ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអាស៊ីគួរទាញយកប្រយោជន៍ពីការដំឡើងពន្ធរបស់​អាមេរិក​លើ​ផ្ទាំងសូឡា​?


Listen Later

នៅចុងខែមេសា​កន្លងទៅ រដ្ឋបាលលោកដូណាល់ ត្រាំ​បានប្រកាស​គម្រោង​ដំឡើងពន្ធ​ខ្ពស់កប់ពពក​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យដែលនាំចូលពីបណ្តា​ប្រទេស​នៅអាស៊ីអាគ្នេយ៍។ ដោយ​ប្រកាស​ដំឡើងពន្ធ​ពី​៣០% ទៅ​៣០០០% ដូចករណី​ផ្ទាំងសូឡា​នាំចូលពី​កម្ពុជា លោកដូណាល់​ត្រាំ​ចង់ប្រើវិធានការដំឡើង​ពន្ធដើម្បីដាក់សម្ពាធ​លើ​ចិនដែល​អាមេរិក​ជឿថា លួចទៅ​បង្កើត​រោងចក្រ​ផលិត​នៅប្រទេស​អាស៊ីផ្សេងទៀត ក្នុងគោលបំណងគេចពន្ធរបស់​អាមេរិក និងអឺរ៉ុប។ អ្នកជំនាញ​វិញវាយតម្លៃថា វិធានការដំឡើងពន្ធ​របស់​រដ្ឋបាលលោកដូណាល់​ត្រាំ អាច​ជា​ឱកាស​មាសព្រោះថា បណ្តាប្រទេស​នៅអាស៊ីអាចទិញ​ផ្ទាំងសូឡា​ក្នុងតម្លៃថោកដើម្បីជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំ មិនបំពុលបរិស្ថានដូច​ជាថាមពល​ផូស៊ីល។

សង្រ្គាមពាណិជ្ជកម្ម​ តាមរយៈ​ការប្រកាស​ដំឡើង​ខ្ពស់កប់ពពករបស់​​រដ្ឋបាល​លោកដូណាល់ ត្រាំ​មិនមែនសុទ្ធតែ​អាក្រក់​ ផ្តល់ផលអវិជ្ជមាន​ទាំងអស់នោះទេ។ អ្នកជំនាញបានលើកយកករណី​គំរាម​ដំឡើង​ពន្ធ​លើ​ផ្ទាំងសូឡា​ស្រូបពន្លឺព្រះអាទិត្យ ដែល​លោក​ដូណាល់ ត្រាំ​គ្រោង​នឹង​អនុវត្ត​ទៅលើ​ផ្ទាំងសូឡា​នាំចូលមកពីប្រទេស​នៅអាស៊ីអាគ្នេយ៍។

លោកដូណាល់ត្រាំចង់​ដំឡើងពន្ធ​លើ​ផ្ទាំងសូឡា​ផលិត​នៅ​អាស៊ីអាគ្នេយ៍ នៅបន្ទាប់ពី​ការស៊ើបអង្កេត​​មួយ​ទាញ​សេចក្តីសន្និដ្ឋានថា រដ្ឋអំណាច​ចិន​ជាអ្នកនៅពីក្រោយ ជួយ​ឧបត្ថម្ភធន​ដល់​ក្រុមហ៊ុនចិន ដែលបោះទីតាំង​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍។ ជំនួយឧបត្ថម្ភរបស់រដ្ឋចិន​ដែលបានធ្វើឲ្យផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​លក់​តម្លៃថោក ត្រូវ​បាន​ក្រុមហ៊ុនអាមេរិក​ចាត់ទុកថា ជា​រឿង​មិនយុត្តិធម៌ និងមិនមែនជា​ការប្រកួតប្រជែង​ដោយស្មើភាព។

គណៈ​កម្មាការពាណិជ្ជកម្ម ដែល​ចំណុះ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក ​បាន​ប្រកាស ទុក​ពេលរហូត​ដល់​ថ្ងៃទី​ ២ មិថុនា​ ដើម្បីពិនិត្យ​មើលលម្អិតថា​ តើ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋអំណាច​ប៉េកាំង​ចំពោះ​ក្រុម​ហ៊ុន​ចិន​នៅ​អាស៊ី​អាគ្នេយ៍ ពិត​ជាការប្រកួត​ប្រជែង​មិន​ស្មោះត្រង់ និង​ពិត​ជា​​ប៉ះពាល់​ទៅដល់​ក្រុម​ហ៊ុនអាមេរិក​ មែន​ឬក៏យ៉ាងណា។

ប៉ុន្តែ ក្នុងពេលរង់ចាំ លោក​ដូណាល់​ត្រាំបានបំភ័យគេគ្រប់គ្នា​ ដោយ​បាន​ប្រកាសនៅ ចុងខែ​មេសា​កន្លងទៅ ពី​គម្រោង​ចង់​ដំឡើងពន្ធ​រហូតដល់​៣៥២១%​លើ​ផ្ទាំងសូឡានាំចូលពីប្រទេស​កម្ពុជា ៣៧៥%​លើផ្ទាំងសូឡា​ផលិតនៅ​ប្រទេស​ថៃ និង​៤០%​លើ​ផ្ទាំងស្រូបពន្លឺព្រះអាទិត្យ​នាំចូលមកពីប្រទេស​ម៉ាឡេស៊ី។

បើសិន​សហរដ្ឋអាមេរិក​ប្រកាស​ដំឡើងពន្ធ​ពិតមែន នោះ​ក្រុមហ៊ុន​ចិន​នឹង​ត្រូវ​ប៉ះពាល់​មុនគេព្រោះថា ចិន​​ជាអ្នកផ្គត់ផ្គង់សំខាន់ តំណាងឲ្យ៨០%​នៃ​ការផ្គត់ផ្គង់​ផ្ទាំងសូឡា​ក្នុងពិភពលោក​។ រាល់​ដំណើរការផលិត​ផ្ទាំងសូឡានៅក្នុងពិភពលោក​មិនអាច​ជៀសរួចផុត​ពីចិន ដែលមាន​​ចំណែក​ចូលរួម​របស់​ខ្លួន​ដល់​ទៅ​​៨០%​នៃ​គ្រប់ដំណើរការផលិត​ផ្ទាំងសូឡា​។

ចិនបានបញ្ជូនផលិតផលសម្រេច ឬ​​រើទីតាំង​រោងចក្រទៅនៅ​បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ដូចជា ថៃ កម្ពុជា ក៏ដោយសារតែ​មិនចង់ជាប់ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក និងអឺរ៉ុប។ ដូច្នេះ បើសិន​អាមេរិក​សម្រេច​ដាក់ពន្ធខ្ពស់​កប់ពពក ដល់​ទៅ​​៣៥២១%ក្នុងករណី​ផ្ទាំងសូឡានាំចេញពីកម្ពុជា នោះ ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន​ផលិតនៅអាស៊ីអាគ្នេយ៍​នឹងមានតម្លៃកើនឡើង​ខ្ពស់​ដល់​ទៅ ៣៥ដង។ ដោយសារ​តែមិនអាច​នាំចូលទៅ​សហរដ្ឋអាមេរិកដ្បិតតែ​តម្លៃខ្ពស់កប់ពពក ផ្ទាំងសូឡា​របស់ចិន​នឹង​ត្រូវ​ចាក់គរជើង។

នៅក្នុងកាលៈទេសៈដែល​ចិន​បាត់បង់​ទីផ្សារអាមេរិក និងអាច​ត្រូវ​បង្ខំចិត្ត​លក់​បញ្ចេញ​ផ្ទាំងសូឡា​ក្នុង​តម្លៃថោក អ្នកជំនាញ​នៅអាស៊ី បានចោទសួរថា ហេតុអ្វីបានជា​ប្រទេស​នៅអាស៊ី​អាគ្នេយ៍មិនឆ្លៀតឱកាស​ដែល​ផ្ទាំងសូឡា​របស់​ចិន​លែងអាច​ចូលចុះក្នុងទីផ្សារអាមេរិក​ ដើម្បី​ទិញនាំចូល​យកទៅ​ជំរុញការប្រើប្រាស់ថាមពល​ស្អាតស្អំ​នៅក្នុងប្រទេស​របស់ខ្លួន​?

ចិនផ្ទាល់ដែលមានទីផ្សារក្នុងស្រុក​​លែង​អាច​ស្រូប​ផ្ទាំងសូឡាតទៅទៀតនោះ ក៏ចង់​បង្វែរផលិតផលរបស់ខ្លួននៅតំបន់អាស៊ីដែរ។

ប៉ុន្តែ របាយការណ៍​កាលពី​ឆ្នាំមុន​បង្ហាញថា ប្រទេស​នៅអាស៊ីអាគ្នេយ៍​នៅយឺតយ៉ាវ ក្នុងរឿង​ប្រើប្រាស់ថាមពលស្អាតស្អំ​ដើម្បី​សម្រេច​គោលដៅ​អាកាសធាតុ។ ជាក់ស្តែង ម៉ាឡេស៊ីជាដើម​ដែល​ផលិតនាំចេញ​ផ្ទាំងសូឡា​របស់​ក្រុមហ៊ុនចិន ​នៅតែពឹងផ្អែកលើ​​ថាមពល​ផូស៊ីល (ប្រេង ឧស្ម័ន) ដល់​ទៅ ៨០%​ដើម្បី​ផលិត​អគ្គិសនី​ប្រើប្រាស់​ក្នុង​ស្រុក ខណៈដែល​​រដ្ឋាភិបាលប្រទេស​នេះ​បាន​សន្យា​ជំរុញ​ការប្រើប្រាស់​ថាមពល​ស្អាតស្អំដូចជា​ថាមពលវាយោ ថាមពលព្រះអាទិត្យ ឲ្យ​បាន​២៤%​យ៉ាងយូរ​នៅ​ឆ្នាំ ២០៣០។

ចំពោះលោកស្រី Muyi Yang អ្នកវិភាគមកពី​វិទ្យាស្ថានវាយតម្លៃលើផ្នែកថាមពល Ember វិធានការដំឡើងពន្ធ​របស់​រដ្ឋបាល​លោកដូណាល់ត្រាំលើផ្ទាំងសូឡា​នាំចូលពីអាស៊ីអាគ្នេយ៍ ជា​ឱកាស​ដ៏ល្អបំផុត​ដែល​ប្រទេស​នៅតំបន់​អាស៊ី​ត្រូវ​តែ​ឆក់​ចាប់យកឲ្យបានដើម្បីជំរុញ​ការផលិតផល​ប្រើប្រាស់​ថាមពល​ស្អាតស្អំក្នុងស្រុក។ អ្នកជំនាញខាងលើចង់​សង្កត់ធ្ងន់ផងដែរ​ពីការ​​ការប្រែក្លាយវិធានការដំឡើងពន្ធ​ដ៏ខ្ពស់​ ឬការដាក់ទណ្ឌកម្មរបស់​អាមេរិក​​ឲ្យទៅ​ជាការធ្វើបដិវត្តន៍បច្ចេកវិទ្យាស្អាតស្អំនៅអាស៊ី។

អ្នកជំនាញមកពីវិទ្យាសា្ថនថាមពលមួយទៀតបាន​វាយតម្លៃថា នៅពេល​តម្លៃផ្ទាំងសូឡាចុះថោក ដោយសារ​តែ​ទ័ល គ្មានទីផ្សារអាមេរិក មានប្រទេស​មួយចំនួនប៉ុណ្ណោះដែលចាប់អារម្មណ៍ ចំណែកប្រទេស​នៅតំបន់អាស៊ាន ដូចជា​ឥណ្ឌូណេស៊ី ឬ​ ឥណ្ឌាវិញ នឹង​ព្យាយាម​ទប់មិន​ឲ្យ​ផ្ទាំងសូឡារបស់ក្រុមហ៊ុនចិន​នាំចូលដោយ​គំហុកទៅក្នុងទីផ្សារ​របស់ខ្លួន ​​ដើម្បីការពារ​ការផលិតផ្ទាំងសូឡា​ក្នុងស្រុករបស់ខ្លួន៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

12 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

105 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

1 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

2 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

8 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

3 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

12 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners