ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអនាគតកិច្ចព្រមព្រៀងស្តីពីរ៉ែ រវាងអ៊ុយក្រែននិង​សហរដ្ឋអាមេរិក មានកំណត់អំពីអ្វីខ្លះ?


Listen Later

កាលពីថ្ងៃចន្ទទី​២៤កុម្ភៈ លោក​ដូណាល់ ត្រាំ បាន​ប្រកាស​ឲ្យដឹងថា ក្រុមការងារលោក​និង​ភាគីអ៊ុយក្រែន កំពុង​តែរៀបចំធ្វើកិច្ចព្រមព្រៀងស្តីពី​ការជីករ៉ែ នៅអ៊ុយក្រែន។ លោកត្រាំអះអាងទៀតថា កិច្ចព្រមព្រៀងនេះជិតរួលរាល់អស់ហើយ ហើយលោកហ្សេឡេនស្គី នឹងធ្វើមកដំណើរមកទីក្រុង​វ៉ាស៊ីនតោនដើម្បីចុះហត្ថលេខានៅក្នុងសប្តាហ៍​នេះ​។ ដោយឡែក នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ហ្សេឡេនស្គី បានបញ្ជាក់ថា ភាគីទាំង២ពិតជា​រក​បាន​​នូវ​​ “កិច្ចព្រមព្រៀងក្របខណ្ឌ” មួយពិតមែន។ តែយ៉ាងណាលោក​អះអាងថា កិច្ចព្រមព្រៀងអាចបានជោគជ័​យ ឬក៏ត្រូវរលាយ​ទៅវិញ គឺវាអាស្រ័យ​លើ​ការ​និយាយចរចគ្នា រវាង​លោក​និង​លោកដូណាល់ត្រាំ​។

មិនកំណត់​ពីទំហំទឹកប្រាក់៥០០ពាន់​លានដុល្លារ​​

លោកដូណាល់ ត្រាំ គ្រាន់តែចូលកាន់អំណាចភ្លាម បានប្រកាស​គំរាមថាអ៊ុយក្រែនត្រូវតែបើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ ចូលទៅ​ជីកយករ៉ែ ដើម្បីជាការសងប្រាក់​មកអាមេរិក​វិញ ក្នុងទំហំ៥០០ពាន់លានដុល្លា។ តែផ្ទុយទៅវិញ ផ្អែក​តាមតួលេខ​របស់​​វិទ្យាស្ថាន Kiel ដើម្បីសេដ្ឋកិច្ចពិភពលោក គឺធាតុពិត​ជំនួយយោធារបស់អាមេរិក ដែល​បាន​ផ្តល់​មក​ឲ្យ​អ៊ុយក្រែនប្រមាណ​៣ឆ្នាំមកនេះ មានទំហំទឹកប្រាក់​ប្រមាណ​តែ​១២០ពាន់​​លានដុល្លារប៉ុណ្ណោះ មិនមែន​៥០០ពាន់លានដុល្លារ ដូចអ្វីដែល​លោកត្រាំអះអាងឡើង។

ការទាមទាររបស់លោកត្រាំ ឲ្យ​អ៊ុយក្រែនសងប្រាក់លើសដល់ទៅ​៤ដង តាមរយៈធនធានរ៉ែនេះ ត្រូវបាន​លោក​ហ្សេឡេនស្គី ច្រានចោលភ្លាមៗ ថាលោក​មិនអាចចុះហត្ថលេខា​លើកិច្ចព្រមព្រៀងមួយ ដែលនឹងនាំ​ឲ្យ​កូនចៅ​អ៊ុយក្រែន​១០ជំនាន់ទៅមុខទៀត ត្រូវសងបំណុលគេនោះឡើយ​។ តែយ៉ាងណា នៅថ្ងៃពុធទី​២៦​កុម្ភៈ លោក​ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ឲ្យដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌមួយ ត្រូវបាន​ភាគីទាំង២យល់ស្របគ្នាហើយ។

ផ្អែកតាម​ប្រភពពី​មន្ត្រីរដ្ឋាភិបាល​អ៊ុយក្រែន ដែល​បានឆ្លើយ​ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងAFP គឺកិច្ចព្រមព្រៀងនេះមិនមានខ្លឹមសារ​កំណត់ទំហំទឹកប្រាក់​៥០០ពាន់លានដុល្លារ ដូចដែលលោក​ដូណាល់ ត្រាំ ធ្លាប់បានទាមទារឡើយ​។ ផ្ទុយទៅវិញ ​ឯកសារនេះ​បាន​កំណត់ថា ភាគីទាំង២​ អាមេរិកនិងអ៊ុយក្រែន នឹងធ្វើអាជីវកម្មរួមគ្នា​ក្នុងការជីកយកធនធានរ៉ែដីកម្រ។ ហើយប្រាក់ចំណូលបានមកពីធនធាននេះ នឹងត្រូវផ្ទេរទៅកាន់​មូលនិធិរួមមួយ ដែលសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នឹងរួមគ្នាបង្កើត។ មន្ត្រីដដែល​នេះអះអាងថា គឺភាគីអាមេរិកបានសុខចិត្ត​លុបចោល​លក្ខខណ្ឌទាំងអស់ដែលអ៊ុយក្រែនមិនអាចទទួលយកបាន ក្នុងនោះមាន​ជាអាទិ៍​រឿងទំហំទឹកប្រាក់​៥០០ពាន់លានដុល្លារ​។

លក្ខខណ្ឌធានាការពារសន្តិសុខបែប​​មិនច្បាស់លាស់

គួរកត់សំគាល់ថា ការ​ដែល​អ៊ុយក្រែន​សុខចិត្ត​ចុះកិច្ចព្រមព្រៀងបើក​អាជីវកម្មរ៉ែឲ្យ​សហគ្រាស​អាមេរិក គឺអ៊ុយក្រែន​មានលក្ខខណ្ឌមួយ​ដ៏ធំចាប់បាច់បំផុត នោះគឺការ​ទទួលបាន​នូវ​ការធានាសន្តិសុខ ពីសំណាក់ភាគីអាមេរិក​។ ការធានាសន្តិសុខដែលអាចនឹងទៅកម្លា កុំ​ឲ្យរុស្ស៊ីចូល​មក​ឈ្លានពានសាជាថ្មី​ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀងសន្តិភាព​រួចរាល់​។ លោកហ្សេឡេនស្គីធ្លាប់​បានលើកឡើងពីលទ្ធភាព​យក​ ធនធានរ៉ែដូរយក​ការ​ធានាការពារសន្តិសុខនេះ តាំងតែពីខែ​តុលា​ឆ្នាំ​២០២៤ម្លេះ​។

គួរបញ្ជាក់ថា បើអាចទៅរួចនឹងល្អបំផុតនោះ គឺអ៊ុយក្រែនចង់ចូលជាសមាជិកអូតង់ ព្រោះវាជាការធានាសន្តិសុខមួយដ៏ធំធ្វើឲ្យរុស្ស៊ីខ្លាច។ តែភាគីអាមេរិក​តាំងតែពីជំនាន់លោក​ចូ បៃដិន បានបដិសេធ ព្រោះធ្វើបែបនេះ គឺរុស្ស៊ី​នឹងមិនសុខចិត្តហើយ​នឹងបន្តធ្វើសង្គ្រាម​រហូត​គ្មានថ្ងៃបានសន្តិភាពឡើយ​។ ចំណុច​មួយទៀត ដែល​អ៊ុយក្រែនបានទាមទារ គឺ​ចង់​ឲ្យ​មានវត្តមាន​កងទ័ពរក្សាសន្តិភាព​ បន្ទាប់ពីមាន​បទ​ឈប់បាញ់​ជាមួយរុស្ស៊ី។ ត្រង់ចំណុចនេះ លោកដូណាល់ ត្រាំក៏ធ្លាប់បានបដិសេធដែរ តែក្រោយ​មកពេលជួបជាមួយ​លោក​ម៉ាក្រុងនៅថ្ងៃចន្ទទី​២៤កុម្ភៈ លោកត្រាំបាន​បើកចំហរទ្វារគាំទ្រថាអឺរ៉ុបអាច​បញ្ជូន​កងទ័ព​រក្សា​សន្តិភាពទៅ​ ដោយ​មានអាមេរិក​ចាំជួយ​ពីក្រោយ​​ដោយ​មធ្យោបាយ​ផ្សេង​។

នៅទីបំផុត​ អត្ថបទគម្រោង​កិច្ចព្រមព្រៀង​រ៉ែដីកម្រ ដែលអាមេរិក​និងអ៊ុយក្រែន​កំពុងតែចរចាគ្នានេះ​​ គឺមានខ្លឹមសារលើកឡើង​អំពី​សន្តិសុខអ៊ុយក្រែនបន្តិចបន្តួចដែរ​​ ក៏ប៉ុន្តែ​មិន​បាន​គូសវាសឲ្យច្បាស់ៗទេ អំពីការធានាសន្តិសុខ។ ផ្អែកតាម​មន្ត្រី​អ៊ុយក្រែន ភាគីទាំងសងខាងកំពុងតែជជែក​លម្អិតបន្ថែមទៀត ទាក់ទិននឹងចំណុចនេះ​។​ ប្រភពដដែលនេះ អះអាងថា គេអាចនឹងចងលក្ខខណ្ឌទូទៅមួយ ដែលចែងថាសហរដ្ឋអាមេរិកនឹង​វិនិយោគនៅក្នុង​ប្រទេស​​អ៊ុយក្រែន​ ដែលមានអធិបតេយ្យភាព មានស្ថិរភាព​និងមានការរីកចម្រើន​។ ​សហរដ្ឋអាមេរិកនឹងធ្វើការងារ​ ជួយ​ជ្រោមជ្រែងដើម្បី​​ឲ្យ​អ៊ុយក្រែន​មានសន្តិភាព​ជារៀងដរាប ឬមួយក៏សហរដ្ឋអាមេរិក​នឹងជួយ​ទំនុកបម្រុងគាំទ្រ ដល់​ការធានាការពារសន្តិសុខរបស់អ៊ុយក្រែនជាដើម​។​

ប្រតិបត្តិការអាជីវកម្ម​រ៉ែដែលអាចមានឧបសគ្គច្រើន​

គួរបញ្ជាក់ថា អ៊ុយក្រែនមានធនធានរ៉ែទំហំប្រមាណ​៥% នៃរ៉ែរបស់ពិភពលោក​។ ក៏ប៉ុន្តែ រ៉ែអ៊ុយក្រែន ដែល​លោកដូណាល់ ត្រាំ សម្លឹងចង់បានបំផុតនោះ គឺភាគច្រើនមិនទាន់មានអាជីវកម្មជីកកកាយ​នៅឡើយទេ ដោយ​សារ​ហេតុផល​ផ្សេងៗ ដូចជា​​​ប្រតិបត្តិការជីកកកាយនិង​ចម្រាញ់ អាចមានការលំបាក​ខ្លាំង​ ឬក៏រ៉ែនោះ​​ស្ថិតនៅក្នុងដែនដី​ដែលកងទ័ពរុស្ស៊ីគ្រប់គ្រងជាដើម។ ក្នុងចំណោម​រ៉ែសំខាន់ៗ​​ទាំងអស់ អ៊ុយក្រែន​ផលិត​ចំនួន​យ៉ាងហោច​៣ប្រភេទ ដូចជារ៉ែម៉ង់កាណែស ដែលអ៊ុយក្រែនស្ថិតនៅលេខរៀងទី​៨នៃពិភពលោក រ៉ែ​ទីតាន ស្ថិតនៅលេខរៀងទី​១១ និងរ៉ែហ្ក្រាហ្វីត ស្ថិតនៅលេខរៀងទី​១៤។ រ៉ែហ្ក្រាហ្វីតនេះ ជារ៉ែសំខាន់មួយ​ ដែលគេប្រើនៅក្នុងការផលិតថ្មឬអាគុយអគ្គីសនី​។

ផ្អែកតាមតួលេខនៃការិយាល័យបារាំង ​ស្រាវជ្រាវ​ភូមិធរណីវិទ្យានិងរ៉ែ គឺ​​អ៊ុយក្រែនមាន​រ៉ែ​ហ្ក្រាហ្វីតប្រមាណ​២០​%នៃទំហំស្តុកពិភពលោក​។ ប្រភពដដែល​នេះ លើកឡើងដែរថា អ៊ុយក្រែនក៏​មានសក្តានុពល​ធំគ្រាន់​បើ​ដែរ​ នៅក្នុងអាជីវកម្មរ៉ែលីចូម ដែលចាំបាច់បំផុត​សម្រាប់​ផលិត​ថ្មឬអាគុយអគ្គិសនី​។​ ​បើផ្អែកតាមរដ្ឋាភិបាលអ៊ុយក្រែនវិញ អះអាងថា​ក្រោម​ដីអ៊ុយក្រែន​ ពោរពេញ​ទៅដោយរ៉ែលីចូម ក្នុងទំហំ​ច្រើនមហិមា ហើយ​ដែល​បច្ចុប្បន្នមិនទាន់មាននរណាជីកឡើយ​។​

ទោះជាយ៉ាងណាក៏ដោយ វិស័យអាជីវកម្មរ៉ែនៅអ៊ុយក្រែនអាចនឹងជួបឧបសគ្គច្រើន។​ រដ្ឋាភិបាលអ៊ុយក្រែនខ្លួនឯងធ្លាប់បានទទួលស្គាល់ថា គេត្រូវវិនិយោគប្រាក់ច្រើនពាន់លានដុល្លារណាស់ ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធអាជីវកម្មរ៉ែ​។ ឧបសគ្គធំមួយទៀត គឺរ៉ែ​មួយចំនួនដូចជា Apatite Tantale Niobium Strontium Uranuim និងរ៉ែដីកម្រជាដើម គឺស្ថិតនៅក្នុងដែនដី​ក្រោមការកាន់កាប់របស់រុស្ស៊ី។ រុស្ស៊ី​គ្មានថ្ងៃព្រលែងឲ្យរបូតពីដៃឡើយ​។ តែទន្ទឹមនឹងនេះ លោកពូទីនធ្លាប់បាននិយាយ​​​បើកផ្លូវ ស្វាគមន៍​ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក។ ចំណែក​ទីតាំង​រ៉ែផ្សេងទៀត ដូចជាស្ថានីយ៍ Chevtchenkivske ដែលសំបូរលី​ចូម Niobium Tantale Béryllium ជាដើម គឺស្ថិតនៅចម្ងាយ​តែ​១០គីឡូម៉ែត្រប៉ុណ្ណោះពីសមរភូមិប្រយុទ្ធ ហើយ​ដែលកងទ័ពរុស្ស៊ី កំពុងតែគំរាមរុលចូល​ម្តង​បន្តិច​ៗ។ ដូច្នេះ​យើងឃើញថា អាជីវកម្ម​ជីករ៉ែអ៊ុយក្រែន នឹងពិបាកអាចដំណើរការទៅបានណាស់ ដរាបណាសង្គ្រាមមិន​ចប់ គ្មានកិច្ចព្រមព្រៀងសន្តិភាព ហើយ​គ្មានការធានាការពារសន្តិសុខឲ្យ​អ៊ុយក្រែនទេនោះ៕

...more
View all episodesView all episodes
Download on the App Store

ទស្សនៈព្រឹត្តិការណ៍ពិភពលោកBy RFI ខេមរភាសា / Khmer

  • 5
  • 5
  • 5
  • 5
  • 5

5

1 ratings


More shows like ទស្សនៈព្រឹត្តិការណ៍ពិភពលោក

View all
កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ by វីអូអេ

កម្មវិធីវិទ្យុពេលព្រឹក - វីអូអេ

13 Listeners

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ by វីអូអេ

កម្មវិធី​ព័ត៌មាន​ពេលរាត្រី - វីអូអេ

13 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

នាទីសុខភាពនិងអនាម័យ by RFI ខេមរភាសា / Khmer

នាទីសុខភាពនិងអនាម័យ

0 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

ពហុព័ត៌មាន-RFA Khmer by RFA

ពហុព័ត៌មាន-RFA Khmer

5 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

总有那么一首歌|可以触动你的心 by _叶蓁蓁

总有那么一首歌|可以触动你的心

11 Listeners

កម្ពុជាសប្ដាហ៍នេះ by RFA

កម្ពុជាសប្ដាហ៍នេះ

28 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

សេចក្ដីរាយការណ៍ពិស្ដារ - ឌឹ ខេមបូឌា ដេលី

5 Listeners

តោះនិយាយ - Podcast by TeamTosLeng

តោះនិយាយ - Podcast

0 Listeners