ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើលោកដូណាល់ ត្រាំនឹង​សម្រេចមហិច្ឆតាចូលកាន់កាប់ហ្កាហ្សា របស់ខ្លួនបានដែឬទេ?


Listen Later

ប៉ុន្មានថ្ងៃមកនេះ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ​បាននិយាយ​ចំ្រដែលៗដោយថា អាមេរិក​នឹង​ចូលគ្រប់គ្រង​ហ្កាហ្សា នៅក្រោយ​ចប់សង្រ្គាមរ​វាង​អ៊ីស្រាអែល និងក្រុមហាម៉ាស​ប៉ាឡេស្ទីន។នៅក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិកFox News លោកដូណាល់ ត្រាំ​បានបញ្ជាក់ថា ប្រជាជន​ប៉ាឡេស្ទីនទាំង​ជាង​២លាននាក់​​នឹងត្រូវ​ផ្លាស់ទី​ រើចេញពីហ្កាហ្សា ដើម្បី​ឲ្យអាមេរិកអាច​សាងសង់ ប្រែក្លាយ​ហ្កាហ្សា​ទៅជា​កូនទីក្រុងជាប់មាត់សមុទ្រ​​ដ៏ស្រស់ស្អាតមួយ​នៅ​តំបន់ដើមបូព៌ា។ លោកដូណាល់ ត្រាំ​បាន​បញ្ជាក់ច្បាស់ៗថា ប្រជាជន​ប៉ាឡេស្ទីន​នឹង​មិនអាចវិល​ត្រលប់​ទៅ​ហ្កាហ្សាវិញបានទេ។ នៅក្នុងជំនួប​ជាមួយ​ព្រះចៅហ្សកដានី​កាលពីថ្ងៃអង្គារទី១១​កុម្ភៈ នៅសេតវិមាន លោកដូណាល់ ត្រាំ​បានទទូចប្រាប់ឲ្យ​ហ្សកដានី ក៏ដូចជា​អេហ្ស៊ីប ​ទទួលយក​ប្រជាជនប៉ាឡេស្ទីន ដែល​ត្រូវ​ផ្ទេរចេញពី​ហ្កាហ្សា។ តើលោកដូណាល់ ត្រាំអាច​សម្រេចមហិច្ឆតា​បណ្តេញប្រជាជនប៉ាឡេស្ទីន ដើម្បីចូលកាន់កាប់ទឹកដីហ្កាហ្សាដែរឬទេ?

សង្រ្គាមវាយប្រហាររបស់អ៊ីស្រាអែល​ទៅលើ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន​នៅ​១៥ខែ​មកនេះ បាន​បំផ្លាញ​ទីក្រុង​ហ្កាហ្សា​ឲ្យរាបដល់ដី។ ធ្លាប់ជាកូនក្រុង​ជាប់មាត់សមុទ្រ​តែមួយ​គត់របស់​ប្រជាជនប៉ាឡេស្ទីន​ដែលបាន​ទៅរស់នៅកកកុញ​នៅមុន​សង្រ្គាម ហ្កាហ្សា​នៅ​ក្រោយ​ការវាយប្រហារ​ទម្លាក់គ្រាប់បែក​សឹងមិនលស់ថ្ងៃ​របស់​អ៊ីស្រាអែល​នៅសល់​តែ​គំនរថ្មអគារបាក់បែក។ យោងតាម​អង្គការ​សហប្រជាជាតិ បើប្រៀបធៀប​នឹង​ការវាយប្រហារ​​៣លើកកន្លងមក​របស់​អ៊ីស្រាអែលទៅលើ​ហ្កាហ្សា គំនរថ្មរបស់អគារដែលរងការបំផ្លាញ​មានចំនួន​ច្រើនលើសលុបដល់ទៅ​១៧ដង ស្មើនឹង​ជាង​៥០លានតោន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​​អង្គការ​សហប្រជាជាតិ​វាយតម្លៃថា គេ​ត្រូវ​ការទឹកប្រាក់ប្រមាណ ៥០ពាន់លាន​ដុល្លារ និង​ពេល​វេលា​យ៉ាងហោច​ជាង​១០ឆ្នាំ ដើម្បីសាងសង់​ហ្កាហ្សា​ឡើងវិញ។

លោក​ដូណាល់ ត្រាំ​មានចក្ខុវិស័យ និងសំណើ​ដែលធ្វើ​ឲ្យពិភពលោក​ភ្ញាក់ផ្អើល​ ហួសចិត្តនឹកមិនស្មានដល់

នៅក្នុង​ជំនួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលដែលជាប្រមុខដឹកនាំបរទេស​លើកដំបូងគេនៅសេតវិមាន លោកដូណាល់ ត្រាំ​បាននិយាយ​បែបថា អាមេរិក​នឹង​ចូលគ្រប់គ្រង​ហ្កាហ្សា ហើយ​ប្រជាជន​ប៉ាឡេស្ទីន​នឹង​ត្រូវ​រើផ្លាស់ទីចេញពីហ្កាហ្សា​ទៅកាន់ទីកន្លែង​ផ្សេង​នៅតាម​ប្រទេស​អារ៉ាប់ជិតខាង​ ដូចជា​អេហ្ស៊ីប និងហ្សកដានី។ សំណើរបស់លោកដូណាល់ ត្រាំ​បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល។ លើកលែង​តែ​អ៊ីស្រាអែល ភាគីពាក់ព័ន្ធ​ដូចជា​ប្រជាជន​ប៉ាឡេស្ទីនផ្ទាល់ ក្រុមហាម៉ាស អាជ្ញាធរប៉ាឡេស្ទីន អេហ្ស៊ីប ហ្សកដានី និង​សហគមន៍អន្តរជាតិ​ទាត់ចោល និងមិនគាំទ្រ​សំណើដែលគ្មានលក្ខណៈមនុស្សធម៌។

ប្រវត្តិផ្លាស់ទីប្រជាជនប៉ាឡេស្ទីន

ចំពោះប្រជាជន​ប៉ាឡេស្ទីន គំនិត​របស់​លោកដូណាល់ ត្រាំដែលចង់ឲ្យរើផ្លាស់ទីប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សា ​បានធ្វើ​ឲ្យគេ​នឹកភ្លាម​ទៅដល់ « Nakba » ដែល​ជា​ពាក្យអារ៉ាប់​មាន​ន័យ​ថា មហន្តរាយ ដើម្បី​និយាយ​ពី​ការផ្លាស់ទីប្រជាជន​ប៉ាឡេស្ទីន ដោយបង្ខំក្នុងទ្រង់ទ្រាយធំ។ ប្រជាជន​ប៉ាឡេស្ទីន​ដែលរស់នៅ​ហ្កាហ្សា​សព្វថ្ងៃ​ជា​កូនចៅ​របស់ប្រជាជន​ប៉ាឡេស្ទីនដែលត្រូវ​បាន​គេ​បណ្តេញ​ចេញពីភូមិឋានរបស់ខ្លួន ដោយសារតែការបង្កើតរដ្ឋ​អ៊ីស្រាអែល​កាលពី​ឆ្នាំ ១៩៤៨។ នៅមុន​ ការកកើតរដ្ឋអ៊ីស្រាអែល​ដែលទទួលយក​ជនជាតិជ្វីហ្វពីអឺរ៉ុប និង​អាមេរិក​នៅ​ឆ្នាំ ១៩៤៨ ហ្កាហ្សា​ធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស​​។ នៅក្រោយអង់គ្លេស​ចាកចេញពីហ្កាហ្សា អ៊ីស្រាអែលបានធ្វើ​សង្រ្គាមយកឈ្នះសម្ព័ន្ធ​អារ៉ាប់។ កងទ័ពអេហ្ស៊ីប​បានដកខ្លួន​មកគ្រប់គ្រង​ដែនដីតូចមួយ គឺ​ហ្កាហ្សា​សព្វថ្ងៃ​ដែលស្ថិតនៅចន្លោះ សមុទ្រមេឌីទែរ៉ាណេ អ៊ីស្រាអែល និង​ទឹកដីអេហ្ស៊ីប។

ដោយសារសង្រ្គាមរវាង​អ៊ីស្រាអែល​ និង​សម្ព័ន្ធអារ៉ាប់​ ប្រជាជន​ប៉ាឡេស្ទីន​ប្រមាណ​៧សែននាក់​ត្រូវ​រត់ភៀសខ្លួន ចាកចេញពីភូមិផ្ទះសម្បែងរបស់ខ្លួនដែលបាន​ក្លាយជា​ដីអ៊ីស្រាអែលសព្វថ្ងៃ ដើម្បីទៅប្រមូលផ្តុំ​រស់នៅទឹកដីហ្កាហ្សាដែលស្ថិតក្រោមការគ្រប់គ្រង​របស់កងទ័ពអេហ្ស៊ីប។ បន្ទាប់ពីឈ្នះសង្រ្គាម​៧ថ្ងៃទៅលើ​ប្រទេស​អារ៉ាប់ នៅ​ឆ្នាំ ១៩៦៧ អ៊ីស្រាអែលបានចូលកាន់កាប់​ហ្កាហ្សា និង​រឹបអូសយក​ដែនដីផ្សេងទៀតរបស់ប្រជាជនប៉ាឡេស្ទីន ដូចជា​ស៊ីហ្សកដានី និង​ហ្សេរ៉ុយសាឡឹម​មក​គ្រប់គ្រង​ដោយ​ខុសច្បាប់រហូតដល់​សព្វថ្ងៃ។

 នៅក្នុងអំឡុងកាន់កាប់​ហ្កាហ្សា អ៊ីស្រាអែលបាន​ព្យាយាម​សាងសង់​សំណង់និគមកិច្ច​ជាង​២០កន្លែង​នៅហ្កាហ្សា។ តែ​ចាប់តាំង​ពី​ឆ្នាំ ១៩៨៧ យុវជន​ប៉ាឡេស្ទីនចាប់ងើបបះបោរ ធ្វើបាតុកម្មតវ៉ា​ដ៏ហិង្សា ភេរវកម្ម​សម្លាប់​បង្ហូរឈាម​សឹងជារៀងរាល់​ថ្ងៃ ក្នុងរយៈពេល​៥ឆ្នាំជាប់ៗគ្នា រហូតធ្វើ​ឲ្យ​នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក​Ariel Sharon សម្រេចចិត្ត​ជាឯកតោភាគី​ដកកងទ័ព និង​សហគមន៍ជនជាតិជ្វីហ្វចេញពីហ្កាហ្សា។ ហ្កាហ្សា​បានធ្លាក់ក្រោមការគ្រប់គ្រង​របស់​ចលនាតស៊ូហាម៉ាស​នៅ​ឆ្នាំ ២០០៧។

ការផ្លាស់ទីអាច​ធ្វើឡើង​តាមគោលការណ៍ស្ម័គ្រចិត្ត ឬ​ចាប់​បង្ខំ

ចាប់តាំងពីក្រុមហាម៉ាស​វាយឆ្មក់​ចូលសម្លាប់​មនុស្ស​ក្នុងទឹកដីអ៊ីស្រាអែល និងចាប់មនុស្ស​ជាចំណាប់ខ្មាំងនៅ​ខែ​តុលា​​ឆ្នាំ ២០២៣ ហ្កាហ្សា​បានក្លាយជា​គោលដៅវាយប្រហារយ៉ាងសន្ធប់ពីសំណាក់អ៊ីស្រាអែល។ មនុស្សជាង​៤ម៉ឺននាក់​ស្លាប់ ហើយ​ប្រជាជន​ប៉ាឡេស្ទីនជាង ១លាននាក់​ត្រូវ​ផ្លាស់ទីក្នុងទឹកដីហ្កាហ្សាពីជើងទៅ​ត្បូងដើម្បីគេចចេញពីការទម្លាក់គ្រាប់របស់អ៊ីស្រាអែល។ សង្រ្គាមអ៊ីស្រាអែលនៅហ្កាហ្សា​មិនទាន់ចប់ តែ​លោក​ដូណាល់ ត្រាំ​ដែល​ជា​មហាសេដ្ឋីអចលនទ្រព្យ និង​ដែលបានក្លាយជា​ប្រធានាធិបតីអាមេរិក​បានប្រកាសចង់សង្រ្គោះហ្កាហ្សា​ចេញពី​គំនរថ្មបាក់បែក។ ជាជាង​ស្នើ​ឲ្យគេ​រើផ្លាស់ទីប្រជាជន​ប៉ាឡេស្ទីន​ទៅកន្លែងជិតៗ​ក្នុង​ពេល​សាងសង់ហ្កាហ្សាឡើងវិញ លោក​ដូណាល់ ត្រាំ​បាន​ស្នើឲ្យគេ​រើផ្លាស់ទីប្រជាជន​ប៉ាឡេស្ទីន​ចេញ​ពី​ហ្កាហ្សា​ទៅ​ដាក់​កន្លែងឆ្ងាយ នៅ​ប្រទេស​អេហ្ស៊ីប និងហ្សកដានី​ដោយគ្មាន​ថ្ងៃវិលត្រឡប់មក​ហ្កាហ្សា​វិញ។

ផែនការ​របស់​លោកដូណាល់ ត្រាំ​ដើម្បីផ្លាស់ទីប្រជាជនប៉ាឡេស្ទីន ចេញពីហ្កាហ្សា​អាច​ធ្វើឡើង​ក្រោមរូបភាពពីរ ទី១ តាមគោលការណ៍ស្ម័គ្រចិត្ត និងទី២ ដោយការចាប់​បង្ខំ​តាម​រយៈ​ប្រើកម្លាំងបាយ។ ដោយសារ​គ្មាន​សង្ឃឹម​នឹង​មាន​ថ្ងៃ​ដែលអាចរស់នៅ​បាន​សុខសន្តិភាព​នៅទឹកដីហ្កាហ្សា​ដែល​ឡោមព័ទ្ធ បិទខ្ទប់​ពីគ្រប់ច្រកល្ហកដោយសារ​​នយោបាយរឹតត្បិតរបស់អ៊ីស្រាអែល ប្រជាជន​ប៉ាឡេស្ទីន​១លាន​នាក់អាច​យល់ព្រម​ចាកចេញពីហ្កាហ្សា។ ពួក​គេ​ទាំងនោះអាច​ជា​មនុស្សចេះដឹង មាន​បងប្អូន​ដែលភៀសខ្លួន​ទៅ​នៅបរទេស ដូចជា​នៅ​អាមេរិកខាងត្បូងជាដើម។ ប៉ុន្តែ នៅ​មាន​ប្រជាជន​ប៉ាឡេស្ទីន​ជាង​១លានកន្លះទៀត ដែល​មិនចង់ចាកចេញពីហ្កាហ្សាដែលជា​​ទឹកដីបន្សល់ទុកតាំងពីដូនតា។ ការចាកចេញពីហ្កាហ្សា ស្មើនឹង​ការបាត់បង់​ទឹកដីប៉ាឡេស្ទីន។

ដូច្នេះ ពួកគេ​ពិតជា​មិនយល់ព្រមឡើយ ដោយ​សុខចិត្ត​ស៊ូស្លាប់ មិន​ព្រមលក់ទឹកដី​ហ្កាហ្សា តាមការចង់បាន​របស់​លោកដូណាល់ ត្រាំ។ ការបាត់បង់​ទឹកដីហ្កាហ្សា ស្មើនឹង​ការប្រកាសស្ម័គ្រលា លែង​ចង់​ឲ្យមាន​រដ្ឋប៉ាឡេស្ទីន ពោលគឺមិនខុសអីពីការរលាយ​បាត់ដែនដី​ប៉ាឡេស្ទីន​ពីផែនទីពិភពលោកនោះទេ។ លោកដូណាល់ ត្រាំ​មិនអាចបញ្ជូន​ទ័ពទៅអន្តរាគម បណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សាដើម្បីចូលគ្រប់គ្រងហ្កាហ្សានោះទេ។ បញ្ជូនទ័ពទៅហ្កាហ្សា​នឹង​​ធ្វើ​ឲ្យ​លោកដូណាល់ ត្រាំ​ក្បត់សំដីរបស់ខ្លួន ព្រោះថា លោកធ្លាប់បានសន្យានៅក្នុង​យុទ្ធនាការថា នឹង​​មិន​បញ្ជូនទាហានអាមេរិក​ទៅ​ទឹកដីបរទេស​។ លោកដូណាល់ ត្រាំធ្លាប់ចោទប្រធានាធិបតីអាមេរិកមុនៗថា​បានធ្វើ ឲ្យអាមេរិកខាតបង់លុយរាប់ពាន់លានដុល្លារដោយសារ​ធ្វើសង្រ្គាមនៅបរទេស។ ម្យ៉ាង​ទៀត ទោះបី​បញ្ជូនទាហានទៅហ្កាហ្សា​ក៏ទាហាន​អាមេរិកមិនអាច​ប្រើ​កម្លាំងបណ្តេញ​ប្រជាជនប៉ាឡេស្ទីនដល់ទៅជាង​២លាននាក់​ឲ្យចេញអស់ពីហ្កាហ្សាបានដែរ។

 

បើចង់ប្រើកម្លាំងបណ្តេញប្រជាជនប៉ាឡេស្ទីនចេញពីហ្កាហ្សា តើ​លោកដូណាល់ ត្រាំប្រុងបណ្តេញតាម​ច្រកណា?

ដើម្បីសម្រេចផែនការរបស់ខ្លួន លោកដូណាល់ ត្រាំ​ត្រូវការប្រទេសអារ៉ាប់ ដូចជា​អេហ្ស៊ីប និងហ្សកដានី​ឲ្យ​ជួយ​ទទួល​យកជនភៀសខ្លួន​ប៉ាឡេស្ទីន។ លោកដូណាល់ ត្រាំធ្លាប់បាន​គំរាមឈប់​ផ្តល់ជំនួយដល់អេហ្ស៊ីប និងហ្សកដានី ប្រសិន​បើ​ប្រទេស​ទាំងពីរ​នេះ​មិនព្រមទទួលយកប្រជាជន​ប៉ាឡេស្ទីន​ឲ្យទៅរស់នៅទឹកដីរបស់ខ្លួន។ អេហ្ស៊ីប និងហ្សកដានី រួម​ទាំងបណ្តាប្រទេស​អារ៉ាប់​ធ្លាប់​បាន​ប្រឆាំង​ដាច់ខាត​នឹង​ការផ្លាស់ទីប្រជាជនប៉ាឡេស្ទីន​ចេញពីហ្កាហ្សា ក្រោម​ហេតុផល​ថា ហ្កាហ្សា​ជា​ផ្នែក​មួយ​នៃ​ផែនការបង្កើតរដ្ឋពីរ ប៉ាឡេស្ទីន និងអ៊ីស្រាអែល។ អេហ្ស៊ីបផ្ទាល់ធ្លាប់បាន​បដិសេធ​កន្លងមកមិនទទួលយកប្រជាជនប៉ាឡេស្ទីន នៅពេលរដ្ឋបាលលោកចូ បៃដិន និង​សហភាពអឺរ៉ុប​ធ្លាប់បាន​បញ្ចុះបញ្ចូល​នៅ​ពេលផ្ទុះសង្រ្គាម​ហ្កាហ្សា។

អេហ្ស៊ីបមិនចង់​ទទួលយក​ប្រជាជនប៉ាឡេស្ទីន ព្រោះអេហ្ស៊ីបមិនចង់ជួប​បញ្ហាអសន្តិសុខ​ឲ្យច្រើនជាងនេះទៀត។ ត្រូវដឹងថា ទោះប្រជាជន​ប៉ាឡេស្ទីន​ទៅដល់ទីណា ក៏ពួកគេ​នៅតែ​កំណត់ខ្លួនឯង​ថា ជា​ជនជាតិ​ប៉ាឡេស្ទីន​ ដែលត្រូវ​ត្រលប់ទៅរស់នៅទឹកដីកំណើត​វិញគឺ ប៉ាឡេស្ទីន​ នៅថ្ងៃណាមួយ។ ជាក់ស្តែង ទោះជាអ៊ីស្រាអែលធ្លាប់លួងលោម​ សន្យា​ផ្តល់​ផ្ទះ កន្លែងរស់នៅថ្មីនៅទីក្រុង ប្រជាជន​ប៉ាឡេស្ទីន​មិនយល់ព្រមតាម ព្រោះ​ពួកគេ​មិនចង់បាន​សិទ្ធិ លក្ខន្តិកៈជា​ជនភៀសខ្លួន​ប៉ាឡេស្ទីន ​ដែល​នឹង​ត្រូវប្រមូលផ្តុំ​រស់នៅក្នុងរដ្ឋប៉ាឡេស្ទីននាថ្ងៃអនាគត។

ចំណែកហ្សកដានីវិញ នៅពេល​ជួបលោកដូណាល់ ត្រាំ​នៅសេតវិមាន​កាលពីថ្ងៃចន្ទ ទី១០ កុម្ភៈ ព្រះចៅហ្សកដានី​នៅស្ងៀម​មិននិយាយ​អ្វីច្រើន​ដោយព្រះអង្គ​និយាយ​ថា ហ្សកដានី​អាច​ទទួល​កូនក្មេងប៉ាឡេស្ទីន​២ពាន់នាក់​ដែលមានជំងឺ។ នៅក្រោយ​ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ ព្រះចៅ​ហ្សកដានី​បាន​សរសេរ​សារ​នៅលើបណ្តាញXថា ហ្សកដានីដើរតាម​គោលការណ៍​របស់​សម្ព័ន្ធអារ៉ាប់ដែលរួមគ្នាប្រឆាំងដាច់ខាតនឹង​ការផ្លាស់ទីប្រជាជនប៉ាឡេស្ទីន ចេញពីហ្កាហ្សា។ ទោះ​ត្រូវ​លោកដូណាល់ ត្រាំ​គំរាមកាត់ផ្តាច់ជំនួយហិរញ្ញវត្ថុ និង​យោធា​ដែលជា​ដង្ហើមដកសំខាន់​របស់​ហ្សកដានី​ ព្រះចៅ​អាប់ឌុលឡាទំនង​មិនអាច​ទទួល​សំណើរបស់អាមេរិក​បាន ព្រោះថា ហ្សកដានី​បានទទួល​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ជាង​៣លាននាក់ ក្នុងចំណោមប្រជាជន​ប៉ាឡេស្ទីនជាង​៥លាននាក់​ដែលបាន​ភៀសខ្លួនដោយសារ​សង្រ្គាម និង​ការបង្កើតរដ្ឋអ៊ីស្រាអែលនៅឆ្នាំ​១៩៤៨។

 

សរុបសេចក្តីមក លោកដូណាល់​អាច​និយាយ​ក្តែងៗ​តែ​មាត់។ ចំណែក​ការអនុវត្តជាក់ស្តែង​មិនអាច​ប្រព្រឹត្តទៅបាន​ឡើយ ព្រោះ​វា​បាន​រំលោភយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ​ដែលហាមឃាត់​មិនឲ្យមានការផ្លាស់ទីដោយចាប់បង្ខំ។ ការបណ្តេញប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សាមិនត្រឹមតែ​បំផ្លាញ​ការប្រឹងប្រែង​របស់​ពិភពលោកដែលចង់​​បង្កើត​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​វាអាច​ជា​ដើមចម​ទៅអង្រួន ​រុញច្រាន​តំបន់ដើមបូព៌ា​ឲ្យកាន់តែ​ស្គាល់​អស្ថិរភាព​កាន់​តែ​ខ្លាំង។ អេហ្ស៊ីបបាន​ពន្លយ​ពាក្យ​រួច​ហើយថា ការផ្លាស់ទីប្រជាជន​ប៉ាឡេស្ទីនចេញពីហ្កាហ្សា​អាច​គំរាមកំហែង​ដល់​កិច្ចព្រមព្រៀងសន្តិភាព​ដែលអេហ្ស៊ីបធ្លាប់បាន​ចុះជាមួយ​អ៊ីស្រាអែល​កាលពី​ឆ្នាំ ១៩៧៩។ ដោយទទូច​ចង់បានហ្កាហ្សា​តាម​រយៈ​សំណើ​បណ្តេញ​ប្រជាជន​ប៉ាឡេស្ទីន​ចេញពីទឹកដី​ហ្កាហ្សា លោកដូណាល់ ត្រាំជៀសមិនផុតពីរំលោភច្បាប់អន្តរជាតិ។ លោកដូណាល់ ត្រាំ​នឹង​ធ្វើឲ្យអាមេរិកធ្វើគំរូអាក្រក់ មិនអាច​រិះគន់​ប្រទេស​ដទៃ​ដូច​ជា​រុស្ស៊ី​ដែល​កំពូង​ធ្វើ​សង្រ្គាម​ឈ្លានពាន​អ៊ុយក្រែន ឬ​ចិន​ដែល​គំរាម​វាយ​ក្រសោប​យក​កោះ​តៃវ៉ាន់៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners