ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន​នឹងធ្វើឲ្យស្ថានការណ៍សង្រ្គាម​នៅ​​ហ្កាហ្សាប្រែប្រួលដែរឬទេ?


Listen Later

ប្រទេស​ចំនួន៣ អេស្ប៉ាញ អៀរឡង់ និង​ន័រវែសបាន​ចេញមុខ​ទទួលស្គាល់ជាផ្លូវការ​រដ្ឋប៉ាឡេស្ទីន ចាប់ពីថ្ងៃអង្គារ​ទី ២៨​ឧសភា។ របត់នយោបាយការទូតរបស់​ប្រទេស​ អឺរ៉ុប​ទាំងបី​តាមរយៈ​ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​បានធ្វើ​ឲ្យ​អ៊ីស្រាអែល​ខឹងឆេះដុំ នៅប៉ុន្មាន​ថ្ងៃមកនេះ។ អ៊ីស្រាអែលមិនត្រឹម​​កោះហៅ​អ្នកតំណាងទូត​របស់​ប្រទេស​ទាំងបីមកព្រមាន ប៉ុន្តែ នៅបាន​ចោទប្រកាន់​អេស្ប៉ាញនាំមុខគេ​ក្នុង​ចំណោមប្រទេស​ទាំងបី​ថា កំពុងផ្តល់អំណោយដល់​ក្រុមហាម៉ាស និង​​ឃុបឃិត​ ចូលរួម​អំពាវនាវ​ឲ្យ​មានការសម្លាប់ប្រល័យពូជសាសន៍​ប្រជាជនជ្វីហ្វ។

មួយសប្តាហ៍ក្រោយ ការប្រកាសរួមគ្នា​របស់​ថ្នាក់ដឹកនាំ​អេស្ប៉ាញ អៀរឡង់ និង​ន័វែស ការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ពីសំណាក់ប្រទេស​អឺរ៉ុប​ទាំងបី​បាន​ចូលជា​ធរមាន ចាប់ពីថ្ងៃ​អង្គារ​ទី​២៨​ឧសភា។ នៅថ្ងៃ​ដដែល នាយករដ្ឋមន្រ្តី​អេស្ប៉ាញ​បាន​ចេញមក​បញ្ជាក់​ពីភាពចាំបាច់ និង​សារៈសំខាន់​នៃការទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ដើម្បី​ឈាន​ទៅ​បង្កើត​សន្តិភាព​រវាង​អ៊ីស្រាអែល និងប៉ាឡេស្ទីន។ ម្យ៉ាង​វាមានន័យ​ ផ្តល់​យុត្តិធម៌​ដល់ប្រជាជនប៉ាឡេស្ទីន។

ចំពោះ​ប្រមុខរដ្ឋាភិបាល​អេស្ប៉ាញ ការប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន មាន​លក្ខណៈ​ជានិមិត្តរូប ដែល​អាច​លើកទឹកចិត្ត​ឲ្យ​ប្រទេស​អឺរ៉ុប​ដទៃទៀត​ធ្វើតាម។ គោលដៅ​ចុងក្រោយរបស់​អេស្ប៉ាញ ន័វែស និងអៀរឡង់ គឺ ការដាក់សម្ពាធ​ផ្នែកការទូត​លើ​ភាគីជម្លោះទាំងពីរ អ៊ីស្រាអែល និង​ក្រុមហាម៉ាស ដើម្បី​ឈាន​ទៅ​អនុវត្តបទឈប់បាញ់​នៅហ្កាហ្សា និងការដោះលែង​ចំណាប់ខ្មាំង។

នៅចំពោះមុខ ការបាត់បង់ជីវិត​របស់ប្រជាជន​ប៉ាឡេស្ទីន ជារៀងរាល់ថ្ងៃ នៅក្នុង​សង្រ្គាមសងសឹក​របស់អ៊ីស្រាអែលទៅលើ​ក្រុមហាម៉ាសនៅ​ហ្កាហ្សាជាង​៨ខែ រួមផ្សំ​នឹង​ការព្រងើយកន្តើយ​របស់​អ៊ីស្រាអែល​ ដែលមិនខ្វល់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌អន្តរជាតិដែលទាមទារ​ឲ្យអ៊ីស្រាអែល​ឈប់ជាបន្ទាន់​ការវាយប្រហារ​សម្លាប់មនុស្ស​នៅ​ភាគខាងត្បូងហ្កាហ្សា  អេស្ប៉ាញ អៀរឡង់ និង​ន័រវែសប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន ដើម្បី​ចង់បង្ហាញថា ពួកគេ​​គ្មាន​ជម្រើសអ្វីផ្សេង ក្រៅពីផ្លាស់ប្តូរ​នយោបាយការបរទេសជាមួយអ៊ីស្រាអែល។ និយាយ​ម្យ៉ាងថា ទោះដឹងថា អ៊ីស្រាអែល​ ខឹងក្តៅក្រហាយ ប៉ុន្តែ អេស្ប៉ាញ អៀរឡង់ និង​ន័រវែស​ នៅតែ​ងាកបែរ​ទៅទទួលស្គាល់ជាផ្លូវការ ​រដ្ឋប៉ាឡេស្ទីន។

គិត​រហូតមកដល់​ពេលនេះ បីភាគបួន​នៃ​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន១៣៩​ប្រទេស ​ទទួលស្គាល់​ជាផ្លូវការ រដ្ឋប៉ាឡេស្ទីន ដោយ​មាន​ហ្សេរុយសាឡឹម​ជា​អនាគត​រដ្ឋធានី។ បណ្តាប្រទេស​អាស៊ីនាំមុខដោយ​ចិន ឥណ្ឌា អាហ្វ្រិក និង​អាមេរិកឡាទីន បាន​សម្រេច​ជាបន្តបន្ទាប់គ្នា ប្រកាស​​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន ដោយ​នៅសល់​តែ​បណ្តាប្រទេសអឺរ៉ុប ដែលជា​សម្ព័ន្ធមិត្ត​របស់​​អាមេរិក អ្នកគាំទ្រដោយ​ឥតងាករេ រដ្ឋ​អ៊ីស្រាអែល។

ប៉ុន្តែ ការវាយប្រហារយ៉ាងឃោឃៅ​របស់​ទាហាន​អ៊ីស្រាអែល និង​ជំហរដាច់ណាត់​របស់​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលក្នុងការបញ្ជា​ឲ្យគាស់រំលើង​ក្រុមហាម៉ាស​នៅភាគខាងត្បូង​ហ្កាហ្សា ទោះមាន​ការថ្កោលទោស​របស់​សហគមន៍អន្តរជាតិ បានបណ្តាលចិត្ត​របស់​ប្រទេស​អឺរ៉ុប និង​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ម្តងមួយៗឲ្យ​ចេញមុខ​គាំទ្រ​​ការបង្កើតរដ្ឋពីរជិតគ្នា គឺ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

ដោយសារ​តែ​អ៊ីស្រាអែល​មិន​ព្រម​ស្តាប់ និងផ្គើន​ចង់​វាយលុកចូលរាហ្វា ​ដោយមិន​ខ្វល់​ពីការស្លាប់បាត់បង់ជីវិតរបស់​ប្រជា​ជនស៊ីវិលប៉ាឡេស្ទីន អាមេរិកផ្ទាល់​ធ្លាប់​បានព្រមាន​អ៊ីស្រាអែល​ពីការផ្អាកបញ្ជូនអាវុធ និងជំរុញ​ឲ្យ​ភាគីអ៊ីស្រាអែលត្រូវ​តែ​ចរចាជាមួយ​អាជ្ញាធរប៉ាឡេស្ទីនដើម្បី​ឈាន​ទៅ​បិទបញ្ចប់​សង្រ្គាម​នៅ​ហ្កាហ្សា។ ប៉ុន្តែ អ៊ីស្រាអែល​មិន​ព្រម​ស្តាប់ចូលត្រចៀក។ បារាំង​ និង​ប៊ែលហ្សិក​វិញ ធ្លាប់និយាយ​ថា ការប្រកាស​ទទួល​ស្គាល់​រដ្ឋប៉ាឡេស្ទីន ជា​រឿងចាំបាច់ ប៉ុន្តែ គេ​ត្រូវ​រង់ចាំ​ឲ្យ​ភាគីទាំងពីរ​ត្រលប់ចូលតុចរចាសិន ទើប​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​តាមក្រោយ។

បើទោះបីជា​ប្រទេស​អឺរ៉ុប​ទាំងបី អេស្ប៉ាញ ន័រវែស និងអៀរឡង់​ប្រកាស​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​​ ក្នុងរូបភាពនិមិត្តរូបក្តី ប៉ុន្តែ ចង់ ឬ​មិន​ចង់ វា​នឹងអាច​ធ្វើ​ឲ្យអ៊ីស្រាអែល​កាន់តែ​ឯកោ បាត់ការគាំទ្រ​នៅក្នុង​ឆាកអន្តរជាតិ។

ផ្ទុយទៅវិញ វានឹង​ជំរុញ​ឲ្យ​ប៉ាឡេស្ទីន ដែល​សព្វថ្ងៃមានឋានៈ​ត្រឹម​​ជា​រដ្ឋសង្កេតការណ៍ ​អាច​ក្លាយទៅជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការ​សហប្រជាជាតិ។

ការណ៍នេះនឹ​ងធ្វើឲ្យអ៊ីស្រាអែល​ងាយ​ប្រឈម​នឹង​ការផ្តន្ទាទោស ក្នុងបទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សម្លាប់ជនជាតិរបស់​រដ្ឋសមាជិកមួយទៀត​របស់​អង្គការ​សហប្រជាជាតិ។

ជាថ្មីម្តងទៀត ការប្រកាសទទួលស្គាល់​ប៉ាឡេស្ទីន​ជារដ្ឋ នឹង​មាន​លក្ខណៈនិមិត្តរូប​ ជាជាង​ដំណោះស្រាយពិតប្រាកដសម្រាប់​រកច្រកចេញ​វិបត្តិសង្រ្គាមនៅហ្កាហ្សា។ ម្យ៉ាង វា​ក៏​មិនបានទៅដោះស្រាយ​បញ្ហា​ពិតប្រាកដ ដូចជាថា តើ​ខ្សែបន្ទាត់ព្រំដែនប៉ាឡេស្ទីន និងអ៊ីស្រាអែល​ស្ថិតនៅ​ចំណុចណា? តើ​ ទឹកដីប៉ាឡេស្ទីន ដែល​អ៊ីស្រាអែលបាន​ចូលទៅឈ្លានពាន​កាប់កាប់ បង្កើត​សំណង់អាណានិគមកិច្ច នឹង​ត្រូវ​ប្រគល់​មក​ឲ្យ​ជនជាតិ​ប៉ាឡេស្ទីន​វិញដែរឬទេ?

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
Learn Chinese | ChineseClass101.com by ChineseClass101.com

Learn Chinese | ChineseClass101.com

148 Listeners

ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

13 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners