នៅអង់គ្លេស ព្រះសពអេលីហ្សាបិត ទី២ ត្រូវបានដង្ហែតាមរថយន្តទៅតម្កល់រយៈពេលខ្លីនៅក្នុងទីក្រុង Edinburgh នៃខេត្តស្កុតឡែន។ បន្ទាប់មក ព្រះសពអេលីហ្សាបិត ទី២ នឹងត្រូវដង្ហែតាមយន្តហោះទៅកាន់ទីក្រុងឡុងដ៏។ គួររម្លឹកថា គឺនៅលើកទឹកដីស្កុតឡែនដែលព្រះមហាក្សត្រិយ៍អេលីហ្សាបិត ទី២ បានសោយទីវង្គតកាលពីថ្ងៃទី៩ កញ្ញា។ ចាប់ពីពេលនេះទៅ ព្រះអង្គឆាលស៍ទី៣ ឡើងសោយរាជ្យជំនួសកន្លែងព្រះមាតា។ តែមានសំណួរមួយបានចោទឡើងថា តើការឡើងសោយរាជ្យរបស់ព្រះអង្គឆាលស៍ទី៣ អាចដាស់ចលនាទាមទារឯករាជ្យនៅស្កុតឡែនឲ្យកាន់តែផុសផុលជាងមុន ឬយ៉ាងណា?