លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងអំពីដំណើរការរៀបចំនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០-២០២១ ដែលជាឆ្នាំសិស្សានុសិស្សថ្នាក់ទី១២ រៀនតាមប្រព័ន្ធអនឡាញច្រើនជាងការរៀនដោយផ្ទាល់នៅឯសាលា ដ្បិតវិបត្តិសកលកូវីដ១៩។ លើសពីនេះ ក្រសួងអប់រំក៏បានធានាពីការរក្សាគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលដែលអាចទទួលយកបាន នៅពេលប្រឡងខាងមុខនេះ។ តើការប្រឡងមធ្យមសិក្សាទុតិយភូមិនៅសប្តាហ៍ក្រោយដែលអាចទទួលយកបាននោះ អាចទទួលយកបានកម្រិតណា?