ចិនកំពុងបន្តគម្រោង « ផ្លូវ និងខ្សែក្រវ៉ាត់ » របស់ខ្លួនដើម្បីតភ្ជាប់ផ្លូវគោក និងផ្លូវសមុទ្ររវាងចិនទៅកាន់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្រ្វិក។ តែប្រទេសនៅតំបន់មជ្ឈិមបូព៌ាមិនបានស្ថិតនៅក្រៅគម្រោង « ផ្លូវ និងខ្សែក្រវ៉ាត់ » របស់ចិនទេ។ ជាក់ស្តែង ប្រទេសអ៊ីរ៉ាក់ជាដៃគូម្នាក់របស់ចិននៅក្នុងគម្រោងមួយនេះ និងកំពុងត្រូវការវិនិយោគបរទេសសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ ក្នុងឆ្នាំ ២០១៩ ក្រុងបាកដាដ និងក្រុងប៉េកាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានឈ្មោះ « ប្រេងដូរនឹងការសាងសង់ »។ ក្រុមអ្នកវិភាគបានមើលឃើញថា កិច្ចព្រមព្រៀងមួយនេះអាចធ្វើឲ្យអ៊ីរ៉ាក់ធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន។