ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើហេតុអ្វី បានជា​ការភៀសខ្លួល​ទៅឥណ្ឌារបស់​លោកស្រី​ស្ហេក្ខ ហាស៊ីណា​ ធ្វើ​ឲ្យឥណ្ឌាទើសទាល់ចិត្ត​?


Listen Later

១៥ឆ្នាំ​ក្រោយ​ការកាន់អំណាចយ៉ាងណែននៅបង់ក្លាដែស លោកស្រីនាយករដ្ឋមន្ត្រី ស្ហេក្ខ ហាស៊ីណា បាន​ភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ ទៅកាន់​ប្រទេសឥណ្ឌា កាលពី​ថ្ងៃទី​៥សីហា ដោយសារតែ​កំហឹងបាតុកម្មបណ្តេញ របស់​យុវជននិស្សិតបង់ក្លាដែស។ មិនបាន​១ខែស្រួលបួល​ផង វត្តមាន​របស់​លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស​រូបនេះ បានធ្វើឲ្យ​​​រដ្ឋាភិបាល​ឥណ្ឌា មានការទើសទាល់ចិត្តជាខ្លាំង។ តើមាន​​មូលហេតុអ្វីទៅ?

លោកស្រី​ស្ហេក្ខ ហាស៊ីណា ត្រូវមកទទួលខុសត្រូវចំពោះមុខច្បាប់​នៅបង់ក្លាដែស​

កំហឹងបាតុកម្ម​របស់​យុវជន​បង់​ក្លាដែស កាលពីដើមខែសីហា បានធ្វើ​ឲ្យ​លោកស្រី​ស្ហេក្ខ ហាស៊ីណា រត់គេចប្រាសអាយុ ឡើងឧទ្ថម្ភាគចក្រចាកចេញពី​ទីក្រុង​ដាកា ឆ្ពោះទៅ​កាន់​ប្រទេសឥណ្ឌា​នៅថ្ងៃទី​៥សីហា​។ ក៏ប៉ុន្តែវត្តមានស្នាក់​នៅ​ឥណ្ឌា របស់​លោកស្រីអតីតនាយករដ្ឋមន្ត្រីបង់ក្លាដែសរូបនេះ កំពុងតែធ្វើ​ឲ្យ​មានភាព​តានតឹងខ្លាំងណាស់ ទៅលើទំនាក់ទំនង​ការទូត រវាង​ឥណ្ឌានិង​បង់ក្លាដែស​។

ចលនានិស្សិតដែល​ប្រឆាំងនឹង​អតីតរដ្ឋាភិបាល​ផ្តាច់​ការរបស់​លោកស្រី​ស្ហេក ហាស៊ីណា​ បានទាមទារ​ឲ្យ​ឥណ្ឌា ត្រូវតែបញ្ជូន​លោកស្រី ស្ហេក្ខ ហាស៊ីណា ឲ្យត្រលប់​មកបង់ក្លាដែសវិញជាបន្ទាន់។ ពួកគេ​ទាមទារថា​ លោកស្រីហាស៊ីណា ត្រូវ​ប្រឈមចំពោះមុខច្បាប់ ទាក់ទិនការបង្ក្រាបយ៉ាងសាហាវទៅលើបាតុករ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជាច្រើនរយនាក់​។

គួរកត់សំគាល់ថា កាលៈទេសៈពេលនេះ ឥណ្ឌា​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយទើសទាល់ ហាស្លាក់ខ្ជាក់ស្លែង​។ ក្នុងនាម​ជាមហាអំណាចតំបន់ ឥណ្ឌា​មានឥទ្ធិពលធំណាស់ទៅលើបង់ក្លាដែស តាំងតែពីឆ្នាំ​២០០៩មក​។ លោក Michael Kugelman អ្នកវិភាគនៅ Wilson Center បាន​លើកឡើងថា អ្វីៗនឹងល្អប្រសើរទៅថ្ងៃអនាគតសម្រាប់ទំនាក់ទំនង​រវាង​ឥណ្ឌានិង​បង់ក្លាដែស ប្រសិន​បើឥណ្ឌា​ព្រម​បញ្ជូន​​លោកស្រីហាស៊ី​ណា​មក​ឲ្យ​បង់ក្លាដែស។ តែទន្ទឹមនឹងនេះ បើរដ្ឋាភិបាល​ឥណ្ឌាធ្វើបែបនេះ គឺវានឹង​ធ្វើ​ឲ្យ​ប្រទេសផ្សេងៗទៀតក្នុងតំបន់ លែងមានទំនុកចិត្ត​លើឥណ្ឌា។ មេដឹកនាំ​នៃបណ្តាប្រទេសក្នុង​តំបន់ នឹងបារម្ភថាពេល​មានរឿងអ្វី​មួយទៅថ្ងៃមុខ ឥណ្ឌានឹងមិនអាចការពារខ្លួន​គេបានឡើយ​។

ឥណ្ឌាខ្លាចប្រទេស​ផ្សេងលែងទុកចិត្តខ្លួន​

ជាការពិតណាស់ បាត់បង់ទំនុកចិត្ត​ពីប្រទេសក្នុងតំបន់ វាមិនមែនជារឿងល្អទេសម្រាប់ឥណ្ឌា ក្នុងបរិបទមួយ​ដែលចិន​ក៏កំពុងតែប្រជែងយកមុខមាត់ខ្លាំងណាស់ដែរ ក្នុងតំបន់អាស៊ីខាងត្បូង​។ លោក Thomas Kean អ្នកវិភាគ​នៅ​ International Crisis Group បាន​លើកឡើងថា វាច្បាស់ណាស់ ដែល​ឥណ្ឌា​គ្មានបំណង​ចាប់បញ្ជូន​លោកស្រី​ហាស៊ីណា ប្រគល់ទៅ​ឲ្យ​បង់ក្លាដែសនោះឡើយ ព្រោះឥណ្ឌា​មិនអាចធ្វើ​ឲ្យ​មេដឹកនាំប្រទេសផ្សេងទៀតភ័យបារម្ភលែងទុកចិត្តខ្លួនឡើយ​។​

គួររំលឹកថា ឥណ្ឌាទើបបានបាត់បង់​សម្ព័ន្ធមិត្ត​មួយ​របស់ខ្លួនឲ្យរបូតទៅខាងចិន​ គឺប្រទេសម៉ាល់ឌីវ បន្ទាប់​ពី​លោកប្រធានាធិបតី​ថ្មីទើបឈ្នះឆ្នោត មានទំនោរទៅរកចិននិងស្អប់ឥណ្ឌាខ្លាំង។ ហើយពេលនេះ ឥណ្ឌា​បានបាត់​បង់​ បង់ក្លាដែសមួយទៀត ដោយសារតែ​​លោកស្រី​ស្ហេក្ខ ហាស៊ីណា ដែលធ្លាប់ជាមិត្តពិសេសរបស់ឥណ្ឌា បានធ្លាក់ពីកៅអីនាយករដ្ឋមន្ត្រី។ ការប្រកែក​មិន​ព្រមបញ្ជូនលោកស្រី​ហាស៊ីណា ទៅឲ្យ​បង់ក្លាដែស បានរឹងរឹតតែធ្វើ​ឲ្យ​ប្រជាជន​​បង់ក្លាដែសក្តៅក្រេវក្រោធ ខឹងស្អប់ចោទថាឥណ្ឌា ជាអ្នកជួយ​ការពារមេដឹកនាំផ្តាច់ការរូបនេះ។​

ឥណ្ឌាធ្វើ​ឲ្យ​ប្រជាជនបងក្លាដែសខកចិត្ត​?

លោក Fakhrul Islam Alamgir មេដឹកនាំបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏ធំបំផុត បាន​ថ្លែងថា លោកខកចិត្តណាស់ ដែល​ឃើញឥណ្ឌា​តាម​ការពារ​​លោកស្រីហាស៊ីណា ដោយ​មិនខ្វល់ពីប្រយោជន៍របស់​បង់ក្លាដែស។ លោក​បន្តថា ប្រជាជន​បង់​ក្លាដែស​ចង់រាប់អានគ្នាដោយសុខសាន្តជាមួយឥណ្ឌា តែក៏មិន​ដល់ថ្នាក់ យក​ ប្រយោជន៍ជាតិខ្លួនទៅដូរ​ដែរ​។​

គួរកត់សំគាល់ថា ប្រមាណ​២សប្តាហ៍​មកនេះ ការមិនទុកចិត្តគ្នា រិះគន់គ្នា បាន​ស្ទុះហក់ឡើងយ៉ាងខ្លាំងរវាងប្រជាជន​បង់ក្លាដែសនិងឥណ្ឌា ជាពិសេសនៅលើបណ្តាញសង្គម​។ សូម្បីតែទឹកជំនន់​បណ្តាល​ឲ្យស្លាប់មនុស្សប្រមាណ​ជាង​៤០នាក់នៅបង់ក្លាដែស កាលពីពេលថ្មីៗនេះ ក៏បាន​ក្លាយ​ជាហេតុផលមួយ ដែល​អ្នកលេងបណ្តាញសង្គមបង់ក្លាដែសខ្លះ ​និយាយចោទប្រកាន់ថាឥណ្ឌាជាអ្នកបង្ហូរទឹក​មក​ឲ្យលិចលង់​បង់ក្លាដែស​។ ការចោទប្រកាន់គ្មានមូលដ្ឋាននេះ បានតម្រូវ​ឲ្យ​​ក្រសួងការបរទេស​ឥណ្ឌាចេញមុខប្រកាស បដិសេធចោលថា វាគឺជាគ្រោះមហន្តរាយ​បាក់ទំនប់ ហើយទឹកជំនន់នេះ ក៏បណ្តាល​ឲ្យ​មានប្រជាជនឥណ្ឌាស្លាប់​ជាង​២០នាក់ដែរ​។​

អ្វីទៅជាអាទិភាព​របស់បង់ក្លាដែស?

សូមរំលឹកថា ឥណ្ឌានិងបង់ក្លាដែស បានចុះ​​សន្ធិសញ្ញា​ធ្វើបច្ចាប័នបញ្ជូន​ជនចាប់ចោទគ្នាទៅវិញទៅមក នៅឆ្នាំ​២០១៣។ ក៏ប៉ុន្តែ​ ក្នុងសន្ធិសញ្ញានេះ មានមាត្រាមួយបានចែងថា ប្រទេសសាមី អាច​បដិសេធមិនអនុវត្តការទាមទារធ្វើបច្ចាប័ន ប្រសិន​មាន​ជាប់ពាក់ព័ន្ធនឹង​បទល្មើសដែលមានលក្ខណៈនយោបាយ​។

គិតត្រឹមពេលនេះ រដ្ឋាភិបាល​ថ្មីបណ្តោះអាសន្ន​បង់ក្លាដែសដឹកនាំដោយ​លោក Muhammad Yunus មិនបាន​និយាយលើកឡើងអ្វីទាំងអស់ជាសាធារណៈ​ ទាក់ទិននឹង​ការភៀសខ្លួនទៅឥណ្ឌា របស់​លោកស្រី​ស្ហេក្ខ ហាស៊ីណា​។ ដាកា​បាន​ត្រឹមសម្រេច​​លុបចោល​លិខិត​ឆ្លងដែន​​ការទូតរបស់​លោកស្រី​ស្ហេក្ខ ហាស៊ីណា ដើម្បីកុំ​ឲ្យ​លោកស្រីអាចធ្វើដំណើរចាកចេញពីឥណ្ឌា ទៅកាន់​ប្រទេសផ្សេង​ទៀត​។

លោក Pinak Ranjan Chakravarty អតីតឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំបង់ក្លាដែស បានលើកឡើងថា ទំនាក់ទំនង​រវាងឥណ្ឌា​និងបង់ក្លាដែស វាសំខាន់ខ្លាំងណាស់ មិនអាច​ឲ្យ​បង់ក្លាដែសដាច់ចិត្តបំផ្លាញ​វាចោល ដោយសារតែរឿងគ្រាន់តែចង់បាន​លោកស្រីហាស៊ីណាត្រលប់ទៅវិញនោះទេ​។ មន្ត្រីទូតឥណ្ឌារូបនេះ​​​បន្តថា បើរដ្ឋាភិបាល​ប្រទេសមួយ​ដែលមាន​ការ​ពិចារណាគ្រប់ជ្រុងជ្រោយ​ គឺគេមិនទៅយករឿងតូចមួយបែបនេះ មកធ្វើជាអាទិភាពធំឡើយ​​ ព្រោះថាវាគ្មានបានចំណេញអ្វីទាំងអស់ដល់ស្រុកទេស៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners