មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា ក្នុងរយៈពេល៦ខែនៃការដឹកនាំរបស់រដ្ឋាភិបាលថ្មី កម្ពុជាទទួលបានលទ្ធផលផ្លែផ្កានៃការទូតសេដ្ឋកិច្ចច្រើនលើសពីការរំពឹងទុក។ នេះជាការអះអាងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល ក្នុងថ្ងៃទី១៩ កុមុ្ភៈ ឆ្នាំ២០២៤។ សន្និសីទដដែលនេះ ក៏បានរំលេចផងដែរថានៅខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានអនុម័តគម្រោងវិនិយោគចំនួន៣២ ដែលមានទឹកប្រាក់សរុបប្រមាណ១៨៧លានដុល្លារ និងអាចបង្កើតការងារជិត ២៩០០០កន្លែង។ តែអ្នកជំនាញសេដ្ឋកិច្ចនៅក្រៅរដ្ឋាភិបាលអះអាងថា គ្រឹះសេដ្ឋកិច្ចកម្ពុជានៅទន់ខ្សោយមិនអាចប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលបានឡើយ។