Sign up to save your podcasts
Or

ជម្លោះការទូតរវាងចិននិងជប៉ុន បានផ្ទុះកម្តៅឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ ពាក់ព័ន្ធនឹងពាក្យសម្តីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ក្នុងសំណុំរឿងកោះតៃវ៉ាន់។ បន្ទាប់ពីចិនបានប្រកាសកាលពីថ្ងៃសៅរ៍ ហាមប្រជាជនខ្លួនកុំឲ្យធ្វើដំណើរទៅលេងជប៉ុន ក្រុមហ៊ុនជប៉ុនស្ទើរទាំងអស់ក្នុងវិស័យទេសចរណ៍ បានខាតប្រាក់យ៉ាងច្រើន ដោយហេតុតែតម្លៃភាគហ៊ុនបានធ្លាក់ថ្លៃ។ នៅពីក្រោយជម្លោះពាក្យសំដីរវាងចិននិងជប៉ុន ជុំវិញបញ្ហាកោះតៃវ៉ាន់នេះ គឺវាមានបង្កប់ទៅដោយការគុំគួនប្រវត្តិសាស្ត្រ ជាយូរឆ្នាំមកហើយ រវាងមហាអំណាចអាស៊ីទាំង២នេះ។
ទំនាក់ទំនងការទូតរវាងជប៉ុននិងចិន កំពុងតែល្អក់កករជាខ្លាំង ក្រោយការចូលកាន់មុខតំណែង របស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុន សាណាអេ តាកៃឈី ដែលជាមនុស្សអភិរក្សនិងជាតិនិយម។ បន្ថែមលើសំណុំរឿងកោះតៃវ៉ា គឺមានកត្តាជាច្រើនគួបផ្សំគ្នា ដែលធ្វើឲ្យមហាអំណាចអាស៊ីទាំង២នេះ មើលមុខគ្នាមិនត្រង់ ជាយូរលង់ណាស់មកហើយ។
ជម្លោះប្រវត្តិសាស្ត្រ
ចិនបានរងគ្រោះដ៏ឈឺចាប់បំផុត ដោយហេតុតែសង្គ្រាមឈ្លានពានរបស់ជប៉ុន កាលពីក្នុងអំឡុងដើមសតវត្សទី២០ រហូតដល់ចប់សង្គ្រាមលោកលើកទី២។ បន្ទាប់ពីបានឈ្លានពានតំបន់ម៉ាន់ជូរី កងទ័ពជប៉ុនបានបន្តដំណើរចូលឈ្លានពានតំបន់ភាគខាងកើតនិងខាងត្បូងចិន និងបានបង្កការកាប់សម្លាប់យ៉ាងព្រៃផ្សៃទៅលើប្រជាជនចិន។ ព្រឹត្តិការណ៍កាប់សម្លាប់ដ៏គួរឲ្យកត់សំគាល់មួយ គឺនៅទីក្រុងណានកាំង ឬ ណានជីង នៅឆ្នាំ១៩៣៧ ដែលកងទ័ពជប៉ុនបានសម្លាប់ប្រជាជនចិនប្រមាណ៣សែននាក់។ នេះបើផ្អែកតាមការអះអាងរបស់អ្នកប្រវត្តិសាស្ត្រចិន។
ថ្វីត្បិតតែចិននិងជប៉ុន បានចាប់ផ្តើមភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាឡើងវិញនៅឆ្នាំ១៩៧២ តែការគុំគួនប្រវត្តិសាស្ត្រ នៅតែបន្តចោទជាបញ្ហា ធ្វើឲ្យទំនាក់ទំនងនេះមិនអាចប្រសើរឡើងបាន។ កាលពីឆ្នាំ២០០៥ ប្រជាជនចិនច្រើនពាន់នាក់ បានធ្វើបាតុកម្មបរិហា បន្ទាប់ពីរដ្ឋអំណាចជប៉ុន បានកែប្រែខ្លឹមសារខ្លះនៃកម្មវិធីសិក្សាប្រវត្តិសាស្ត្រនៅតាមសាលារៀន ដើម្បីលាក់បាំងទង្វើរបស់ជប៉ុនកាលពីអតីតកាល។
ចាប់តាំងពីចូលកាន់អំណាចមក លោកស្រី សាណាអេ តាកៃឈី មិនធ្លាប់បាននិយាយអ្វីទាក់ទិនការកាប់សម្លាប់នៅណានជីងមែន តែកាលពីឆ្នាំ២០០៤ លោកស្រីធ្លាប់បានលើកឡើងថាតួលេខចំនួនមនុស្សស្លាប់៣សែននាក់ ដែលចិនអះអាងនោះ គឺប្រហែលមិនពិតទេ។ មុនចូលកាន់មុខងារជាផ្លូវការ នៅថ្ងៃទី២១តុលា លោកស្រី សាណាអេ តាកៃឈី ត្រូវបានចិនស្អប់និងចំណាំមុខទុករួចទៅហើយ ព្រោះលោកស្រីធ្លាប់បានទៅសម្ដែងគារវកិច្ចជាច្រើនលើក នៅទីបូជនីយដ្ឋាន Yasukuni ដែលជាកន្លែងរំលឹកវិញ្ញាណក្ខន្ធឧក្រិដ្ឋជនសង្គ្រាមជប៉ុនច្រើននាក់ កាលពីសម័យសង្គ្រាមលោកលើកទី២។
ជម្លោះទឹកដី
បន្ថែមពីការគុំគួនប្រវត្តិសាស្ត្រ ចិននិងជប៉ុនក៏មានបញ្ហាជម្លោះទឹកដីនឹងគ្នាដែរ ពាក់ព័ន្ធនឹងកោះមួយចំនួន ស្ថិតក្នុងសមុទ្រចិនខាងកើត។ ជាក់ស្តែង កោះ Senkaku ជប៉ុនអះអាងថាជារបស់ខ្លួន តែចិនវិញក៏ថាជារបស់ខ្លួនដែរ ដោយហៅឈ្មោះថា កោះ Diaoyu។ កោះនេះគ្មានមនុស្សរស់នៅមែន តែវាមានអត្ថប្រយោជន៍ខ្លាំងណាស់ មិនថាសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រ។ វត្តមាននាវាកងទ័ពនិងស៊ីវិលរបស់ចិន ដែលចូលមកកៀកនឹងកោះទាំងនេះ តែងបានបង្កឲ្យជប៉ុនខឹងច្រឡោតជានិច្ច។ យ៉ាងណាមិញ លោក Minoru Kihara អគ្គលេខាធិការរដ្ឋាភិបាលជប៉ុនបានអះអាងថា កាលពីថ្ងៃអាទិត្យទី១៦វិច្ឆិកា នាវាល្បាតសមុទ្ររបស់ចិន បានចូលមកក្នុងដែនទឹករបស់ជប៉ុនរយៈពេលច្រើនម៉ោង។ ជប៉ុនអះអាងទៀតថា ក្នុងឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំងរបស់ចិន២គ្រឿង ក៏បានបើកចូលមកកៀកកោះទាំងនេះដែរ។
សម្ព័ន្ធភាពជប៉ុន-អាមេរិក
សម្ព័ន្ធភាពរវាងជប៉ុននិងអាមេរិក នៅក្រោយសង្គ្រាមលោកលើកទី២ ក៏ជាកត្តាមួយដែរ ដែលធ្វើឲ្យមិនទុកចិត្តជប៉ុន។ នៅជប៉ុនមានមូលដ្ឋានទ័ពរបស់អាមេរិកច្រើនកន្លែង ជាក់ស្តែងដូចជានៅលើកោះ អូគីណាវ៉ា ក្បែរចិនក្បែរតៃវ៉ាន់។ ប្រការនេះ ធ្វើឲ្យចិនតែងតែគិតថា អាមេរិកចង់ប្រើទឹកដីជប៉ុនដើម្បីឡោមព័ទ្ធខ្លួន បិទផ្លូវខ្លួនមិនឲ្យចំហទ្វារទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ពេលជួបលោកដូណាល់ ត្រាំ កាលពីខែតុលា លោកស្រីសាណាអេ តាកៃឈី បានប្រកាសសន្យាថា នឹងបើកទំព័រសករាជ្យមាសនៃទំនាក់ទំនងជប៉ុន-អាមេរិក។ ជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ដែលចិនមានជាមួយប្រទេសអាស៊ីអាគ្នេយ៍ខ្លះ ក៏បានធ្វើឲ្យចិនខឹងជប៉ុនដែរ ព្រោះជប៉ុនបានចងសម្ព័ន្ធភាពគាំទ្រហ្វីលីពីន។
សំណុំរឿងតៃវ៉ាន់
ជម្លោះការទូតបានផ្ទុះឡើងខ្លាំងរវាងចិននិងជប៉ុន គឺបន្ទាប់ពីលោកស្រី សាណាអេ តាកៃឈី បានប្រកាសនៅមុខសភាជប៉ុន កាលពីថ្ងៃទី៧វិច្ឆិកាថា បញ្ហាកោះតៃវ៉ាន់ប្រសិនបើមានផ្ទុះអាវុធផ្ទុះសង្គ្រាម គឺវានឹងគំរាមដោយផ្ទាល់ មកលើសន្តិសុខជាតិរបស់ជប៉ុន។ សម្តីរបស់លោកស្រីនាយករដ្ឋមន្ត្រីជប៉ុននេះ មានន័យថា ប្រសិនបើចិនលើកទ័ពវាយច្បាមយកតៃវ៉ាន់ នោះជប៉ុនអាចមានហេតុផលគ្រប់គ្រាន់ ដើម្បីបញ្ជូនកម្លាំងទៅជួយតៃវ៉ាន់។ ក្រោយសម្តីនេះ មន្ត្រីទូតចិនម្នាក់ធ្វើការនៅជប៉ុន បានប្រើសម្តីធ្ងន់ៗ ដោយបានគំរាមកាត់ក្បាលលោកស្រីនាយករដ្ឋមន្ត្រីជប៉ុន ហើយធ្វើឲ្យក្រសួងការបរទេសជប៉ុន កោះហៅឯកអគ្គរដ្ឋទូតចិនទៅសាកសួរ។
បញ្ហាកាន់តែក្តៅឡើង ដោយនៅថ្ងៃសៅរ៍ទី១៥វិច្ឆិកា ចិនបានប្រកាសប្រាប់ប្រជាជនខ្លួន ថាត្រូវឈប់ទៅដើរកម្សាន្តនៅជប៉ុនទៀត។ ចិនអះអាងទៀតថា និស្សិតខ្លួននៅជប៉ុន ក៏អាចប្រឈមគ្រោះថ្នាក់ដែរ។ ហើយកាលពីចុងសប្តាហ៍កន្លងទៅដែរ កងទ័ពជប៉ុនបានអះអាងថាគេបានប្រទះឃើញដ្រូនរបស់ចិន ហោះមកក្បែរកោះ Yonaguni កោះជប៉ុនដែលកៀកបំផុតនឹងតៃវ៉ាន់។
ផលប៉ះពាល់ទៅលើពាណិជ្ជកម្មនិងទេសចរណ៍
គួរកត់សំគាល់ថា ថ្វីបើមានជម្លោះការទូតរ៉ាំរ៉ៃរាប់ឆ្នាំ តែចង់មិនចង់ មហាអំណាចអាស៊ីទាំង២នេះ គឺជាដៃគូពាណិជ្ជកម្មនឹងគ្នាដ៏សំខាន់ទៅវិញទៅមក។ ក្នុងមួយឆ្នាំៗ ទំហំនៃការដោះដូរពាណិជ្ជកម្មទៅវិញទៅមក មានតម្លៃរាប់សិបម៉ឺនលានដុល្លារ។ វិស័យទេសចរណ៍ជប៉ុន រំពឹងខ្លាំងទៅលើភ្ញៀវជនជាតិចិន។ យោងតាមការិយាល័យជាតិទេសចរណ៍ជប៉ុន គិតពីខែមករាដល់ខែកញ្ញាឆ្នាំនេះ គឺមានភ្ញៀវទេសចរចិនប្រមាណ៧លាន៥សែននាក់ ពោលគឺសឹងតែ១ភាគ៤នៃបរិមាណទេសចរបរទេសសរុបនៅជប៉ុន។ គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២៥ ជប៉ុនរកចំណូលបានពីភ្ញៀវទេសចរចិន សរុប៥៩ម៉ឺនលានយ៉េន ដែលស្មើនឹង ៣៨០០លានដុល្លារ។ ជប៉ុនគឺជាគោលដៅទេសចរណ៍លំដាប់ទី៤ សម្រាប់ភ្ញៀវជនជាតិចិន បន្ទាប់ពីហុងកុង សិង្ហបុរី និងសហរដ្ឋអាមេរិក។
ក្រោយពីចិនប្រកាសប្រាប់ប្រជាជនខ្លួនថាកុំទៅដើរលេងនៅជប៉ុន គេសង្កេតឃើញថា ក្រុមហ៊ុនធំៗរបស់ជប៉ុនដែលរកស៊ីពាក់ព័ន្ធក្នុងវិស័ទេសចរណ៍ បានខាតបង់ប្រាក់ជាបន្តបន្ទាប់ដោយសារតែតម្លៃភាគហ៊ុនបានធ្លាក់ចុះ។ នៅព្រឹកថ្ងៃចន្ទទី១៧វិច្ឆិកា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតគ្រឿងសំអាងជប៉ុន Shiseido បានធ្លាក់ថ្ងៃចំនួន៥,៤៨%។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA ធ្លាក់តម្លៃហ៊ុន ៣,៤៦% ហើយក្រុមហ៊ុន Japan Airlines វិញធ្លាក់តម្លៃហ៊ុន៤,៤៥%។ ចំណែកក្រុមហ៊ុន Fast Retailing ដែលគ្រប់គ្រងម៉ាកសម្លៀកបំពាក់ Uniqlo បានធ្លាក់តម្លៃភាគហ៊ុន ៤,៤៤% ដែរ។ ដោយឡែក ខាងចិនវិញក៏បានរងការខាតបង់ខ្លះដែរ។ គេហទំព័រចិន Trip.com បានធ្លាក់តម្លៃភាគហ៊ុនដល់ទៅ៤,៧៧%។ ក្រៅពីធ្លាក់តម្លៃភាគហ៊ុន ក្រុមអាកាសចរណ៍ចិនទាំងអស់ បានប្រកាសថាគេនឹងសងប្រាក់វិញទាំងអស់ ដល់អ្នកដែលលុបចោលការធ្វើដំណើរទៅជប៉ុន។
តែយ៉ាងណា គិតត្រឹមពេលនេះ គេឃើញថាជប៉ុនអាចជាអ្នកខាតខ្លាំង នៅក្នុងបញ្ហានេះ ក្នុងអំឡុងពេលដែលជប៉ុនកំពុងជួបការលំបាកសេដ្ឋកិច្ចស្រាប់ទៅហើយ។ តូក្យ៉ូបានប្រញេបប្រញាប់ បញ្ជូនមន្ត្រីការទូតជាន់ខ្ពស់ម្នាក់ ឈ្មោះ Masaaki Kanai ឲ្យធ្វើដំណើរទៅប៉េកាំងភ្លាម ដើម្បីជួបជាមួយសមភាគីចិន គឺលោក Liu Jinsong។ ផ្អែកតាមបណ្តាញព័ត៌មានជប៉ុន គឺលោក Masaaki Kanai គ្រោងទៅប្រាប់ភាគីចិន ថាកុំឲ្យបារម្ភទាក់ទិននឹងសម្តីរបស់លោកស្រីនាយករដ្ឋមន្ត្រី សាណាអេ តាកៃឈី ព្រោះវានឹងមិនមកធ្វើឲ្យប្រែប្រួលអ្វី ដល់គោលជំហរដែលជប៉ុនតែងតែបានប្រកាន់ខ្ជាប់កន្លងមក នៅក្នុងសំណុំរឿងកោះតៃវ៉ាន់ឡើយ៕
By RFI ខេមរភាសា / Khmer5
11 ratings

148 Listeners

14 Listeners

0 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

8 Listeners

3 Listeners

0 Listeners

3 Listeners

2 Listeners

0 Listeners

13 Listeners

0 Listeners