ ដែលមានតម្លៃជា “យុត្តិសាស្ត្រ” ការពារសិទ្ធិរំលូតកូនរបស់ស្ត្រី។ តាមរយៈសេចក្តីសម្រេចថ្មីនៅឆ្នាំ២០២២ តុលាការកំពូលបានបើកសិទ្ធិឲ្យរដ្ឋនីមួយៗ អាចធ្វើច្បាប់ហាមឃាត់ការរំលូតកូនបាន។ មានន័យថា សិទ្ធិរបស់ស្ត្រីអាមេរិកបានដើរថយក្រោយ ដោយសារតែអាណត្តិរបស់លោកដូណាល់ ត្រាំ។
ជាងនេះទៀត ដោយសារតែមានការរីកចម្រើនផ្នែកសុខាភិបាល ចៅក្រមម្នាក់ៗនៅអង្គុយកៅអី បានកាន់តែយូរ។ ពោលគឺ ពីមុនឆ្នាំ១៩៧០ ចៅក្រមតុលាការកំពូលអាមេរិក មានរយៈពេលកាន់មុខនាទីជាមធ្យម១៦ឆ្នាំ តែឥឡូវវិញ រយៈពេលកាន់មុខងារនេះ គឺមានដល់ទៅ២៨ឆ្នាំឯណោះ មុនឈឺស្លាប់ ត្រូវមានអ្នកថ្មីមកជំនួស។ ដោយឡែកគំនិតមួយទៀត ដែលលោកចូ បៃដិនគាំទ្រដែរ គឺចង់បង្កើនចំនួនចៅក្រមតុលាការកំពូល ឲ្យលើសពី៩នាក់។ ធ្វើបែបនេះ គឺដើម្បីធ្វើឲ្យទំនោរអភិរក្សនិយម ដែលមានក្នុងសមាសភាពបច្ចុប្បន្ន ត្រូវថមថយកម្លាំងខ្លះ។ ចំនួនចៅក្រមតុលាការកំពូលដែលមាន៩នាក់ នាពេលបច្ចុប្បន្ននេះ គឺត្រូវបានកំណត់ដោយច្បាប់មួយនៅឆ្នាំ១៨៦៩ ពោលគឺមិនមែនចែងដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកទេ មានន័យថាចំនួននេះ អាចប្រែប្រួលបានទៅថ្ងៃមុខ ប្រសិនមានការត្រូវរ៉ូវគ្នាណាមួយនៅក្នុងសភាខុនហ្ក្រេស។
អភ័យឯកសិទ្ធិប្រធានាធិបតីដែលប្រព្រឹត្តិបទឧក្រិដ្ឋ
ចំណុចទី២ ដែលលោកចូ បៃដិនបានស្នើ គឺការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញតែម្តង ដើម្បីឈានទៅចាត់ទុកជាមោឃៈ នូវសេចក្តីសម្រេចថ្មីមួយរបស់តុលាការកំពូល ដែលបានសម្រេចការពារអភ័យឯកសិទ្ធិរបស់លោកដូណាល់ ត្រាំ។ លោកចូ បៃដិន គាំទ្រគោលការណ៍ថា “គ្មាននរណាម្នាក់អាចយកច្បាប់ទ្រាប់អង្គុយបានទេ ទោះបីជាប្រធានាធិបតីក្នុងអាណត្តិក៏ដោយ”។ ដូច្នេះ ប្រធានាធិបតីម្នាក់ដែលបានប្រព្រឹត្តិបទល្មើសឧក្រិដ្ឋ ក្នុងអាណត្តិ គឺត្រូវតែទទួលទោសតាមច្បាប់ ដោយមិនអាចសំអាងថាខ្លួនមានឯភ័យឯកសិទ្ធិឡើយ។
តែយ៉ាងណា ការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ គឺជារឿងលំបាកណាស់ ព្រោះគេត្រូវការសំឡេងភាគច្រើនដាច់ខាត នៃចំនួនសមាជិកសភាខុនហ្ក្រេសបូកបញ្ចូលគ្នាឲ្យបាន២ភាគ៣ ហើយមិនត្រឹមប៉ុណ្ណោះ គឺត្រូវឲ្យមានការយល់ព្រមចំនួន៣ភាគ៤ ពីសភានៃរដ្ឋទាំង៥០។ ពោលគឺជានីតិវិធីដ៏តឹងតែងខ្លាំងណាស់ ហេតុដូច្នេះហើយ បានជានៅសហរដ្ឋអាមេរិកកម្រមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញណាស់។ នេះបើផ្អែកតាមការពន្យល់ របស់លោកសាស្ត្រាចារ្យ Keith Bybee។
ក្រមសិលធម៌សម្រាប់ចៅក្រមតុលាការកំពូល
ចំណុចទី៣ គឺលោកចូ បៃដិន បានស្នើឲ្យតាក់តែងក្រមសីលធម៌ពិសេសមួយ ដែលចៅក្រមតុលាការកំពូលត្រូវតែគោរព។ ចំណុចនេះ គឺលោកចូ បៃដិនចង់ប្រយុទ្ធប្រឆាំងនឹងរឿងអាស្រូវពុករលួយ ឬអព្យាក្រិត្យភាព ដែលពាក់ព័ន្ធនឹងចៅក្រុមតុលាការកំពូល។ ជាក់ស្តែង ចៅក្រមអភិរក្សនិយមឈ្មោះ Clarence Thomas ត្រូវគេសង្ស័យ ថាមានភាពស្និទ្ធស្នាលខ្លាំង ហើយបានទទួលលាភសក្ការៈពីលោកដូណាល់ ត្រាំ។ បន្ថែមពីនេះ ភរិយារបស់លោកចៅក្រម Clearence Thomas និង លោកចៅក្រម Samuel Alito ធ្លាប់បានចេញមុខជាសាធារណៈ គាំទ្រទ្រឹស្តីរបស់លោកដូណាល់ ត្រាំ ដែលថាគេបានប្លន់ជ័យជំនះគាត់ កាលពីពេលបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០។
សូមបញ្ជាក់ថា កន្លងមកដោយសារតែមានរឿងអាស្រូវ តុលាការកំពូលធ្លាប់បានចេញវិធានការផ្ទៃក្នុង ដើម្បីការពារក្រមសិលធម៌ខ្លះដែរ តែដោយគ្មានកម្លាំងចាប់បង្ខំឡើយ ដែលផ្ទុយស្រឡះពីតុលាការជាន់ទាបនៅតាមរដ្ឋនីមួយៗ។ លោក Dick Durbin សមាជិកព្រឹទ្ធសភាម្នាក់មកពីបក្សប្រជាធិបតេយ្យ បានលើកឡើងថា បើតុលាការកំពូលធ្វើកំណែទម្រង់ខ្លួនឯងមិនកើត គឺសភាខុនហ្ក្រេសដែលត្រូវតែចាប់បង្ខំ ឲ្យតុលាការកំពូលត្រូវតែមានក្រមសិលធម៌វិជ្ជាជីវៈ ដូចតុលាការជាន់ទាប។
"ដេកចាំទៅ!"
តែយ៉ាងណាក៏ដោយ គេគ្មានសង្ឃឹមថា សំណើរកំណែទម្រង់ទាំងប៉ុន្មានចំណុចនេះ របស់លោកចូ បៃដិន នឹងអាចត្រូវគេអនុម័តឡើយ។ លោក Mike Johnson ប្រធានសភាតំណាងមកពីបក្សសាធារណរដ្ឋ បានប្រកាសហើយថា "គ្មានផ្លូវទៅរួចទេ" ដោយអះអាងថា សំណើរកំណែទម្រង់របស់លោកចូ បៃដិន គឺវានឹងធ្វើឲ្យរលំលំនឹងនៃការបែងចែងអំណាច ហើយធ្វើនីតិរដ្ឋចុះខ្សោយ ព្រមទាំងធ្វើឲ្យប្រជាជនអាមេរិក បាត់បង់ទំនុកចិត្តលើអំណាចយុត្តាធិការ។
អំណះអំណាងរបស់លោក Mike Johnson ហាក់ដូចជាមិនសូវត្រឹមត្រូវទាំងស្រុងទេ ព្រោះថាបើ ផ្អែកតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយ FiveThiryEight កាលពីខែឧសភាកន្លងទៅ ក្នុងចំណោមមនុស្សដែលគេបានសាកសួរ គឺមាន៥៦% បានសំដែងមតិមិនពេញចិត្តនឹងការងារតុលាការកំពូល ខណៈអ្នកគាំទ្រមានត្រឹមតែ៣៦%។ មុខមាត់និងរូបភាពនៃតុលាការកំពូលអាមេរិក ហាក់បានសិករិចរិលទៅហើយ ក្នុងការយល់ឃើញទូទៅរបស់ប្រជាជនអាមេរិក៕
5
11 ratings

12 Listeners
13 Listeners
107 Listeners
9 Listeners
0 Listeners
0 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
1 Listeners
1 Listeners
0 Listeners
10 Listeners
3 Listeners
5 Listeners
0 Listeners
11 Listeners
28 Listeners
0 Listeners
5 Listeners
0 Listeners