សហរដ្ឋអាមេរិកបានសម្រេចផ្តល់ជំនួយ រង្វង់ទឹកប្រាក់១៨លានដុល្លារ ដល់កម្ពុជាឡើងវិញ ក្រោយតែការសម្រេចផ្អាក ក្រោយពេលបោះឆ្នោត។ នេះបើតាមការអះអាងរបស់ក្រសួងការបរទេសកម្ពុជា អំពីជំនួបរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអនុរដ្ឋមន្ត្រីការបរទេសអាមេរិក។ កញ្ចប់ជំនួយ១៨លានដុល្លារនោះ ត្រូវបានក្រសួងការបរទេសអាមេរិក បានប្រកាសពីការផ្អាក ក្រោយពេលដែលខ្លួនអះអាងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កន្លងទៅនេះ មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។ យ៉ាងណា ការទទួលជំនួយឡើងវិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ឈឺទៅក្រុមនយោបាយប្រឆាំង ឲ្យយល់ពីសារនយោបាយ និងចេះកាត់យល់ន័យនៃទំនាក់ទំនង រវាងកម្ពុជា និងអាមេរិក។