នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ជាសាធារណៈឡើងវិញថា ការធ្វើទំនើបកម្មកងទ័ពនៅកំពង់ផែរាម គឺដូចនឹងប្រទេសផ្សេងទៀតដែរ។ ការបញ្ជាក់ដូចនេះរបស់លោកហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី ២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី២៤ មករាឆ្នាំ២០២៤។ តែអ្នកតាមដានបញ្ហានយោបាយតំបន់នៅតែយល់ថា ការបញ្ជាក់ជាថ្មីរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏មិនទាន់អាចជម្រះមន្ទិលសង្ស័យរបស់ប្រទេសលោកខាងលិចខ្លះ ចំពោះវត្តមានយោធាចិនលើទឹកដីកម្ពុជាបានដែរ។ តើរដ្ឋាភិបាលថ្មីរបស់កម្ពុជាគួរមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីរំងាប់សំណុំរឿងកំពង់ផែរាមពីក្រសែភ្នែកបស្ចិមលោក?