សហភាពអឺរ៉ុបកាលពីថ្ងៃទី១៩ ខែមេសាកន្លងទៅ បានអនុម័តច្បាប់ហាមការនាំចូលផលិតផលដែលបានមកពីការចូលរួមកាប់បំផ្លាញព្រៃឈើពីប្រទេសនានា ខណៈដែលផលិតផលនាំចូលសហភាពអឺរ៉ុបបច្ចុប្បន្នចំនួន ១៦% ជាផលិតផលដែលបានមកពីការចូលរួមកាប់បំផ្លាញព្រៃឈើ។ តាមរយៈច្បាប់ថ្មីរបស់សហភាពអឺរ៉ុបដូច្នេះ ប្រទេសកម្ពុជាក៏ត្រូវមានការចាប់អារម្មណ៍ផងដែរពីសំណាក់អ្នកពាក់ព័ន្ធនានាធ្វើយ៉ាងណាគោរពទៅតាមបទដ្ឋានរបស់អឺរ៉ុប បើទោះណាបច្ចុប្បន្នកម្ពុជាមិនត្រូវបានរកឃើញថានាំផលិតផលដែលបានមកពីការចូលរួមកាប់បំផ្លាញព្រៃឈើដោយផ្ទាល់ចូលទីផ្សារអឺរ៉ុបក៏ដោយ។