សារព័ត៌មានអន្តរជាតិខ្លះនៅតែបន្តចុះផ្សាយពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអ៊ីនធើណេត ការធ្វើពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស។ ជាក់ស្ដែងថ្មីៗកន្លងទៅនេះ សារព័ត៌មាន Worldcrunch បានចុះផ្សាយដោយមានចំណងជើងថា របៀបដែលកម្ពុជាក្លាយជាមណ្ឌលនៃការឆបោកតាមប្រព័ន្ធអនឡាញប្រចាំអាស៊ី។ សារព័ត៌មាននេះ បានចុះផ្សាយដោយលើកចំៗថាកម្ពុជា ជាកន្លែងមួយឆបោកតាមប្រព័ន្ធអ៊ីនធើណេត ការធ្វើពលកម្មដោយបង្ខំនិងការជួញដូរមនុស្ស ខណៈសង្គមស៊ីវិលវិញក៏មើលយ៉ាងដូច្នេះ ស្របពេលដែលរដ្ឋាភិបាលបាននិងកំពុងមានចំណាត់ការលើបញ្ហាទាំងនេះ។