សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្តអស់រយៈពេលមួយសប្តាហ៍ហើយ ដោយសង្គ្រាមនៅប្រទេសអឺរ៉ុបខាងកើតនេះ ត្រូវបានគេមើលឃើញថាបានធ្វើឲ្យប៉ះពាល់ជាទូទៅដល់ពិភពលោក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនៃសង្គ្រាមនេះដែរ ដោយជាបឋមប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសកាលពីម្សិលមិញថាតម្លៃប្រេងនៅកម្ពុជាបានឡើងថ្លៃ ខណៈដែលទីផ្សារប្រេងឆៅពិភពលោក បានឡើងរហូតជាង១០០ដុល្លារក្នុងមួយបារ៉ែល។ លើសពីនេះ ប្រទេសកម្ពុជាក៏មានផលប៉ះពាល់សេដ្ឋកិច្ចរយៈពេលខ្លី និងរយៈពេលវែងដែរ ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានរាលដាល និងអូសបន្លាយដល់ប្រទេសជាសមាជិកសហភាពអឺរ៉ុប។