នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ពិភពលោកនឹងឈានជើងមួយជំហានទៀតឆ្លងឆ្នាំចាស់ ២០២១ ចូលឆ្នាំថ្មី២០២២។ ដោយឡែក នៅប្រទេសកម្ពុជាអ្នកតាមដាន និងវិភាគនយោបាយ បានមើលឃើញចំណុចលេចធ្លោរជាច្រើន ដែលបានកើតឡើងនៅលើឆាកនយោបាយខ្មែរឆ្នាំ២០២១ ទាំងបញ្ហានៅក្នុងស្រុក និងបញ្ហាទាក់ទងទៅនឹងតំបន់។ ដោយឡែកឆ្នាំ២០២២ ខាងមុខនេះ បញ្ហានយោបាយ ត្រូវបានអ្នកវិភាគមើលឃើញថា នឹងមានភាពសកម្មជាងឆ្នាំទៅ ដោយសារជាឆ្នាំដែលកម្ពុជារៀបចំបោះឆ្នោត ហើយចង្អៀតណែន នៃច្រកនយោបាយ ដែលនាំទៅរកការប្រជែងអំណាចគ្នា ទំនងជានឹងអាចបង្កភាពចំរូងចម្រាសខាងនយោបាយច្រើនជាងឆ្នាំចាស់ ទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់និងអន្តរជាតិ។