ប្រវត្តិសាស្រ្តពិភពលោក

តើផែនដីអាចរងផលប៉ះពាល់អ្វីខ្លះ​ពេល​ផ្កាយបេតែលជូសផ្ទុះជាស៊ូពើណូវ៉ា?


Listen Later

បេតែលជូស​មាន​ម៉ាស់​ធំជាង​ព្រះអាទិត្យ​របស់​យើង ប្រហែល​ពី ១០ដង ទៅ ១៥ដង​ ហើយ​​បើទោះជា​វាទើបនឹង​មាន​អាយុ​ត្រឹម​ប្រមាណ​ជា ១០លាន​ឆ្នាំ ក៏ប៉ុន្តែ បេតែលជូស​​កំពុង​ស្ថិតក្នុង​​​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​ ដែល​អាច​នឹង​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា​បាន​គ្រប់ពេល​ទាំងអស់។ ​នៅពេល​ដែល​ផ្កាយ​បេតែលជូស​ត្រូវ​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា តើ​ភពផែនដី​អាច​នឹង​ត្រូវ​រង​នូវ​ផលប៉ះពាល់​អ្វីខ្លះ?

នៅក្នុងចក្រវាល​របស់​យើង​នេះ ក្រៅពី​បន្ទុះប៊ីកប៊ែង​​ និង​បន្ទុះ​កាំរស្មី​ហ្កាម៉ា ដែលគេហៅ​ជា​ភាសា​អង់គ្លេស​ថា Gama-ray burst, ស៊ូពើណូវ៉ា គឺ​ជា​ការផ្ទុះ​ដ៏​ខ្លាំងបំផុត​មួយ គឺ​ខ្លាំងជាង​គ្រប់អ្វីៗ​ផ្សេងទៀតទាំងអស់ ដែល​មនុស្ស​យើង​ធ្លាប់​ស្គាល់។ នៅពេល​ដែល​ផ្កាយ​មួយ​ផ្ទុះ​ទៅជា​ស៊ូពើណូវ៉ា វា​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​កាឡាក់ស៊ី​មួយ​ទាំងមូល​ទៅទៀត ហើយ​កម្លាំងផ្ទុះ​​របស់​វា​អាច​ធ្វើ​ឲ្យ​សារធាតុ​ដែល​នៅ​ស្រទាប់​ខាង​ក្រៅ​របស់​ផ្កាយ ត្រូវ​សាយភាយ​ចេញ​ទៅក្រៅ កាត់តាមលម្ហ​អវកាស ក្នុងល្បឿន​​រហូតដល​់ទៅប្រមាណ​ពី ១ម៉ឺន៥ពាន់ ទៅ ៤ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយវិនាទី ពោលគឺ រហូតដល់​ទៅ​ជាង ១០%​ឯណោះ នៃ​ល្បឿន​របស់​ពន្លឺ។

គិតមកទល់នឹង​សព្វថ្ងៃ​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​ប៉ាន់ស្មាន​ថា ស៊ូពើណូវ៉ា​ដែល​កើតឡើង នៅ​ក្នុង​ចម្ងាយ​ត្រឹម​ប្រមាណ​ជា​ ៥០ឆ្នាំ​ពន្លឺ​ពី​យើង វា​អាច​នឹង​ធ្វើ​ឲ្យ​ស្រទាប់​បរិយាកាស​ជុំវិញ​ភពផែនដី​របស់​យើង​នេះ​ត្រូវ​បាត់បង់​ទាំងស្រុង ហើយ​ជីវិត​របស់​មនុស្សយើង ក៏ដូចជា​គ្រប់​ភារៈរស់​ផ្សេងទៀត នៅលើ​ភពផែនដី​របស់​យើង​នេះ អាចនឹង​ត្រូវ​ស្លាប់​ផុតពូជ​ទាំងអស់។ ការសិក្សា​ខ្លះ​បង្ហាញ​ថា ផលប៉ះពាល់​ដល់​ជីវិត​ ដោយសារ​បាតុភូត​ស៊ូពើណូវ៉ា​ អាច​កើតឡើង​រហូតដល់​ទៅ​ចម្ងាយ​ប្រមាណ​ជា ១៥០ឆ្នាំ​ពន្លឺ​ឯណោះ។

ទោះជាយ៉ាងណា ផ្កាយបេតែលជូស​ស្ថិត​នៅ​ចម្ងាយ​រហូតដល់ទៅប្រមាណ​ជា ៦៥០ឆ្នាំ ទៅ ៧០០ឆ្នាំ​ពន្លឺ​ឯណោះ​ពី​ភពផែនដី​របស់​យើង។ ដូច្នេះ នៅពេលដែល​បេតែលជូស​ផ្ទុះ​ទៅ​ជា​ស៊ូពើណូវ៉ា វា​នឹង​មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​លើ​ភពផែនដី​របស់​យើង​នោះទេ។ ក៏ប៉ុន្តែ គេរំពឹងថា វានឹង​បង្កើត​ជា​ទស្សនីយភាព​ដ៏អស្ចារ្យ​​មួយ នៅលើ​ផ្ទៃមេឃ ពីព្រោះ​ថា នៅពេលដែល​​បេតែលជូស​ផ្ទុះ​ជា​ស៊ូពើណូវ៉ា ​វា​នឹង​ជះពន្លឺ​ដ៏​ខ្លាំង ដែល​​យើង​អាច​មើល​ឃើញ​សូម្បីតែ​នៅ​ពេល​ថ្ងៃ ចំណែក​​នៅ​ពេលយប់​វិញ ពន្លឺ​ស៊ូពើណូវ៉ា​នេះ​នឹង​ត្រូវ​កើនឡើង​​បន្តិចម្តងៗ រហូត​​អាច​នឹង​ត្រូវ​ភ្លឺ​ប្រហាក់ប្រហែល​នឹង​ព្រះចន្ទ​ពេញវង់​ ដោយ​​វា​នឹង​ភ្លឺ​ក្នុងរយៈពេល​រហូត​ដល់​ទៅ​​រាប់ខែឯណោះ មុន​នឹង​ត្រូវ​ថម​ថយ​ពន្លឺ​ទៅវិញ​បន្តិចម្តងៗ រហូត​ដល់​ពេលមួយ ​បេតែលជូស​នឹង​ត្រូវ​បាត់​ពី​ផ្ទៃមេឃ​របស់​យើង​ជា​រៀងរហូត។

អ្នកវិទ្យាសាស្ត្រ​បាន​ព្យាករ​ថា ការផ្ទុះ​ជា​ស៊ូពើណូវ៉ា​របស់​បេតែលជូស​នេះ​អាចនឹង​កើតឡើង នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ១០ម៉ឺន​ឆ្នាំ​ទៀត ឬ​ក៏​វា​អាច​កើតឡើង​នៅថ្ងៃ​ស្អែក ឬ​ក៏​វា​អាច​កើតឡើង​រួចទៅហើយ​ក៏​អាច​ថា​បាន គ្រាន់តែ​យើង​មិនទាន់​អាច​មើ​លឃើញ​តែ​ប៉ុណ្ណោះ។ នេះគឺ​​ដោយសារ​តែ​បេតែលជូស​​ស្ថិត​នៅ​ចម្ងាយ​​រហូត​ដល់​ទៅប្រមាណ​ជា​ ៧០០ឆ្នាំ​ពន្លឺ​ពីយើង ហើយ​ចាប់​ពី​ពេល​ផ្ទុះ​ជា​​​ស៊ូពើណូវ៉ា​ ពន្លឺ​ចេញ​ពី​ស៊ូពើណូវ៉ា​នេះ ​ត្រូវ​ការពេល​រហូតដល់​ទៅ​ ៧០០ឆ្នាំ​ឯណោះ ទើប​ធ្វើ​ដំណើរ​មក​ដល់​ផែនដី ហើយ​អាច​ឲ្យ​យើង​មើ​លឃើញវា​បាន៕

...more
View all episodesView all episodes
Download on the App Store

ប្រវត្តិសាស្រ្តពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

3 ratings


More shows like ប្រវត្តិសាស្រ្តពិភពលោក

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

12 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

1 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

មួយពាន់គំនិតសាមកុក by ហួត សេងគៀ

មួយពាន់គំនិតសាមកុក

0 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

0 Listeners