ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឲ្យដឹងកាលពីថ្ងៃម្សិលមិញថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ នឹងខ្ពស់ជាងការរំពឹងទុក ដែលកាលពីពេលកន្លងមករដ្ឋាភិបាលបានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២,៤% ហើយកំណើនសេដ្ឋកិច្ចនេះ នឹងវិលទៅរកស្ថានភាពដើមក្នុងរង្វង់ ៧% នៅឆ្នាំ២០២៤។ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នេះ ត្រូវមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថាបណ្តាលមកពីកត្តាមួយចំនួនដូចជាកំណើននៃការនាំចេញវិស័យកាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប និងអាមេរិក កំណើននៃទំនិញមិនមែនកាត់ដេរ កំណើននាំចេញកសិផល រួមនឹងការដាក់ចេញនូវវិធានការផ្សេងៗ កន្លងមក ដោយរដ្ឋាភិបាលផងដែរ។