ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​ពីលោកខាងលិចនឹង​អា​ចទៅផ្លាស់ប្តូរអ្វីខ្លះ?


Listen Later

នៅប៉ុន្មានថ្ងៃមកនេះ ប្រទេស​លោកខាងលិច​ជាបន្តបន្ទាប់គ្នា​បាន​ប្រកាសត្រៀម​ខ្លួនទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ នៅក្នុង​ឱកាស​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញា​ខាងមុខ។ លើកលែងតែ​សហរដ្ឋអាមេរិក ប្រទេស​លោកខាងលិចដែលជា​សម្ព័ន្ធមិត្ត​របស់អ៊ីស្រាអែល​បាន​សន្យា​ទទួលស្គាល់​ប៉ាឡេស្ទីនជារដ្ឋមួយនឹងគេ នៅបន្ទាប់ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ប្រកាសពីផែនការ​ចូលទៅច្បាម គ្រប់គ្រង​ទីក្រុង​ហ្កាហ្សា។ នៅ​ថ្ងៃ​ចន្ទទី ១១​សីហា អូស្ត្រាលី​ជាសម្ព័ន្ធមិត្ត​ចុងក្រោយគេ​របស់អាមេរិក​ដែល​ងាកចេញពី​នយោបាយ​ការពារអ៊ីស្រាអែល ទៅ​ទទួល​រដ្ឋបាឡេស្ទីន។ តើ​ការប្រកាស​ទទួលស្គាល់​ពីសំណាក់​ប្រទេស​មហាអំណាច​ឧស្សាហកម្ម ដូចជា​បារាំង អង់គ្លេស​ កាណាដា និង​ចុងក្រោយ​គឺ​អូស្ត្រាលី នឹង​អាច​ទៅផ្លាស់ប្តូរ​ខ្សែទឹក​ ឬ​លក្ខខណ្ឌ​ជីវិត​របស់​របស់​ប្រជា​ជន​ប៉ាឡេស្ទីន​ដែរ​ឬទេ?

ចាប់តាំង​ពី​ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល​ប្រកាស​ផែនការចូលគ្រប់គ្រង​ទីក្រុងហ្កាហ្សា ក្នុងហេតុផល​បញ្ចប់​សង្រ្គាម​ ប្រទេស​លោកខាងលិច​ដែលធ្លាប់​តែ​នៅស្ងៀម ការពារអ៊ីស្រាអែល​​ បានផ្លាស់ប្តូរជំហរ ងាកមក​ដាក់​សម្ពាធ និង​ថ្កោលទោស​ផែនការ​របស់​អ៊ីស្រាអែល។ ជាក់ស្តែង​ ប្រតិកម្ម​តបនឹង​ជំហរ​របស់​អ៊ីស្រាអែល​ដែល​ចង់​ចូល​ដណ្តើម​កាន់កាប់ហ្កាហ្សា​ទាំងមូល​ បារាំង កាណាដា បានដាក់​ពិន័យ​អ៊ីស្រាអែល ដោយ​​ប្រកាស​ថា ខ្លួននឹង​ទទួល​ស្គាល់ប៉ាឡេស្ទីនជារដ្ឋស្របច្បាប់។ បន្ទាប់ពី អង់គ្លេសដែល​គំរាម​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ក្នុងករណី​អ៊ីស្រាអែល​នៅតែបន្តបិទខ្ទប់​ មិន​ឲ្យ​គេនាំយកស្បៀង ជំនួយមនុស្សធម៌ទៅជួយ​ប្រជាជន​ហ្កាហ្សា​។ នៅថ្ងៃ​ចន្ទទី ១១សីហា អូស្ត្រាលី​តាមរយៈលោក​នាយករដ្ឋមន្រ្តី អង់តូនី អាល់បានីស៊ី បាន​ចូលរួមជាមួយ​ប្រទេស​ផ្សេងទៀត​ដើម្បី​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន។ នៅក្នុង​សន្និសីទកាសែត​នៅទីក្រុង​Canberra ប្រមុខរដ្ឋាភិបាល​អូស្ត្រាលី​បញ្ជាក់ថា ​ដំណោះស្រាយ​បង្កើតរដ្ឋពីរ​ជា​ក្តីសង្ឃឹម​មនុស្ស​ធម៌ល្អជាងគេ​បំផុត​ដើម្បីបិទបញ្ចប់ជាសា្ថពរអំពើហិង្សានៅដើមបូព៌ា និង​ទុក្ខវេទនា ក្តី​ឈឺចាប់របស់​ប្រជាជនហ្កាហ្សា។

ចំពោះនាយករដ្ឋមន្រ្តីអូស្ត្រាលី សន្តិភាពនឹង​មិន​ស្ថិតស្ថេរនៅ​យូរអង្វែង បើសិន​គ្មាន​រដ្ឋប៉ាឡេស្ទីន និ​ងរដ្ឋអ៊ីស្រាអែល​នៅជិតគ្នា។

ប្រទេស​ណាខ្លះ​ផ្លាស់ប្តូរជំហរ និងព្រោះហេតុអ្វី?

សំណួរ​សួរថា បន្ទាប់ពី​ការពាររដ្ឋជ្វីហ្វ​មួយនេះតាំងពីដើមរៀងមក តាមរយៈការនៅ​ស្ងាត់ស្ងៀម​មិន​ព្រម​ទទួល​ស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន ហេតុអ្វីបានជា​ប្រទេស​លោកខាងលិច​ផ្លាស់ប្តូរជំហរ​របស់ខ្លួននៅពេលនេះ? ដូចកាណាដា អេស្ប៉ាញ បារាំង និង​អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ និងជា​សមាជិក​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម​​G៧​បាន​ដកខ្លួន ឃ្លាតឆ្ងាយ​ពីអ៊ីស្រាអែល និង​សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្ត​ ក៏ដោយសារតែ​លែង​មាន​ភាពអត់ធ្មត់​ និងលែង​អាច​ទប់ប្រតិកម្ម​រិះគន់​ក្នុងស្រុក​នៅចំពោះមុខ​អំពើអមនុស្សធម៌​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីននៅហ្កាហ្សា។ ដោយ​ប្រកាស​គម្រោង​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​នៅ​ខែ​កញ្ញាខាងមុខ ប្រទេស​លោក​ខាងលិច​ (លើកលែងអាមេរិក) ចង់​​ដាក់សម្ពាធ​ការទូត​លើ​អ៊ីស្រាអែល។

គិត​រហូតមកដល់​ថ្ងៃនេះ ប្រទេស​សមាជិករបស់អង្គការ​សហប្រជាជាតិ ប្រមាណ​៣ភាគ៤ ស្មើនឹង​ចំនួន​១៤៥​ប្រទេស​បាន​ប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីនជាបន្តបន្ទាប់ តាំង​ឆ្នាំ​១៩៨៨ ឆ្នាំដែលប្រមុខអង្គការ​រំដោះប៉ាឡេស្ទីន លោក​យ៉ាសេ អារ៉ាហ្វាត​ប្រកាស​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន ដោយយកទីក្រុង​យេរូសាឡឹមជារដ្ឋធានី។ នៅមុន​បារាំង អង់គ្លេស កាណាដា អេស្ប៉ាញ ឬ​អូស្ត្រាលី ប្រទេស​ភាគច្រើនរបស់​អង្គការ​សហប្រជាជាតិ ក្នុងនោះមានចិន ឥណ្ឌា បាន​ទទួលស្គាល់​​ប៉ាឡេស្ទីនជា​រដ្ឋមួយនឹងគេ ប៉ុន្តែ នៅ​ស្ថានភាពជាក់ស្តែង ដោយសារ​​ការបែកបាក់​គ្នា​រវាង​ប្រទេស​មហាអំណាច និង​ការជំទាស់យ៉ាងចេញមុខ​របស់​អាមេរិក​ដែលសមាជិក​អចិន្ត្រៃយ៍របស់​ក្រុមប្រឹក្សា​សន្តិសុខ ប៉ាឡេស្ទីននៅតែមិនទាន់ក្លាយជា​រដ្ឋពេញមុខ ពេញមាត់ដូចជា​អ៊ីស្រាអែល​ដែលបាន​ប្រកាស​ជា​រដ្ឋឯករាជ្យ​តាំង​ពី​ឆ្នាំ ១៩៤៨។

អាមេរិក​បដិសេធមិនប្រកាសទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន​ និង​លើកហេតុផលថា រដ្ឋប៉ាឡេស្ទីនអាច​លេចចេញរូបរាង​ តែតាមរយៈ​ការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន តែប៉ុណ្ណោះ។

អ៊ីស្រាអែលបច្ចុប្បន្ន​ដែលស្ថិតក្រោម​ការដឹកនាំ​របស់រដ្ឋាភិបាល​ស្តាំនិយមជ្រុល​បាន​ប្រឆាំង​ដាច់ខាត ក្នុងហេតុផល ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ជា​ការគ្រោះថ្នាក់គំរាមកំហែង​សន្តិសុខជាតិ​របស់​អ៊ីស្រាអែល។

ចំពោះ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ការបង្កើតរដ្ឋប៉ាឡេស្ទីន​ មិន​នាំយកសន្តិភាពមក​ឲ្យ​ដើមបូព៌ា។ ផ្ទុយទៅវិញ វានឹង​នាំយកមក​តែ​ភ្លើងសង្រ្គាម​តែប៉ុណ្ណោះ។ ភ្លើងសង្រ្គាមព្រោះថា រដ្ឋប៉ាឡេស្ទីនដែល​ដឹកនាំ​ដោយ​ក្រុមប្រដាប់អាវុធ ដូចជា​ក្រុមហាម៉ាស​នឹង​បង្កវិនាសកម្ម គំរាមកំហែង​អាយុជីវិតប្រជាជន​អ៊ីស្រាអែល។ ការលើកឡើង​របស់​អ៊ីស្រាអែល​ពិបាកនឹង​អាច​ឲ្យគេ​ជឿទាំងស្រុង ព្រោះថា រហូតមកដល់​ពេលនេះ ប្រជាជន​ប៉ាឡេស្ទីន​ដែល​ត្រូវរងទុក្ខវេទនា​ ដូចជា​នៅហ្កាហ្សា និង​ត្រូវ​​ខ្ចាត់ព្រាត់ក្លាយជា​ជនភៀសខ្លួន ​នៅតាម​ប្រទេស​ជិតខាង ដូចជា នៅស៊ីរី និង​ហ្សកដានី។

តាមការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ ២០១៩ ប្រជាជន​​ប៉ាឡេស្ទីន​មានសរុប​​ប្រមាណ៤,៨លាននាក់ ខណៈពេល​ដែល​ចំនួន​ប្រជាជន​ភៀសខ្លួន​មាន​ដល់ទៅ ៥,៦លាននាក់។ ពួកគេ​ភាគច្រើន​រស់នៅតំបន់​ភៀសខ្លួន​ក្នុងទឹកដីស៊ីហ្សកដានី ដែលត្រូវ​អ៊ីស្រាអែល​ឈ្លានពាន​ចូលកាន់កាប់​ដោយ​ខុសច្បាប់​តាំង​ពី​ឆ្នាំ ១៩៦៧។

ម្យ៉ាង ​រដ្ឋប៉ាឡេស្ទីនដែល​គេ​ប្រកាស​ទទួលស្គាល់ មាន​រួមបញ្ចូល ទឹកដីហ្កាហ្សា ស៊ីហ្សកដានី និង​យេរូសាឡឹម​។ ដូច្នេះ អ្នកជំនាញ​វាយតម្លៃថា អ៊ីស្រាអែល​ចេញមុខ​ប្រឆាំង​ដាច់ខាត​នឹង​ការបង្កើត​រដ្ឋប៉ាឡេស្ទីន​ ក៏ព្រោះថា អ៊ីស្រាអែល​ខ្លាច​របូតបាត់​​សិទ្ធិ​ ទឹកដី​នៅ​ស៊ីហ្សកដានី ជាទី​ដែលរដ្ឋាភិបាល​ជ្វីហ្វជំរុញ​ការសាងសង់ផ្ទះសម្បែង ​ពង្រីកដែន​​អាណានិគម​របស់ប្រជាជន​អ៊ីស្រាអែលជាបន្តបន្ទាប់។

​​ដោយសារតែ​ការប្រឆាំង​របស់អាមេរិក រហូត​ដល់​សព្វថ្ងៃ ប៉ាឡេស្ទីន​នៅត្រឹមជា​សមាជិក​សង្កេតការណ៍នៅ​អង្គការ​សហប្រជាជាតិ ប៉ុន្តែ មិនមែន​ជា​រដ្ឋសមាជិក និង​គ្មាន​សិទ្ធិបោះឆ្នោត​។

ចង់ ឬ​មិន​ចង់ ការផ្លាស់ប្តូរជំហរ​របស់​បារាំង អង់គ្លេស ដែលជា​សមាជិក​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ព្រមទាំងកាណាដា​និងអូស្ត្រាលី នឹង​អាចមានទម្ងន់ ជួយ​ឲ្យក្តីសង្ឃឹម​ក្នុងការបង្កើត​រដ្ឋប៉ាឡេស្ទីន​អាច​ចាប់មាន​ពន្លឺ។

អង់គ្លេស​ផ្ទាល់​ដែល​ដាក់លក្ខខណ្ឌ​ឲ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​ធ្វើកំណែទម្រង់ លុបបំបាត់​អំពើពុករលួយ និង​ទាត់ចោល​ក្រុមប្រដាប់អាវុធ ដូចជា​ហាម៉ាស បានពន្លយ​ថា នឹង​អាច​បង្កើត​ស្ថានទូត​នៅស៊ីហ្សកដានី ចំណែក​អូស្ត្រាលី​និយាយថា នឹង​អាច​បង្កើត​ទំនាក់ទំនងការទូតជាមួយ​ប៉ាឡេស្ទីន ដែលនេះជា​រឿងមិនធ្លាប់មាន​ពីមុន។

ប្រជាជន​ប៉ាឡេស្ទីនផ្ទាល់​ទទួលស្វាគមន៍ជំហរ​ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប៉ុន្តែ ចំពោះពួកគេ វិធានការបន្ទាន់ និងចាំបាច់​បំផុត ដើម្បី អាយុជីវិត​របស់​ប្រជាជន​ប៉ាឡេស្ទីន គឺ​ការដាក់សម្ពាធ​សេដ្ឋកិច្ច​ និងនយោបាយ​ទៅលើ​រដ្ឋអ៊ីស្រាអែល ដោយចាប់ផ្តើម​ពីការឈប់លក់អាវុធ និង​ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយ​រដ្ឋ​អ៊ីស្រាអែល៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners