នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម រាជទាយាទអាប៊ូ ដាប៊ី ម៉ូហាម៉េដ បេន ហ្សាយេដត្រូវបានឧត្តមក្រុមប្រឹក្សាសហព័ន្ធអេមីរ៉ាតបោះឆ្នោតតែងតាំងជាប្រធានាធិបតីនាថ្ងៃសៅរ៍ ទី១៤ ឧសភា។ មានព្រះជន្ម ៦១ព្រះវស្សា រាជទាយាទម៉ូហាម៉េដ បេន ហ្សាយេដឡើងជំនួសកន្លែងបងប្រុសព្រះអង្គម្ចាស់កាលីហ្វា បេន ហ្សាយេដ អាល់ ណាយ៉ានដែលបានសោយទិវង្គតក្នុងថ្ងៃសុក្រ ទី១៣ ឧសភា។ រដ្ឋាភិបាលក្រុងអាប៊ូដាប៊ីបានរៀបចំពិធីកាន់ទុក្ខ និងបង្ហូតទង់ជាតិនៅពាក់កណ្តាលដងសម្រាប់រយៈពេល ៤ថ្ងៃ។ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលបរទេសខ្លះបានផ្ញើសារចូលរួមរំលែកទុក និងខ្លះទៀតបានធ្វើដំណើរទៅចូលរួមផ្ទាល់។ ហេតុអ្វីបានជាមានការតែងតាំងព្រះអង្គម្ចាស់ម៉ូហាម៉េដ បេន ហ្សាយេដ និងថា តើរាជទាយាទអង្គនេះជានរណាដែរ?។