ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមានព្រឹត្តិការណ៍ធំៗ​អ្វី​ខ្លះ​កើត​ឡើង​នៅលើ​ពិភពលោក ក្នុង​​ឆ្នាំ២០២៤?


Listen Later

ឆ្នាំ​២០២៤ បាន​បិទ​បញ្ចប់​ទៅ ជា​មួយ​នឹង​ព្រឹត្តិការណ៍​គួរ​ឱ្យកត់សម្គាល់​មួយ​ចំនួន នៅលើ​ពិភពលោក។ ពីដើមបូព៌ា ទៅ​អាមេរិក ​សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បានរាលដាល​ដល់លីបង់។ ពីការ​ដួល​រលំរបប​បាស្ហារ​អាល់អាសាដ ទៅ​ការ​វិល​ត្រលប់​មកកាន់​តំណែង​ជា​ថ្មី​របស់​លោក​ដូណាល់​ត្រាំ។ នៅ​អឺរ៉ុប ​សង្គ្រាម​អ៊ុយក្រែន​រុស្ស៊ី​បាន​ការ​លូក​ដៃពីកូរ៉េខាង​ជើង។ ឯកូរ៉េខាង​ត្បូង​ធ្លាក់ក្នុងវិបត្តិនយោបាយ​ដ៏​ធ្ងន់ធ្ងរ​ ក្រោយ​ការ​ទម្លាក់​ប្រធានាធិបតី យូន សុកយោល។ ។ល។ និង ។ល។ 

នៅថ្ងៃទី​៥​វិច្ឆិកា ដូណាល់ត្រាំ បាន​ជាប់​ឆ្នោត​ជាថ្មី ជាប្រធានាធិបតី​អាមេរិក​ទី​៤៧ បន្ទាប់​ពី​បាន​ឆ្លង​កាត់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​ដែល​​បង្កប់​ភាព​មិន​ជាក់លាក់​និង​ឧប្បត្តិហេតុ​ជា​ច្រើន។ ជា​ដំបូង​ បេក្ខជន​ប្រធានាធិបតី​​បក្ស​សាធារណរដ្ឋ​ត្រូវប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​ផុតអាណត្តិ​ ចូ បៃ​ដិន។ ប៉ុន្តែ​ដោយ​មូលហេតុ​សុខភាព​ ទ្រុឌទ្រោម​និង​ភ្លេចភ្លាំងស្មារតី​ខ្លាំង  លោកចូបៃដិន បានប្រកាស​ដក​បេក្ខភាព​ជា​ប្រធានាធិបតី​វិញ នៅ​ថ្ងៃ​ ទី២១កក្កដា២០២៤ ហើយ​លោកស្រី​អនុប្រធានាធិបតី ខាម៉ាឡា ហារីស បានក្លាយ​ជា​បេក្ខនារីប្រធានាធិបតី​ជំនួស​វិញ។

ការប្រកួត​ប្រជែងយក​តំណែងប្រធានាធិបតីអាមេរិកលើក​នេះ​ សម្គាល់​ដោយការ​ប្រើ​ពាក្យ​វាយប្រហារ​យ៉ាង​អសុរសផង ​អំពើ​ហិង្សាផង។ ក្នុង​ពេល​កំពុង​ឃោសនា​ ខ្មាន់​កាំភ្លើងម្នាក់​​បាន​បាញ់តម្រង់​ធ្វើ​ឃាត​លោក​ត្រាំ តែ​សំណាង​ល្អ លោក​បាន​ត្រូវ​របួស​តែបន្តិច​ឆិត​​ចំស្លឹក​ត្រចៀកស្តាំ។ លោក​ដូណាល់ត្រាំ​បាន​រង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ ចំនួនពីរ​លើក​ ​និង​ធ្វើ​ឱ្យ​លោក​ដួល​ដល់​ដី តែ​មិនអាច​រារាំងបំណង​ក្លាយ​ជាប្រធានាធិបតី​នៃ​ប្រទេស​ដ៏​មាន​អំណាច​បំផុត​នៅលើ​ពិភពលោកជា​លើក​ទីពីរបាន​ទេ។

អាមេរិកនឹង​មាន​ប្រធានាធិបតី​ថ្មី​ ជា​លោក​ដូណាល់ត្រាំ ស្ថានភាព​នយោបាយ​ពិភពលោក​ក៏​អាច​ប្រែប្រួល​ មាន​ជា​អាទិ៍ និង​ដំបូង​គេ ​គឺសង្គ្រាម​នៅ​អ៊ុយក្រែន។

ឆ្នាំ​​នេះ ​បើ​គិត​ទៅ ​សង្គ្រាម​អ៊ុយក្រែន​និងរុស្ស៊ី​អូស​បន្លាយ​រយៈ​ពេល​​លើស​ពី​១ពាន់​ថ្ងៃ​ហើយ។ ហើយ​សង្គ្រាមកាន់​តែ​ផុង​ជ្រៅ និង​ខ្លាំង​ឡើងៗ។ ខាង​អ៊ុយក្រែន ជាលើក​ទីមួយ ក្នុង​ឆ្នាំ​នេះ យោធា​បានទទួល​ជំនួយ​មីស៊ីល​រយៈ​ឆ្ងាយ​ពីបស្ចិមលោក​ និង​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​បាញ់​​មីស៊ីល​នោះ​​ចូល​ក្នុង​ទឹក​ដី​រុស្ស៊ី​ទៀត។ ​អ៊ុយក្រែនស្តួច​កម្លាំង​ តែ​បំបែរ​យុទ្ធសាស្ត្រ​​ចូលកាន់​កាប់​តំបន់​គួស្ក៍​របស់​រុស្ស៊ី​។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ហ្សេឡេនស្គី បានប្រកាស​ថា​ជា​យុទ្ធសាស្ត្រ​លើក​សមរភូមិ​ប្រយុទ្ធ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​វិញ។ ខាង​រុស្ស៊ី ម៉ូស្គូ​បាន​ទទួល​ជំនួយ​ជា​កង​ទ័ព​ជាច្រើន​ពាន់​នាក់​មក​ពី​កូរ៉េខាង​ជើង មក​ជួយ​ច្បាំង​នៅ​សមរភូមិ ជាមួយ​អ៊ុយក្រែន។ ទោះ​មាន​ស្លាប់​អស់​យ៉ាង​ហោច​មួយ​ពាន់​នាក់​បាត់​ទៅ​ក៏​ដោយ ក៏​ព្យុងយ៉ាង​​​នឹង​បន្ត​ផ្តល់​អាវុធ​និង​បញ្ជូនទ័ព​មក​រុស្ស៊ី​ទៀត ដើម្បី​សាមគ្គីភាព ក្នុង​ក្របខ័ណ្ឌ​នៃការ​រឹត​សម្ព័ន្ធ​ភាព​យោធា​ជួយ​គ្នាទៅ​វិញ​ទៅ​មក។ ​សង្គ្រាម​ជាមួយ​អ៊ុយក្រែន គ្មាន​ឥទ្ធិពល​លើ​នយោបាយ​ផ្ទៃក្នុង​រុស្ស៊ីទេ។ ​ដោយគ្មានការ​ភ្ញាក់ផ្អើលលោកពូទីន ​បាន​​ជាប់​ឆ្នោត​ជាប្រធានាធិបតីជា​ថ្មី​ ជា​លើក​ទី​៥ សម្រាប់​ដឹកនាំ​រុស្ស៊ី​៦​ឆ្នាំ​ទៀត។ ចំណែក​ប្រមុខ​បក្ស​ប្រឆាំងដ៏​ល្បី​ល្បាញ​ អាឡិចសី ណាវ៉ានី ដែល​ជា​គូប្រជែង​ចម្បង​របស់​លោក​ពូទីន ស្រាប់​តែ​បានស្លាប់ ក្នុង​បរិបទ​ដ៏​ចម្លែក​ ​នៅក្នុង​ពន្ធនាគារ​។

​នៅ​ដើមបូព៌ា សង្គ្រាមរវាង​អ៊ីស្រាអែល និង​ចលនាហាម៉ាស​ក្នុង​តំបន់​​ហ្កាហ្សា កាន់​តែ​ហិង្សាខ្លាំងឡើងៗ។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៤ម៉ឺននាក់។ នេះបើ​តាមតួលេខប្រកាស​ដោយ​ក្រសួងសុខាភិបាល​ហាម៉ាស។ ចំណាប់ថ្នូរ​​ជា​ច្រើន​នាក់​បន្តជាប់​ក្នុង​កណ្តាប់​ដៃចលនា​ហាម៉ាស។ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិបាន​ចេញ​ដីកា តាម​ចាប់​ខ្លួន​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ និង​អតីត​រដ្ឋមន្ត្រីការពារជាតិ ដែល​ត្រូវ​ខ្ទាត​ពី តំណែង​ នៅ​ខែវិច្ឆិកា ពីបទប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និ​ងឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។ មេខ្លោង​ចលនា​ហាម៉ាស​ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ឡាអេ​ចេញ​ដី​កា ដាច់​ឡែក​មួយ​ទៀត ​តាម​ចាប់​ខ្លួន​ក្នុង​បទ​ឧក្រិដ្ឋ​ដូច​គ្នា។

តែ​គ្មាន​ប្រសិទ្ធភាព។ សង្គ្រាម​អ៊ីស្រាអែលនិង​ហាម៉ាស បាន​រាលដាល​ដល់​លីបង់។ យោធា​អ៊ីស្រាអែល​បាន​វាយប្រហារ​ផ្លោងចូល​ក្នុង​ទឹក​ដី​លីបង់ ដល់​ក្រុង​បេរ៉ូត។ បន្ទាប់​ពី​បាន​បញ្ជាបំផ្ទុះ​ឧបករណ៍ផ្ញើសារ​ (វិទ្យុទាក់ទងគ្នា) ​ពី​ចម្ងាយ​ក្នុង​ពេល​តែមួយ​ធ្វើ​ឱ្យ​ស្លាប់​មនុស្សជា​ច្រើន​នាក់ នៅ​លីបង់ សំដៅ​ប្រឆាំង​នឹង​ចលនា​ភេរវនិយម​ហេសបូឡា​ ​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ អ៊ីស្រាអែល​បានកម្ចាត់​មេកើយ​ជា​ប្រវត្តិសាស្ត្រ​របស់​ចលនាហេសបូឡា ហាសាន់ ណាស្រាឡា។

អស់​ការ​គាំទ្រ​ពី​រុស្ស៊ី​និង​អ៊ីរ៉ង់ របបផ្តាច់ការ​ ​បាស្ហា អាល់អាសាដ ដែល​ដឹកនាំ​ស៊ីរី​អស់​ពេល​ជាង​កន្លះ​សតវត្សរ៍​ (៥៤ឆ្នាំ) បាន​ដួលរលំ។ ប្រជាពលរដ្ឋ​ស៊ីរី បានរួចរំដោះ​ និង​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចលនា​​អ៊ីស្លាមជ្រុលនិយម ដែល​សហរដ្ឋ​អាមេរិក​ធ្លាប់​ចាត់​ទុក​ជា​ក្រុមភេរវនិយម។ ថ្វីបើ​សហគមន៍​អន្តរជាតិ​​នាំ​គ្នា​រួស​រាន់​ភ្ជាប់​ចំណង​ទូត​ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ថ្មី​មែនតែកង្វល់​នៅ​ធំជុំ​វិញ​បញ្ហា​សិទ្ធិមនុស្ស។ គេ​នឹងអាចដឹង​ច្បាស់នៅ​ឆ្នាំ២០២៥។

អាស៊ី​ស្ងប់ស្ងាត់​នៅ​ឆ្ងាយ​ពី​ជម្លោះប្រដាប់​អាវុធ​មែន តែ​ភាពតាន​តឹង​បានឡើង​តឹង​ស្ទើរ​ប្រេះ​រវាង​ចិននិង​តៃវ៉ាន់។ ចិនកំញើញ​កាន់​តែ​ខ្លាំង​តៃវ៉ាន់​ ដែល​ទើប​មាន​ប្រធានាធិបតី​ មានជំហរ​ឯករាជ្យ​និយម​បំផុត​ គឺ​លោក ឡៃ ឈីនទឿ។ កូរ៉េខាង​ត្បូង ធ្លាក់​ក្នុង​វិបត្តិ​នយោបាយយ៉ាង​ជ្រៅ។ បន្ទាប់​ពី​​បាន​បោះឆ្នោតទម្លាក់​ប្រធានាធិបតី យូន សុកយោល ដែល​ប៉ុនប៉ង​ប្រើ​ច្បាប់​អាជ្ញាសឹក និង​បញ្ជូន​ទាហាន​ទៅ​រារាំង​ដំណើរការសភា នៅ​ថ្ងៃ​២៧​ធ្នូ សភា​បានទម្លាក់​ប្រធានាធិបតីស្តីទី លោក​នាយករដ្ឋមន្ត្រី ហាន ដុកសូ​ទៀត។ តែ​​ជា​ដំណឹង​ល្អ សម្រាប់​ត្រកូលស៊ីណាវ៉ាត់ និង​ក្រុមអាវក្រហមនៅ​ប្រទេស​ថៃ។ ឪពុក​បាន​ត្រលប់​ចូល​ស្រុក​និង​​បាន​ទទួលការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ ឯ​លោកស្រី​ ភេនថងថាន ស៊ីណាវ៉ាត់ ជា​កូនស្រី​ពៅ​​របស់​លោក​ថាក់ស៊ីនស៊ីណាត់វ៉ាត់ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រីថៃ ភេទ​ស្រី​វ័យ​ក្មេង​ជាង​គេបំផុត​នៅ​ថ្ងៃទី​១៦​សីហា​។

នៅប្រទេសបារាំង ប្រឈម​នឹងអប្រជាប្រិយភាពដ៏​ខ្លាំងក្លា លោកប្រធានាធិបតី​អេម៉ានុយអែលម៉ាក្រុង​ បាន​ប្រកាស​រំលាយ​សភា​ និង​រៀប​ចំ​ការបោះឆ្នោត​សភា​ឡើង​វិញ​។ ប៉ុន្តែ​ជា​សំណាង​អាក្រក់ លទ្ធផល​ឆ្នោត​បាន​ជំរុញ​បារាំង​ឱ្យ​ផុង​ក្នុង​វិបត្តិ​នយោបាយ​កាន់​តែ​ខ្លាំង ដោយ​គ្មាន​បក្សនយោបាយ​ណា​អាច​ប្រមូល​សំឡេងភាគ​ច្រើនដាច់​ខាត​សម្រាប់​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់ឯង​បាន។ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំ​ បារាំង​ប្តូរ​ផ្លាស់​នាយករដ្ឋមន្ត្រី​ដល់ទៅ​បួន​រូប។ នាយករដ្ឋមន្ត្រី​បេរ៉ូ​ ដែល​ទើប​ឡើង​មក​​ជំនួស​នាយក​រដ្ឋមន្ត្រី​​បីខែ​ មីស្ហែលបានីញ៉េ ទើប​អាច​ប្រកាស​សមាសភាព​​រដ្ឋាភិបាល​ថ្មី​បាននៅមុន​​ណូអែល​មួយ​ថ្ងៃ។ ​ ដោយ​មាន​សមាសភាពទេសរដ្ឋមន្ត្រីពីរ​នាក់​ជា​អតីត​នាយករដ្ឋមន្ត្រីផង រដ្ឋាភិបាល​លោកបេរ៉ូ រងការ​រិះគន់​ពីគ្រប់​ចរន្តនយោបាយ។ មិន​ដឹង​ថា​តើ​រដ្ឋាភិបាល​នេះ​អាច​មានអាយុ​វែង​ប៉ុន្មាន​ថ្ងៃ​ទេ។

ក្រៅ​អំពី​ជម្លោះប្រដាប់​អាវុធនិង​​នយោបាយឡើងកម្តៅ​​ស្ទើរ​គ្រប់​ទិសទី ២០២៤ក៏​ជា​ឆ្នាំ​ដ៏​ក្តៅ​ជាង​គេបើនិយាយ​អំពីសីតុណ្ហភាព ការ​ប្រែប្រួល​​អាកាសធាតុ និងការឡើង​កម្តៅ​ ​នៃ​ភព​ផែនដី។ ជា​ផលវិបាក ភ្លើង​ឆេះព្រៃ​ ដ៏​កំណាច​នៅ​អាមេរិក ​ភាពរាំងស្ងួត​ដ៏​ចម្លែក​នៅ​អាម៉ាហ្សូន។ ​ទឹក​ជំនន់ និងការហូរបាក់ដី យ៉ាង​ចម្លែក​ នៅ​អេស្ប៉ាញ​ កាលពី​ខែ​តុលា ស្លាប់​មនុស្ស​អស់​ជាង​២៣០នាក់ ព្រមទាំង​ការ​ខូចខាត​ជាសម្ភារៈ​យ៉ាងច្រើន។​ គ្រោះធម្មជាតិ​កំណាចៗបែបនេះ អាច​នឹង​មាន​កើត​ច្រើន និង​កាន់​ញឹក នា​ពេល​​អនាគត។ ហ្វីលីពីន​ក្លាយ​ជា​ប្រទេស​រងគ្រោះ​ព្យុះ​ទីហ្វុង​ច្រើន​និង​កំណាច​ជាង​គេ​បំផុត។ ប៉ុន្តែ​នៅCopអាកាសធាតុ ​Copជីវៈចម្រុះ Copប្លាស្ទិក ឆ្នាំ​នេះសន្និសីទ​អង្គការ​សហប្រជាជាតិជុំ​វិញ​អាកាសធាតុ​គ្មាន​សម្រេច​លទ្ធផល​អ្វី​ជា​ដុំ​កំភូន​ទេ។ COP២៩​ បាន​ត្រឹម​ សន្យា​ផ្តល់​ហិរញ្ញវត្ថុ​អាកាសធាតុ​​៣០០ពាន់​​លានដុល្លារ​ក្នុង​មួយ​ឆ្នាំៗរហូត​ដល់ឆ្នាំ​​២០៣៥​ សម្រាប់​ឱ្យ​ក្រុមប្រទេស​ងាយរងគ្រោះ​ចាត់​ចែង​ដោះស្រាយ​គ្រោះមហន្តរាយ និង​អភិវឌ្ឍ​ការ​​សម្របខ្លួន​​តាម​អាកាសធាតុ។ ពាក្យ​សន្យា​ជា​រឿង​មួយ ការព្រមព្រៀង​និង​បញ្ចេញ​សកម្មភាពជាក់​ស្តែងជា​រឿង​មួយ​ផ្សេង​ទៀត និង​មិន​គ្រប់​គ្រាន់​ទេ សម្រាប់​មតិភាគ​ច្រើន បើ​យោល​ទៅ​លើ​ល្បឿន​នៃការ​ប្រែប្រួល។

ក្នុង​វិស័យ​អវកាស អឺរ៉ុប​កំពុង​មានក្តី​សង្ឃឹម​ថ្មី ជាមួយ​នឹងការ​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​យាន​ អារីយ៉ាន​៦ ពាំ​កូនផ្កាយ​រណប​ជា​ច្រើន​ទៅ​ក្នុងគន្លង​តារាវិថី។ អំណើះ​តទៅ​ អឺរ៉ុបអាច​នឹង​មាន​ស្វ័យភាព​ក្នុង​ផ្នែក​អវកាស​។ ចំណែក​អវកាស​អាមេរិក យាន​SpaceX បាន​បញ្ជូន​អវកាសយានិក​មិនមែន​អាជីព​​ពីររូប​ ជា​លើក​ទីមួយ​ ទៅក្នុង​​លំហ​​។

ជា​ចុងក្រោយ​ ២០២៤មិនអាក្រក់​ទាំង​ស្រុង​ឡើយ។ ២០២៤​ ក៏​បាន​​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ល្អ និង​ភាព​រីករាយនៃកីឡាអូឡាំពិក​ក្រុង​ប៉ារីស​។ ១០០ឆ្នាំក្រោយ ​បារាំង​បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​រៀប​ចំអូឡាំពិក​ជា​លើកទីពីរ។​ ការ​បើក​កម្មវិធី​កីឡាអូឡាំពិក​នៅ​តាម​ដង​ទន្លេសែន ក្រោមតំណក់​ទឹក​ភ្លៀង​រលឹម​ បាន​ទទួល​ការ​សាទរ​និង​តាម​ដាន​ទស្សនា​ក្នុង​ចំនួន​ច្រើន​បំផុត បំបែក​ឯតទគ្គកម្មពិភពលោក។ កម្មវិធីបិទ​ ក៏​អធិកអធម​និងបង្កប់​ដោយ​ភាព​ភ្ញាក់ផ្អើលមួយ តាម​រយៈ​វត្តមាន​របស់អ្នក​ចម្រៀង​រ៉ាប់​ខ្មែរ វ៉ាន់ដា លើ​ឆាក​៕

...more
View all episodesView all episodes
Download on the App Store

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

View all
6 Minute English by BBC Radio

6 Minute English

1,814 Listeners

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

迷人瑾-车载劲爆DJ电音舞曲 by DJ迷人瑾

迷人瑾-车载劲爆DJ电音舞曲

32 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

Lords of Death by Tenderfoot TV & Audacy

Lords of Death

526 Listeners