នៅក្នុងជំនួបរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃពុធនៅទីក្រុងភ្នំពេញ ភាគីកម្ពុជាក៏បានរំលឹកឲ្យអាមេរិកបន្តផ្តល់ភាពអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជា ដែលបានអស់សុពលភាពកាលពីដំណាច់ខែធ្នូ ឆ្នាំ២០២០កន្លងទៅ។ ក៏ប៉ុន្តែឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកបានថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិកសម្រាប់កម្ពុជា កំពុងស្ថិតក្រោមការពិនិត្យមើលឡើងវិញដោយសភាអាមេរិកនៅឡើយ។ តើ GSP ពិតជាទាក់ទងគ្នាទៅនឹងការបង្កើនទំនាក់ទំនងកម្ពុជា-អាមេរិក ឬអាស៊ាន-អាមេរិក ឬយ៉ាងណា?