ខណៈដែលសង្រ្គាមអ៊ុយក្រែនបានឈានចូលដល់ ៥២ថ្ងៃនាថ្ងៃសៅរ៍នេះ ព័ត៌មានស្តីពីការប្រើអាវុធនុយក្លេអ៊ែរ របស់រុស្ស៊ី កំពុងធ្វើឲ្យគ្រប់គ្នាបារម្ភ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកាំង CNN កាលពីថ្ងៃសុក្រ ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡេនស្គីបានបញ្ជាក់ការលើកឡើងរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍អាមេរិកដែលថា ប្រឈមនឹងបរាជ័យរបស់រុស្ស៊ីនៅក្នុងសង្រ្គាមអ៊ុយក្រែន លោកពូទីននឹងអាចសម្រេចចិត្តប្រើអាវុធនុយក្លេអ៊ែរ។ តើលោកពូទីនអាចនឹងហ៊ានប្រើអាវុធនុយក្លេរអ៊ែរដែរឬទេ និងថា តើរុស្ស៊ីនឹងទទួលផលវិបាកអ្វីខ្លះ បើពូទីនសម្រេចប្រើអាវុធនុយក្លេអ៊ែរនៅក្នុងសង្រ្គាមអ៊ុយក្រែន?