ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើការប្រឹង​ប្រែង​របស់​​ហ្វីលីពីន​ក្នុងការ​កាត់បន្ថយ​សំរាម​​ប្លាស្ទិក បានលទ្ធផល​យ៉ាងណាខ្លះ​?


Listen Later

កន្លងមក ហ្វីលីពីនតែងត្រូវបានគេចាត់ទុកថា ជាប្រទេសដែល​បោះចោល​កាកសំណល់ប្លាស្ទិកទៅក្នុងសមុទ្រ ច្រើនជាងគេបង្អស់។ ក៏ប៉ុន្តែ​ ប្រមាណ​មួយឆ្នាំមកនេះ រដ្ឋាភិបាលហ្វីលីពីន ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ បានចាប់​ផ្តើម​អនុវត្តវិធានការ​មួយចំនួន ដើម្បីឈានទៅកាត់បន្ថយ​ការប្រើប្រាស់ និងការ​បោះចោល​កាកសំណល់​ប្លាស្ទិក​ទៅក្នុងធម្មជាតិ។ ជាក់ស្តែង ហ្វីលីពីនមានច្បាប់ថ្មីមួយ​ ដែលបាន​ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាសទាំងអស់ត្រូវតែកាត់បន្ថយ​ការប្រើផលិត​ផល​ប្លាស្ទិក និង​ចូលរួមជាថវិកា​ដើម្បីកែច្នៃសំរាម​។ តើបទពិសោធន៍​កន្លងមកនេះរបស់ហ្វីលីពីន បានទទួល​ផលវិជ្ជមានយ៉ាងណាខ្លះ ?

បញ្ហា​កាកសំណល់ប្លាស្ទិក គឺជំងឺរបស់ពិភពលោក​ទាំងមូល។ កាកសំណល់​ប្លាស្ទិក មិនត្រឹមតែធ្វើឲ្យខូច​​សោភណ្ឌភាពធម្មជាតិ បំផ្លាញប្រព័ន្ធជីវចម្រុះប៉ុណ្ណោះទេ តែល្អងតូចល្អិតរបស់ប្លាស្ទិក អាចជ្រាបចូលមកដល់ក្នុងខ្លួនមនុស្ស តាមរយៈចំណីអាហារ ជាប្រភពបង្កបញ្ហាសុខភាពជាច្រើន​។ យោងតាមតួលេខរបស់អង្គការ OCDE បើគិតចាប់ពីឆ្នាំ​១៩៥០មក ផលិត​ផលធ្វើពីប្លាស្ទិក បាន​កើនឡើងចំនួនដល់ទៅ ​២៣០ដង ពោលគឺប្រមាណ​៤៦០លានតោនក្នុងមួយឆ្នាំ​។​ ហើយ​ប្រសិនបើគ្មានវិធានការកាត់បន្ថយ​ទេ កាកសំណល់ប្លាស្ទិកក្នុងធម្មជាតិ និងកើនចំនួន​១គុណជា​៣ ពោលគឺក្នុងទំហំប្រមាណ ​១២០០លានតោន នៅរវាងឆ្នាំ​២០៦០។

ហ្វីលីពីន​ដែល​ជាប្រទេសប្រជុំកោះ មានប្រជាជនប្រមាណ​១៣០លាននាក់ ត្រូវគេស្គាល់ថា គឺជាប្រទេសដែល​បោះចោលចូលទៅក្នុងសមុទ្រ នូវកាកសំណល់​ប្លាស្ទិក​គ្រប់ប្រភេទ ច្រើនជាងប្រទេសណាៗទាំងអស់ទូទាំងពិភពលោក​។ មិនខុសពីប្រជាជននៅអាស៊ីជាទូទៅ ប្រជាជនហ្វីលីពីន មានទំលាប់​ប្រើប្រាស់ដោយ​ឥតសំចៃ នូវផលិត​ផលធ្វើប្លាស្ទិកគ្រប់ប្រភេទ ដូចជា​​ថង់ប្លាស្ទិក បំពង់បឺត ប្រអប់ស្នោ និង​សម្ភារៈប្រើប្រាស់ឬវេចខ្ចប់ផ្សេងៗទៀត។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលហ្វីលីពីនបានទទួលស្គាល់នូវបញ្ហានេះ ហើយ​បាន​ព្យាយាមចេញវិធានការមួយចំនួន ដើម្បីកាត់​បន្ថយ​ការប្រើប្រាស់ប្លាស្ទិក​។ ក្នុង​ន័យនេះ ហ្វីលីពីនគឺជាប្រទេសដំបូងគេ​នៅតំបន់អាស៊ីអាគ្នេយ៍ ដែល​បានធ្វើច្បាប់ ដាក់ពិន័យទៅលើក្រុមហ៊ុនសហគ្រាស ដែល​បញ្ចេញចោលនូវកាកសំណល់​ប្លាស្ទិក។ ច្បាប់ថ្មីនេះ​ បានចូលជាធរមានប្រមាណ​១ឆ្នាំមកហើយ។ បទពិសោធន៍​របស់ហ្វ៊ីលីពីន កំពុងត្រូវគេសំឡឹងរងចាំមើល​យ៉ាងយកចិត្តទុកដាក់ ដើម្បីយកធ្វើជាគំរូ​ ស្របពេលដែលសហគមន៍អន្តរជាតិ កំពុងប្រឹងប្រែងស្វែងរក​មធ្យោបាយ ដោះស្រាយបញ្ហា​កាកសំណល់​ប្លាស្ទិក។

គួរបញ្ជាក់ថា យោងតាមតួលេខរបស់ធនាគារពិភពលោក ក្នុងមួយឆ្នាំ​ ហ្វីលីពីន​ចោល​កាកសំណល់​ប្លាស្ទិក ចំនួន​១លាន​៧សែនតោន។ នៅហ្វ៊ីលីពីន ១ភាគ៣នៃកាកសំណល់ប្លាស្ទិក ត្រូវបានគេដឹកយកទៅទីកន្លែងចាក់សំរាម ខណៈនៅមាន​៣៥% ដែល​ត្រូវគេបោះចោលពាសវាលពាលកាល ដោយ​គ្មានការគ្រប់គ្រង​។​ ច្បាប់គ្រប់គ្រងកាកសំណល់​ប្លាស្ទិករបស់ហ្វ៊ីលីពីន​​ មានកម្មវត្ថុធ្វើ​ឲ្យ​ហ្វ៊ីលីពីន ឈានទៅមានអព្យាក្រិត្យភាពប្លាស្ទិក។ ច្បាប់នេះ ដាក់កាតព្វកិច្ចឲ្យ​ក្រុមហ៊ុនសហគ្រាស ត្រូវតែចូលរួមចំណែក​ នៅក្នុង​ប្រតិបត្តិ​ការ​បំប្លែងកម្ទេចសំរាមប្លាស្ទិកឲ្យ​បាន​២០% នៃ​ទំហំប្លាស្ទិកសរុបដែលខ្លួនប្រើប្រាស់មិនថាដោយផ្ទាល់ឬដោយប្រយោល​។ ទំហំកាតព្វកិច្ចនេះ នឹងឡើងដល់ ៨០% នៅរវាងឆ្នាំ​២០២៨​។

ដូច្នេះ សហគ្រាសនៅហ្វីលីពីនមានកាតព្វកិច្ច ត្រូវតែ​បញ្ចូលកម្មវត្ថុ​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក នៅក្នុង​ប្រតិបត្តិការ​ផលិត​របស់ខ្លួន។ ហើយ​មិនត្រឹមតែប៉ុណ្ណោះទេ ច្បាប់នេះបានបង្កើតយន្តការពិសេសមួយ អនុញ្ញាតឲ្យ​សហគ្រាសអាចចូលរួមជាថវិកា នៅក្នុងដំណើរការ​ប្រមូលយកមកកែច្នៃ ឬកម្ទេចចោល នូវសំរាមប្លាស្ទិកដែលមាន​នៅក្នុង​ធម្មជាតិ​។ សហគ្រាស អាចជ្រើសយក​យន្តការនេះ តាមរយៈការប្រគល់តួនាទីទៅឲ្យ​អង្គភាពមួយផ្សេងទៀត ដោយ​ប្រើប្រាស់កញ្ចប់ថវិកាចំណាយ ដែលគេហៅថា ឥណទានប្លាស្ទិក។ មានន័យថា សហគ្រាសអាចចំណាយ​ប្រាក់ ​ទិញ​លិខិតបញ្ជាក់​ថាប្លាស្ទិក​ក្នុងទំហំ១តោន ​ត្រូវបាន​គេ​ប្រមូលយកពីក្នុងធម្មជាតិ យក​មក​កែច្នៃប្រើប្រាស់ឡើងវិញ ឬុយកទៅដុតចោល ឬមួយក៏ប្រើប្រាស់​ដើម្បីផលិ​តថាមពលជាដើម​។

ក្រុមហ៊ុនមួយឈ្មោះថា PCX Solutions បានក្លាយជាតួអង្គមួយដ៏សំខាន់ នៅក្នុងយន្តការ​ឥណទានប្លាស្ទិកនៅហ្វីលីពីន។ ក្រុមហ៊ុននេះ បានប្រើប្រាស់ថវិកា ក្នុងទំហំចន្លោះពី​១០០ទៅ៥០០ដុល្លារ សម្រាប់ឲ្យ​ទៅប្រជាជនហ្វីលីពីន ដែលចូលរូម​ប្រមូល​សំរាមប្លាស្ទិក។ វាគឺជាមធ្យោបាយ​មួយ ដើម្បីជំរុញលើកទឹកចិត្តប្រជាជន ឲ្យចូលរួមនៅក្នុងការប្រមូល​ប្លាស្ទីក បញ្ជូនយកទៅ​ទីតាំងកែច្នៃសំរាម​។ ប្រជាជនហ្វីលីពីន ដែលប្រកបរបរ​ជា​អ្នកទិញ​សំរាម​ប្លាស្ទិក​ ក៏អាចទទួលបានផលចំណេញដែរ នៅក្នុងបណ្តាញ​ការងារនេះ​។ ក្នុងមួយគីឡូប្លាស្ទិក គេអាចលក់ចំណេញ​បានដល់ទៅ​២៥%ជាមធ្យម​។​

ទោះជាយ៉ាងនេះក្តី ថ្វីបើ​ក្រុមហ៊ុនសហគ្រាសនៅហ្វីលីពីន បានប្រើប្រាស់យន្តការទិញឥណទាន​ប្លាស្ទិក ដើម្បី​ប៉ះប៉ូវ​កាតព្វកិច្ចខ្លួន តែទន្ទឹមនឹងនេះ ការផលិត​ផលិតផល​ថ្មីៗធ្វើពីប្លាស្ទិក ហាក់ដូចជាមិនបានថយចុះទេនៅហ្វីលីពីន​។ លោកស្រី Stephanie Beitien អគ្គនាយក PCX Solutions​ បានលើកឡើងថា ការកាត់បន្ថយ​ប្លាស្ទិកតាំងតែពីប្រភពដើម​ គឺវាមិនមែនជារឿងងាយឡើយ​។ ជាទូទៅសហគ្រាស​មិនថានៅហ្វ៊ីលីពីន ឬនៅប្រទេសណាក៏ដោយ គឺមិនមែនគ្រប់គ្នាសុទ្ធតែ​សប្បាយ​ចិត្ត​​ ចំណាយ​ប្រាក់​ថ្លៃលើស​២០% នៅក្នុងការវេចខ្ចប់ដែលមិនប្រើប្លាស្ទិកឡើយ​។​

ជាងនេះទៀត ច្បាប់របស់ហ្វ៊ីលីពីន ថ្វីបើ​គ្របដណ្តប់លើ​ផលិត​ផលប្លាស្ទិក​ច្រើនប្រភេទមែន តែច្បាប់នេះ មិនបានហាមឃាត់ការប្រើប្រាស់ “​ប្លាស្ទិក​ប្រើម្តងចោល” ដែលពិបាក​ក្នុង​ការកែច្នៃ​ប្រើឡើងវិញ ឧទហរណ៍ ដូចជាថង់ប្លាស្ទិក​​ជាដើម​​។ លោកស្រី Ilusion Farias ប្រធានអង្គការ​ Friends of Hope ដែលធ្វើសកម្មភាពក្នុងការកាត់បន្ថយសំរាមប្លាស្ទិកនៅហ្វីលីពីន បានលើកឡើងថា គេត្រូវការពេលវេលាយូរទៀត ដើម្បី​ឲ្យ​មានការផ្លាស់ប្តូរទាំងផ្នត់គំនិត ទាំងទម្លាប់​រស់នៅប្រចាំថ្ងៃរបស់មនុស្ស។

សូមបញ្ជាក់ថា គិតមកត្រឹមរយៈពេល១ឆ្នាំ​នៃការអនុវត្តច្បាប់​គ្រប់គ្រងកាកសំណល់ប្លាស្ទិកនៅហ្វីលីពីន គឺមាន​ក្រុមហ៊ុនសហគ្រាសប្រមាណជាង​ពាក់​កណ្តាល ​បានចូលរួមអនុវត្ត​។ សហគ្រាសជាង​១ពាន់ផ្សេងទៀត នឹងចាប់ផ្តើមអនុវត្តមុនដំណាច់ឆ្នាំនេះ ពុំនោះទេគឺ​អាចនឹងរងការពិន័យជាប្រាក់ ចំនួនរហូតដល់​២០លានប៉េសូ ដែលស្មើនឹង​ប្រមាណ​ជាង​៣៤ម៉ឺនដុល្លារ​ ឬក៏អាចត្រូវគេដកអាជ្ញាបណ្ណ​ផ្អាកដំណើរការ​ជាដើម​។ យោងតាមលោក Jonas Leones អនុរដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន​ហ្វ៊ីលីពីន ច្បាប់ថ្មីនេះបានអនុញ្ញាតឲ្យគេប្រមូល​កាកសំណល់ប្លាស្ទិក បានប្រមាណ​៤៨៦០០០តោន​រួចមកហើយ​ កាលពីឆ្នាំ​ទៅមិញ ពោលគឺលើសពីកម្មវត្ថុរំពឹងទុក។

​លោកស្រី Floradema Eleazar មន្ត្រី​អង្គការ​UNDP ប្រចាំនៅហ្វ៊ីលីពីន បាន​កោតសរសើរគោលនយោបាយ​របស់រដ្ឋាភិបាលហ្វ៊ីលីពីន ថាមានភាពក្លាហាន។ តែទោះជាយ៉ាងនេះក្តី​​ លោកស្រី​លើកឡើងថា គេមិនអាចរំពឹងថា​បាន​លទ្ធផល​វិជ្ជមានភ្លាម​ ថ្ងៃ​នេះឬថ្ងៃស្អែកទេ។ វាតោងតែ​មានការចូលរួម​ពីគ្រប់មជ្ឈដ្ឋាន ដើម្បី​ឲ្យ​មានការផ្លាស់ប្តូរ​ទាំងស្រុង នូវទំលាប់​ឈប់ផលិត​ និងឈប់​ប្រើប្រាស់​ផលិត​​ផលធ្វើពី​ប្លាស្ទិក៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

音乐季节:怀旧金曲 好声音陪你听 by 熊猫大湿

音乐季节:怀旧金曲 好声音陪你听

44 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners