Sign up to save your podcasts
Or
គេងថ្ងៃ មិនត្រឹមតែអាចជួយប្រមូលកម្លាំងនិងបំពេញកង្វះខាតផ្នែកដំណេកកាលពីយប់ តែអាចជួយខួរក្បាល ការចងចាំ និងបណ្តុះគំនិតថ្មីទៀតផង។ តើត្រូវគេងថ្ងៃយ៉ាងណាទើបអាចទាញយកប្រយោជន៍ទាំងអស់នេះ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញដូចតទៅ។
ដំណេកគ្រប់គ្រាន់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ គឺត្រូវសំរាន្តពី ៧ ទៅ ៨ ម៉ោង ជាមធ្យម ក្នុងមួយថ្ងៃ។ ដូចលោកអ្នកនាងបានជ្រាបក្នុងកម្មវិធីសុខភាពមុនៗ ដែលបានលើកឡើងអំពីផលប៉ះពាល់នៃការទទួលទានដំណេកមិនគ្រប់គ្រាន់។ មានការសិក្សាច្រើនណាស់ដែលបង្ហាញឱ្យឃើញថា ការទទួលទានដំណេករយៈពេលខ្លីពេក ផ្តល់ផលអាក្រក់ដល់សុខភាព ៖ បង្កើនគ្រោះកើតជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង ធាត់ជ្រុលចុកខ្លាញ់ ប្រព័ន្ធការពារខ្លួនចុះខ្សោយ បាត់បង់ការចងចាំ និងភាពប្រុងប្រយ័ត្នធ្លាក់ចុះ កើតរោគព្រួយ និងជំងឺធ្លាក់ទឹកចិត្ត ។ល។ និង។ល។ ដោយមិនភ្លេចឡើយគ្រោះថ្នាក់ចរាចរណ៍ដែលងាយកើតឡើងបានពេលអ្នកបើកបរនឿយហត់ គេងមិនឆ្អែត អត់ងងុយ ឬងងុយគេង។
ក្រោម៦ម៉ោង ចាត់ទុកថា “ជាដំណេកមិនគ្រប់គ្រាន់” ហើយ។ ដូច្នេះដើម្បីអាចបំពេញកង្វះខាតនេះបានខ្លះ ដំណោះស្រាយតែមួយគឺការ គេងថ្ងៃ បង្គ្រប់។ ការសិក្សាកាន់តែច្រើនឡើងៗ បានបញ្ជាក់អំពីគុណប្រយោជន៍នៃការសំរាកថ្ងៃ។ សម្រាប់ក្រសែភ្នែកអ្នកវិទ្យាសាស្ត្រសំរាន្តថ្ងៃមិនមែនជាសញ្ញានៃភាពខ្ជិលច្រអូស ដូចការគិតរបស់មនុស្សជំនាន់មុនមួយចំនួនទេ។
ការសំរាកថ្ងៃ មានផលប្រយោជន៍ច្រើនណាស់ ៖ អ្នកដែលមានកាលវិភាគការងារមមាញឹក ជាប់រដឹកដល់យប់ជ្រៅ ការសំរាកពេលថ្ងៃបន្តិចបន្តួចសោះ អាចនឹងជួយបំពេញកង្វះខាតផ្នែកដំណេកពេលយប់បាន។ គេងថ្ងៃអាចកាត់បន្ថយ Stress អាចជួយរក្សា និងឱ្យមានការចងចាំល្អ និងអាចផ្ទង់អារម្មណ៍បាននឹង ក្នុងការបញ្ចេញសកម្មភាពការងារ ឬគំនិតផ្តួចផ្តើមល្អ និងធ្វើឱ្យមុខងារប្រព័ន្ធប្រសាទមានលំនឹងល្អឡើងវិញ។ មិនតែប៉ុណ្ណោះ សម្រាកថ្ងៃ អាចនឹងធ្វើឱ្យយើងស្ថិតនៅជាមនុស្សមានសភាពរហ័សរហួនវាងវៃជានិច្ច។
អ្នកវិទ្យាសាស្ត្រអួតអាងច្រើនអំពីគុណប្រយោជន៍នៃការសម្រាកថ្ងៃ ចុះតើមានក្បួនសម្រាកថ្ងៃដែរឬទេ? តើត្រូវសម្រាកប៉ុន្មានម៉ោង ប៉ុន្មាននាទី ទើបចាត់ទុកថាការសម្រាកថ្ងៃដែលផ្តល់គុណប្រយោជន៍ល្អឥតខ្ចោះ? បើគេងយូរពេកឬឆាប់ពេក អ្នកខ្លះភ្ញាក់បែរជាស៊ើងមមើង ញាក់ញ័រខ្លួនទៅវិញ។ បើដូច្នេះសួរថាតើត្រូវប្រើរយៈពេលប៉ុន្មាននាទី និងគេងនៅពេលម៉ោងណា ទើបចាត់ទុកថាជាការគេងថ្ងៃដ៏ល្អបំផុតនោះ? តើមានកំរិតស្តង់ដារ និងអនុសាសន៍ណែនាំដែលអ្នកជំនាញវេជ្ជសាស្ត្រទើបរកឃើញថ្មីទេ?
២០នាទីដើម្បីខួរក្បាល
គ្មានទេក្បួនខ្នាត ឬវេជ្ជបញ្ជាពិសេស ប្រាប់ពី រយៈពេលនៃការគេងថ្ងៃ ! រយៈពេលដ៏ប្រពៃ គឺអាស្រ័យទៅតាមពេលវេលារបស់បុគ្គលម្នាក់ៗ។ រយៈពេលគេងថ្ងៃកំរិតស្តង់ដារ និងជាគោល ដែលគេធ្លាប់ឮកន្លងមក គឺ ២០នាទី។ ដំបូន្មាននេះនៅតែមានតម្លៃជានិច្ច។
អ្នកស្រីវេជ្ជបណ្ឌិត Sylvie Royant-Parola គ្រូពេទ្យឯកទេសចិត្តសាស្ត្រដំណេក ក៏ឯកភាពនឹងអនុសាសន៍ខាងលើដែរ និងបានផ្តល់សេចក្តីណែនាំបន្ថែមទៀតថា ត្រូវសំរាន្តថ្ងៃ នៅពេលថ្ងៃ កុំចាំដល់ពេលបាក់រសៀល ព្រោះវាអាចនឹងទៅរំខានដំណេកនៅពេលយប់។ ពេលវេលាដ៏ល្អប្រពៃនៃដំណេកថ្ងៃ គឺនៅកណ្តាលថ្ងៃ។ ចំណែករយៈពេលវិញ វាអាស្រ័យទៅលើស្ថានភាពរបស់មនុស្សម្នាក់ៗ។ បើអ្នកមានពេលសំរាន្តយប់ខ្លី មិនគ្រប់គ្រាន់ខ្លាំង អ្នកអាចចំណាយពេលដេកថ្ងៃ ពីរទៅបីម៉ោង ដើម្បីឱ្យសរីរាង្គកាយអាចស្រូបសាកថាមពលបំពេញកង្វះខាតដំណេកនៅពេលយប់បាន។
ប៉ុន្តែបើអ្នកមានដំណេកពេលយប់ធម្មតាទេ រយៈពេលដ៏ល្អប្រពៃបំផុតសម្រាប់សុខភាព គឺ២០នាទី។ សំងំសម្រាកខួរក្បាលតែ២០នាទី ទើបមិនសូវរំខានដល់ដំណេកនាពេលយប់ តែគ្រប់គ្រាន់សម្រាប់សរីរាង្គកាយ ក្នុងបំពេញថាមពលនិងប្រមូលភាពប្រុងប្រយ័ត្នបានយ៉ាងពេញលេញវិញ។ នេះបើតាមប្រសាសន៍របស់អ្នកស្រីវេជ្ជបណ្ឌិតដដែល។
១នាទី ដើម្បីគំនិតថ្មី
ជាងនេះទៅទៀត ប្រសិនបើអ្នកខ្លាចជ្រុល លង់ដំណេកខក ដែលនាំការសម្រាកថ្ងៃវែងជ្រុល ជម្រើសមួយទៀត គឺការសំរាកថ្ងៃតែមួយស្រលេត ឬធ្មេញឱ្យលក់មួយនាទី ដូចអ្នកប្រាជ្ញ អាល់ប៊ែរ អាំងស្តាញទៅ។ មួយឬពីរនាទីយ៉ាងច្រើននេះ គ្រប់គ្រាន់សម្រាប់ប្រមូលអារម្មណ៍មកផ្ចង់ធ្វើការងារប្រកបដោយប្រសិទ្ធភាពបន្តទៀតបានផង និងជួយបណ្តុះគំនិតថ្មីៗផង។ ការគេងថ្ងៃដ៏ខ្លីបែបនេះ ត្រូវបានគេចាត់ទុកថាជាដំណេកប្រឌិតគំនិត ឬដំណេកអឺរ៉េកា។ អ្នកប្រាជ្ញ អាល់ប៊ែរ អាំងស្តាញ អ្នកវិទ្យាសាស្ត្រ ថូម៉ាស អេឌីសាន់ ឬ វិចិត្រករគំនូរ សាល់វ៉ាដរ ដាលី និយមដេកថ្ងៃអឺរ៉េកាណាស់ និងជាពិសេសនៅពេលណាលោកត្រូវការរិះគិតរកដំណោះស្រាយ ឬបង្កើតវត្ថុអ្វីមួយ។
តើដំណេកអឺរ៉េកាប្រព្រឹត្តទៅយ៉ាងដូចម្តេច? ជាឧទាហរណ៍ អ្នកវិទ្យាសាស្ត្រអាមេរិក ថូម៉ាស អេឌីសាន់ ទៅសំរាន្តថ្ងៃ ដោយក្តាប់គ្រាប់ប៊ូលធ្វើពីលោហៈ ហើយត្រដាងដៃឱ្យផុតពីគ្រែ។ នៅពេលគាត់ចាប់លង់លក់ ដៃរបស់គាត់នឹងរលា ហើយធ្លាក់គ្រាប់ប៊ូលពីដៃ គាត់ក៏ភ្ញាក់ ដូចគេដាស់ រួចចាប់ផ្តើមធ្វើការវិញ ដោយលេចនូវគំនិតថ្មីជាទីគួរកត់ត្រាទុក។ លោក សាល់វ៉ាដរ ដាលី និងអាំងស្តាញ ក៏ដូចគ្នាបេះដាក់នេះដែរ តែគាត់កាន់ស្លាបព្រា និងដាក់ដាសដែកពីក្រោមនៅផ្ទាល់ដី។ នៅពេលធ្លាក់ស្លាបព្រាលើថាសដែក គាត់ងើបមកសម្រេចការងារដែលគិតមិនចេញពីមុន។
នេះជាទម្លាប់របស់អ្នកប្រាជ្ញ អាចចាត់ទុកថាជាករណីពិសេសរបស់មនុស្សពិសេស។ ឯមនុស្សធម្មតាដូចយើងរាល់គ្នាប្រហែលមិនអាចយកជាការបានទេ។ ដើម្បីជម្រះមន្ទិលនេះ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានជាតិផ្នែកសុខភាពនិងស្រាវជ្រាវវេជ្ជសាស្ត្របារាំង បានសិក្សាវិភាគបទពិសោធន៍របស់អ្នកប្រាជ្ញនេះឡើងវិញ តាមបែបវិទ្យាសាស្ត្រ។ ដំណាក់កាលទីមួយ អ្នកចូលរួមត្រូវសាកល្បងដោះស្រាយប្រស្នាមួយ តាមកុំព្យូទ័រ ដោយអាចផ្តល់ចម្លើយច្រើន ទៅតាមសមត្ថភាពនិងលទ្ធភាពម្នាក់ៗ។ ដំណាក់កាលទីពីរ បេក្ខជនអាចទៅគេងសម្រាកលើកៅអី ដោយមានកាន់ដបទឹក និងដាក់ដៃឱ្យហួសពីភ្នាក់កៅអី។
អ្នកស្រាវជ្រាវបានបំពាក់អេឡេចត្រូត និងប្រដាប់ចាប់សញ្ញាលើខ្លួនបេក្ខជនទាំងនោះ ដើម្បីដឹងថាតើពេលណាពួកគេហៀបនឹងលក់។ នៅពេលបេក្ខជនចាប់លង់លក់ ពួកគេធ្លាក់ដបទឹកពីដៃ ហើយភ្ញាក់។ ពោលគឺដូចទម្លាប់សម្រាកថ្ងៃរបស់អ្នកប្រាជ្ញយ៉ាងដូច្នោះ។ ជាលទ្ធផល អ្នកបានសម្រាកអឺរ៉េកា ហាក់មានលទ្ធភាពរកចម្លើយឃើញបានល្អដល់ទៅបីដងលើសបេក្ខជនដែលមិនគេងសម្រាកសោះ។ អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងនៅឡើយថាតើមានអ្វីកើតឡើងនៅក្នុងខួរក្បាលមនុស្សនាពេលនោះទេ។ ប៉ុន្តែដំណាក់កាលអន្តរកាល ចន្លោះពេលភ្ញាក់និងពេលគេង គឺជាពេលរៀបចំការចងចាំឡើងវិញ ជាពិសេសការចងចាំផ្នែកភាសា ទើបអាចជួយឱ្យខួរក្បាលឱ្យរកដំណោះស្រាយប្រស្នា និងមានគំនិតច្នៃប្រឌិតថ្មីលេចឡើង។
ថ្វីបើអ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់បាននូវនិយមន័យរួមតែមួយសម្រាប់ហៅ ការសម្រាកពេលថ្ងៃមួយភ្លែតខ្លី ត្រឹមមួយនាទី ឬបួនដប់វិនាទីមែន តែមានការសិក្សាច្រើនណាស់ផ្តោតជុំវិញបញ្ហានេះ ព្រោះគេបានយល់កាន់តែច្បាស់ឡើងៗថាការដេកថ្ងៃ មានឥទ្ធិពលលើសកម្មភាពប្រចាំថ្ងៃយ៉ាងណា។ ការងងោកងងុយ អាចរំខានការងារពេញមួយរសៀល ឬតែមួយប៉ប្រិចភ្នែកអាចបង្កគ្រោះថ្នាក់បានផងក្នុងស្ថានភាពខ្លះ ប៉ុន្តែបើបានធ្មេញភ្នែកមួយភ្លែត សម្រាកមួយស្រលែតវិញ នោះកម្លាំងពលំថាមពលក៏បានពេញវិញ ហើយអាចផ្ចង់ស្មារតី គិតអ្វីក៏ចេញ។ ការសម្រាកថ្ងៃមួយឬពីរនាទីនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រសម្គាល់ឃើញថាជាការបំប៉នគំនិតបែបច្នៃប្រឌិតខ្លាំងណាស់។
ការដកពិសោធន៍នេះ ជាសាក្សីបង្ហាញឱ្យឃើញថាដំណេកជាអាហារដ៏ចាំបាច់សម្រាប់ឱ្យមានការចងចាំល្អ។ ចង់មានការចងចាំល្អត្រូវគេងឱ្យបានគ្រប់គ្រាន់ ព្រោះពេលដេក ជាពេលវេលាថតផ្តិតព័ត៌មានទុក។ អីចឹងហើយបានជាគេណែនាំឱ្យអានសៀវភៅ ឬអានរំលឹកមេរៀនឡើងវិញ នៅពេលរៀបចូលគេង ទើបចាំរឿងនោះបានល្អ៕

14 Listeners
106 Listeners
3 Listeners
9 Listeners
1 Listeners
1 Listeners
0 Listeners
1 Listeners
0 Listeners
2 Listeners
3 Listeners
0 Listeners
1 Listeners
0 Listeners
9 Listeners
4 Listeners
0 Listeners
0 Listeners
11 Listeners
1 Listeners
0 Listeners
1 Listeners
30 Listeners