Sign up to save your podcasts
Or
អាល្លឺម៉ង់ជាប្រទេសដ៏ធំជាងគេ ដំបូងបង្អស់នៅអឺរ៉ុបដែលអនុវត្តច្បាប់សេរីនិយម អនុញ្ញាតឱ្យជក់ ទិញ កញ្ឆាតាមទីសាធារណៈ និងដាំកញ្ឆានៅតាមផ្ទះ ដើម្បីជាការកំសាន្តលំហែចិត្ត។ ប៉ុន្តែកញ្ឆាជាគ្រឿងញៀនមួយប្រភេទដែលល្បីខាងធ្វើឱ្យខូចខួរក្បាល និងផលវិបាកជាច្រើនផ្សេងទៀតណាស់ចំពោះសង្គមនិងសុខភាព។ នេះជាឱកាសបូកសរុបឡើងវិញអំពីផលប៉ះពាល់នៃកញ្ឆាចំពោះសុខភាព។
បន្ទាប់ពីប្រទេសម៉ាល់ត៍ នៅឆ្នាំ២០២១ លុចសំបួរនៅឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១មេសា២០២៤មក ប្រជាពលរដ្ឋអាល្លឺម៉ង់ពេញវ័យអាយុចាប់១៨ឆ្នាំឡើងទៅ ក៏អាចជក់ អាចមានកញ្ឆាក្នុងហោបៅចំនួន២៥ក្រាម បានដែរ នៅតាមទីសាធារណៈ និងដល់ទៅ៥០ក្រាមទុកនៅក្នុងផ្ទះ ព្រមទាំងអាចដាំកញ្ឆានៅតាមយ៉ផ្ទះរបស់ខ្លួនបានដល់ទៅបីដើមទៀតផង។ នេះជាលទ្ធផលនៃការធ្វើកំណែទម្រង់ច្បាប់របស់រដ្ឋាភិបាលអាល្លឺម៉ង់ ព្រមអនុញ្ញាតឱ្យពលរដ្ឋប្រើកញ្ឆាកំសាន្តដោយស្របច្បាប់។
ជាការទន្ទឹងរង់ចាំបំផុតសម្រាប់អ្នកធ្លាប់និងចង់ប្រើប្រាស់កញ្ឆា តែទន្ទឹមគ្នានេះ ក្តីព្រួយបារម្ភក៏កើតមានច្រើនខ្លាំងដែរក្នុងរង្វង់អ្នកជំនាញសុខាភិបាល និងមតិសាធារណៈទូទៅ។ ហេតុអ្វីបានជាពួកគេព្រួយបារម្ភចំពោះបើកផ្លូវឱ្យប្រើកញ្ឆាជាសាធារណៈ?
តើកញ្ឆាជាអ្វី?
កញ្ឆាជារុក្ខជាតិម្យ៉ាង ងាយដាំ ងាយដុះ និងមានផ្ទុកសារធាតុពុល ឬ ម៉ូលេគុល សំខាន់មួយ មានឈ្មោះថា Tetrahydrocannabinol ហៅកាត់ THC ដែលជាភ្នាក់ងារទទួលខុសត្រូវបង្កឥទ្ធិពលអាក្រក់លើប្រព័ន្ធប្រសាទ ដោយអាចធ្វើឱ្យអ្នកជក់បាត់បង់វិចារណញ្ញាណ ងាយច្របូកច្របល់ ក្នុងបរិស្ថាន ក្នុងពេលវេលា និងទីកន្លែង។ កញ្ឆាត្រូវបានគេចាត់បញ្ចូលជាគ្រឿងញៀនមួយ។ កំហាប់របស់កញ្ឆា ប្រែប្រួលទៅតាមរបៀបផ្សំធ្វើ និងទៅតាម តំបន់នៃការដាំដុះ។ ក្រោយពីបានកែច្នៃ សម្ងួត ឬ បំប្លែងឱ្យចេញជាសណ្ឋានផ្សេងគ្នាមក រុក្ខជាតិកញ្ឆា ត្រូវបានអ្នកប្រើប្រាស់ដាក់ឈ្មោះប្លែកៗគ្នា ទៅតាមទម្រង់។ បើជាស្លឹកនិងធាងសម្ងួត គេច្រើននិយម ហៅថា ស្មៅ Herbe។ ចំណែកឯជ័ររបស់វា ដែលខ្ចប់ជាបន្ទះ ឬទ្រវែង មានពណ៌បៃតង ត្នោត ឬលឿងវិញ មានឈ្មោះថា Haschich ឬ hachis hash។ កញ្ឆាទាំងពីរប្រភេទនេះ ត្រូវបានគេយកមកលាយជក់ជាមួយនឹងបារី។ ជាចុងក្រោយគឺប្រេងកញ្ឆា ដែលគេច្រើនជក់ក្នុងខ្សៀ ប៉ុន្តែពុំសូវមានធ្វើចរាចរណ៍ច្រើនទេ។
តើកញ្ឆាផ្តល់ភាពញៀនខ្លាំងកំរិតណា?
តាំងពីមានការបែងចែក ច្បាប់ទាក់ទងនឹងបញ្ហាគ្រឿងញៀននៅ សតវត្សទី២០មក កញ្ឆាត្រូវបានគេចាត់ទុកជាគ្រឿងញៀនខ្សោយ ឬ អាចនិយាយផ្ទុយមកវិញបានថា បើគេប្រើពាក្យ គ្រឿងញៀនខ្សោយនោះគឺគេនិយាយសំដៅលើកញ្ឆាហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ គ្រូពេទ្យជាច្រើនយល់ថា កញ្ឆាមិនមែនជាគ្រឿងញៀនខ្សោយ ដូចដែលគេបានគិតពីមុននោះទេ ការពិតកញ្ឆាជាគ្រឿងញៀន ដែលមានប្រតិកម្មយឺតប៉ុណ្ណោះ។ នៅពេលបានចូលជ្រាបដល់ក្នុងសារពាង្គកាយមនុស្សណាហើយ មនុស្សនោះត្រូវការពេលវេលាយូរណាស់សម្រាប់បំផ្លាញសារធាតុពុលញៀន THCរបស់កញ្ឆានេះវិញ។
ខុសពីជំនឿដែលមានកន្លងមក ហានិភ័យធា្លក់ខ្លួនញៀនដោយកញ្ឆា ទាបជាងជក់បារី និងសុរា (គ្រឿងស្រវឹង)ទេ។ ដើម្បីប្រៀបធៀប និងបើគិតជាតួលេខ ហានិភ័យញៀនកញ្ឆាមានកំរិតប្រមាណ១០% ឯការជក់បារី មានជាតិនីកូទីន មានហានិភ័យញៀនដល់ទៅ៣៥% និង១៧%សម្រាប់ការជក់អាភៀន និង១៥%សម្រាប់អ្នកផឹកស្រា។ គ្រាន់តែថា អ្នកជក់កញ្ឆាខ្លះអាចអភិវឌ្ឍភាពញៀនខ្លាំងមែនទែនតែម្តង។
កញ្ឆាធ្វើមនុស្សកើតរោគរវើរវាយដូចវិកលចរិកមែនឬ?
ថ្វីបើកញ្ឆាត្រូវបានវេជ្ជសាស្ត្រយកមកប្រើជាថ្នាំសម្រាប់ព្យាបាលជំងឺមួយចំនួនមែន ប៉ុន្តែកញ្ឆាជាប់ឈ្មោះអាក្រក់ ថាអាចធ្វើឱ្យមនុស្សឆ្កួត ខូចខួរក្បាល មានរោគចិត្តដូចកើតរោគរវើរវាយឬបាក់ទឹកចិត្ត។ ការអះអាងបែបនេះមិនខុសទាំងស្រុងទេ។ កញ្ឆាមិនមែនជាមូលហេតុផ្ទាល់នាំឱ្យមានរោគឆ្កួតទេ។ គ្រប់អ្នកជក់មិនសុទ្ធតែធ្លាក់ខ្លួនឈឺកើតរោគរវើរវាយឡើយ តែសម្រាប់អ្នកមានសុខភាពទន់ខ្សោយ ងាយរងគ្រោះ មានស្នាមស្រេច មានប្រព័ន្ធកោសិការងាយទទួលសារធាតុញៀន កញ្ឆាជាអ្នកជួយរុញឱ្យធ្លាក់ខ្លួនមានជំងឺប៉ះពាល់នឹងផ្លូវចិត្ត រវើរវាយណាស់ ក្រោយពីបានជក់កញ្ឆាហើយ។បញ្ហាដ៏ធំរបស់កញ្ឆាមួយទៀត ពេលជាតិកញ្ឆាជ្រាបចូលក្នុងខ្លួនភ្លាម អ្នកជក់មានអារម្មណ៍រីករាយ ទន់ភ្លន់ រួសរាយខុសធម្មតា និងសើចសប្បាយណាស់។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ជាតិពុលកញ្ឆានឹងធ្វើសកម្មភាពលើខួរក្បាល និងប្រព័ន្ធប្រសាទ។ កញ្ឆា គឺវាជាភ្នាក់ងារទៅពន្យឺតសកម្មភាពរបស់កោសិកាប្រព័ន្ធសរសៃប្រសាទនឺរ៉ូន មិនឱ្យស្វាហាប់ក្នុងការបញ្ជូនព័ត៌មានប្រទាក់ភ្ជាប់គ្នាពីកោសិកាខួរក្បាលមួយទៅកោសិកាមួយ ប្រកបដោយភាពរស់រវើកទេ។ ហេតុដូច្នេះហើយបានជាការជក់កញ្ឆាអាចនឹងពន្យឺតភាពរវៀស និងសតិអារម្មណ៍របស់មនុស្ស។ បើសម្រាប់អ្នកជក់ជាក្មេង ក្នុងវ័យដែលខួរក្បាលកំពុងលូតលាស់ ក្រោមអាយុ២៥ឆ្នាំ វិញ កញ្ឆាជះឥទ្ធិពលអាក្រក់លើខួរក្បាលរបស់ពួកគេខ្លាំងណាស់ ព្រោះនៅពេលកោសិកានៃសរសៃប្រសាទស្ពឹកស្រពន់ ខួរក្បាលក៏ដើរយឺតទៅតាមនោះដែរ ដែលជាហេតុធ្វើឱ្យក្មេងឆាប់បាត់បង់ឆន្ទៈ ស្ទក់និងរៀនមិនចេះ។
កញ្ឆាមិនអាចជួយឱ្យគេងលក់ស្រួលទេ! ថ្វីបើសារធាតុកញ្ឆាមានឥទ្ធិពលបែបសំដំមែន ប៉ុន្តែវាក៏អាចមានសកម្មភាពដាស់ភ្ញោចដែរ សម្រាប់មនុស្សខ្លះ។ និយាយឱ្យចំ អ្នកជក់កញ្ឆាជាប្រចាំ រាល់ថ្ងៃ ងាយធ្លាក់ខ្លួនមានវិបត្តិដំណេកជាអ្នកដែលមិនប៉ះពាល់កញ្ឆាសោះ។
កញ្ឆាបង្កើនគ្រោះកើតជំងឺមហារីក?
កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត កញ្ឆាអាចបង្កើនគ្រោះកើតជំងឺមហារីកខ្លះ ជាពិសេសគឺជំងឺហារីកពងស្វាស ព្រោះនៅក្នុងសរីរាង្គនេះមានកោសិកាចាំចាប់ស្រូបយកសារធាតុពុលរបស់កញ្ឆា។ ការសិក្សាផ្សេងទៀត បានលើកឡើងអំពីលទ្ធភាពបង្កើនហានិភ័យកើតជំងឺមហារីកប្រូស្តាត កស្បូន ឬខួរក្បាលផង។
កញ្ឆាជាសត្រូវធំបំផុតរបស់សួតខ្លាំងបំផុត។ កញ្ឆាមួយដើម បំពុលប្រព័ន្ធផ្លូវដង្ហើម ស្មើនឹងជក់បារីពី៦ទៅ២០ដើម។ ដូច្នេះសួតនិងប្រព័ន្ធផ្លូវដង្ហើមច្បាស់ឆាប់ចុះខ្សោយ ហើយងាយជួបគ្រោះធ្លុះសួតទៀត។ ករណីនេះគេឃើញកើតមានជាញឹកញាប់លើក្មេងជក់កញ្ឆា។ ឯគ្រោះហានិភ័យធ្លាក់ខ្លួនមានជំងឺមហារីកសួតច្បាស់ជាកើនខ្ពស់ខ្លាំងណាស់ដែរ បើយោលទៅលើកម្លាំងបំពុលរបស់ផ្សែងកញ្ឆាចំពោះសួត។ បើតាមការសិក្សាចុងក្រោយបង្ហាញថា ជក់កញ្ឆាមួយដើមក្នុងមួយថ្ងៃ រយៈពេល១០ឆ្នាំ ឬពីរដើមក្នុងមួយថ្ងៃរយៈពេល៥ឆ្នាំ បង្កើនគ្រោះកើតជំងឺមហារីកសួត ៥,៧ដងលើសអ្នកអត់ដែលជក់សោះ។ ហានិភ័យកើតមហារីកកើនឡើងកំរិត៨%ក្នុងមួយឆ្នាំ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners