នាទីសុខភាពនិងអនាម័យ

តើត្រូវ​សម្អាត​ជាតិ​គីមីពុល​ក្នុងអាហារ​​យ៉ាង​ដូចម្តេច?


Listen Later

អាហារ​ បន្លែផ្លែឈើ ដែល​មាន​ជាតិ​គីមី​ កំពុង​ក្លាយ​ជា​កង្វល់​របស់​មនុស្ស​ទូទៅ​ណាស់ រហូត​ខ្លះ​សម្រេច​ចិត្ត​មិនបរិភោគ​តែ​ម្តង បើ​មិន​ដឹង​ប្រភព​នៃ​បន្លែ​ផ្លែឈើ​នោះ​ច្បាស់​លាស់។ ចុះបើ​អង្ករក៏​មានជាតិ​គីមី​ដែរ តើ​យើង​នឹង​ឈប់បរិភោគ​បាយឬ​យ៉ាងណា? បើ​តាមការ​សិក្សា​ទើប​ចេញ​ថ្មី ​​អង្ករក៏​មានផ្ទុក​​ជាតិ​គីមីដែរ នា​ពេល​បច្ចុប្បន្ន​នេះ។ បើ​ដូច្នេះមែន តើ​វា​អាច​បង្ក​ហានិភ័យដល់​សុខភាព​យ៉ាងណា បើ​ខ្មែរ​យើងបរិភោគបាយ​ជា​រៀងរាល់ថ្ងៃ​នោះ?

ជាតិពុលគីមី ក្នុងអាហារ ក្នុង​បន្លែផ្លែឈើ ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ខ្លាច​រអារ រហូត​ខ្លះ​លែង​ហ៊ានទទួល​ទាន បើ​ទោះ​បីជា​ដឹង​ថាបន្លែផ្លែឈើ​មានគុណប្រយោជន៍​ធំធេង​ខ្លាំង​សម្រាប់​សុខភាព​ក៏​ដោយ។  ចំណែក​ឯអង្ករ​សម្រាប់​ដាំ​បាយដែលជា​អាហារ​គ្រឹះ​របស់​បណ្តាជន​ជាច្រើន​ណាស់​នៅលើ​ពិភពលោក ក៏​មិនបរិសុទ្ធ​ប៉ុន្មាន​ឡើយ។ បើ​តាមការ​សិក្សាថ្មី​ចុងក្រោយ​បាន​បង្ហាញ​ថា អង្ករ​ភាគ​ច្រើន មានផ្ទុកទៅ​សារធាតុ​គីមី​ពុល​ច្រើន​ប្រភេទណាស់ មាន​តាំងពី​​​ពពួក​ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំគីមី និង​ពពួក​រ៉ែ​ធ្ងន់ ជាពិសេស​ជាតិ​គីមី​ Arsenic។

ករណី​រ៉ែធ្ងន់ ​ប្រភេទArsenic មានឆ្លង​ទៅ​ក្នុង​អង្ករ​ មិនមែន​ជា​បញ្ហា​ថ្មី​ថ្មោង​ទេ។ គេ​បាន​ដឹង​ និង​រក​ឃើញ​វត្តមាន​រ៉ែ​Arsenic​ក្នុង​អង្ករ​តាំងពី​យូរមក​ហើយ​ ប៉ុន្តែ​បរិមាណ​ជាតិ​រ៉ែ​ពុលArsenic​​នេះ មាន​កំណើន​កាន់​តែ​ច្រើន​ឡើងៗ​ក្នុង​អង្ករ​ ដោយ​ហេតុ​តែ​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ The Lancet ដោយ​បញ្ជាក់​លម្អិត​ថា​ កំរិត​ជាតិ​រ៉ែ​ពុល​ Arsenic ក្នុង​គ្រាប់​ស្រូវ​ និង​អង្ករ​ប្រែប្រួល​ទៅ​តាម​ របៀប​ដាំ​ដុះ​ ទីតាំង​ដាំ​ដុះ​ និង​ពូជ​ស្រូវ​។​ ​

Arsenic ជា​អ្វី?  

ជាសមាសធាតុ​ធម្មជាតិ​ក្នុង​ស្រទាប់​​ដី ក្នុង​ទឹក ក្នុង​ខ្យល់​ គ្មាន​ក្លិន​ គ្មាន​រសជាតិ Arsenic ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សារធាតុ​ពុល​ខ្លាំង​ក្នុង​ទម្រង់​ជា​អសរីរាង្គ ព្រមទាំង​ធ្លាប់​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជា​ថ្នាំ​ពុល​ផង។ អង្គការ​សុខភាពពិភពលោក​បាន​បញ្ចូល​Arsenic ​ក្នុង​បញ្ជី​ឈ្មោះ​ភ្នាក់ងារ​បង្ក​ជំងឺ​មហារីក សម្រាប់​មនុស្សលោក តាំង​ពី​ឆ្នាំ​១៩៨០​មក។ នៅលើ​ពិភពលោក​ តៃវ៉ាន់ ស៊ីលី បង់ក្លាដែស អាហ្សង់ទីន កម្ពុជា​។ល។ និង​។ល។ សុទ្ធ​សឹង​ជា​តំបន់​ដែល​មាន​អត្រា​ជាតិ​Arsenicខ្ពស់។ នេះ​បើ​យោង​តាម​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក។ ការ​ស្រូប​ខ្យល់​ ការ​​បរិភោគ​អាហារ​ឬ​ទឹក មាន​ជាតិ​ពុល​Arsenic ជា​ប្រភព​នាំ​ឱ្យ​​​មនុស្ស​ទូទៅប្រឈម​នឹង​គ្រោះ​កើត​ជំងឺ​មហារីក​សួត ស្បែក និង​ប្លោកនោម។ មាន​ក្នុង​​ធម្មជាតិ កាន់​តែ​ច្រើន​ឡើងៗ ដោយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ដោយ​សកម្មភាពឧស្សាហកម្ម​ផលិត​ជីរគីមី​សម្លាប់​សត្វ​ល្អិត ថ្នាំ​​ពណ៌ ឬ​ឧស្សាហកម្ម​រ៉ែ ​ Arsenic ​អាច​ជ្រៀត​ឆ្លង​ចូល​ទៅបំពុល​ទឹក​ បំពុល​ដំណាំ​ជាពិសេ​ស​​ដល់​ក្នុង​គ្រាប់ស្រូវ​-​អង្ករ។ ​រ៉ែ​Arsenic អាចប៉ះពាល់​ពុល​ដល់​សុខភាព ទៅ​តាមកំរិត​នៃ​ការ​ស្រូវ​ជាតិ​Arsenic​ចូល​ក្នុង​ខ្លួន។ ប៉ុន្តែ​គ្រប់​អង្ករ​មិន​សុទ្ធ​តែ​មាន​ជាតិ​Arsenicទេ។ ​របៀប​ចម្អិន​ អាច​ជួយ​កាត់​បន្ថយ​និង​បញ្ចុះ​បរិមាណ​ជាតិ​ពុល​Arsenic នេះ​បាន​។ វិធី​ដ៏​ល្អ​ប្រពៃ​បំផុត គឺ​ត្រូវ​ត្រាំ​អង្ករ​រយៈ​ពេល​១២​ម៉ោង​ រួច​លាង​ឱ្យ​ស្អាត​ សិម​យក​មក​ដាំ។ នេះ​បើ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិតជាតិ​បារាំង ​Laurent Chevallier គ្រូពេទ្យ​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​។​ បើ​ពុំ​នោះ​ទេ ​អ្នក​វិទ្យាសាស្ត្រ​អាមេរិក​ណែនាំ​ឱ្យ​ដាំបាយជាត់ ដូច​ចាស់​បូរាណ​ខ្មែរ ពោល​គឺ​ដាំ​បាន​​​៥​នាទី ត្រូវ​ចាក់​ទឹក​ចោល​ ដោយ​ថែម​ទឹក​ថ្មី​ ដើម្បី​ឱ្យ​បាយ​បាន​ឆ្អិន​ល្អ។ ការ​ដាំ​របៀប​នេះ អាច​លុប​បំបាត់​ជាតិពុល​ បានជិត​ពីរ​ភាគ​បី​នៃ​​​​រ៉ែពុល​​Arsenicដែល​មាន​កប់​ក្នុង​អង្ករ​។

បើ​មិន​អាច​ដាំ​បាយ​តាម​វិធី​ទាំងពីរ​ខាង​លើ​បាន​ អ្នក​បរិភោគ​បាយ​តិច ក្នុង​កំរិត​មធ្យម​ភាគ​​៥គីឡូ​ម្នាក់​ក្នុង​មួយ​ឆ្នាំ​ដូច​យ៉ាង​បណ្តាជន​រស់​នៅ​អឺរ៉ុប គ្មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ព្រោះ​ម្យ៉ាងទៀត សរីរាង្គកាយ​មនុស្ស​មាន​យន្តការ​អាច​កម្ចាត់ជាតិ​រ៉ែ​ធ្ងន់​ Arsenic បាន ប្រសិន​បើ​បរិមាណ​រ៉ែ​មិន​ច្រើន​ជ្រុល​ហួសហេតុ។ ប៉ុន្តែ​សម្រាប់​​ប្រជាជន​​នៅ​អាស៊ី​ ពលរដ្ឋម្នាក់ៗ​ទទួល​ទាន​បាយមធ្យម​ជាង​១០០គីឡូ​ក្នុង​មួយ​ឆ្នាំ។

បន្ទាប់​មក​ទៀត អង្ករ​អាច​មាន​ផ្ទុក​សារធាតុ​គីមី​ ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ នៅ​ក្នុង​គំរូ​អង្ករ​ជាង​៤០​មុខ​ដែល​មាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បារាំង (អឺរ៉ុប) មួយ​ភាគ​បី​មាន​ផ្ទុក​សារធាតុ​គីមី​សម្លាប់​សត្វ​ល្អិត។ ជា​ការ​ប្រៀបធៀប អង្ករ​បាស្មាទី​ឥណ្ឌា​មាន​កំរិត​ជាតិពុល​គីមី​​ខ្ពស់​ជាង​អង្ករមក​ពី​​ថៃ ដែល​មិន​សូវ​ប្រើ​ជីរ​ឬ​ថ្នាំ​គីមី​ខ្លាំង​ ហើយ​ជា​ប្រភេទ​កសិកម្ម​ មិន​សូវ​មាន​លក្ខណៈ​ប្រពលវប្បកម្ម​ខ្លាំង។ ឯអង្ករ​ថៃ​មាន​ផ្ទុក​រ៉ែ​Arsenic ខ្ពស់​ជាង​អង្ករ​កាម៉ាក​របស់​បារាំង។

ជា​ចុងក្រោយ អង្ករ​មាន​ឆ្លង​ជាតិ​ពុល​ម្យ៉ាង​ជា​ពពួក​ផ្សិត​​ ដែល​ដុះ​នៅក្នុង​ជង្រុក​ ជាពិសេស​អង្ករ​ប្រភេទ​បាស្មាទី។ ជាតិ​ពុល​ផ្សិត​នេះ ងាយ​លេច​ឡើង​ដោយ​ហេតុ​តែ​អាកាសធាតុ​ក្តៅ​និង​សើម។ ដូច្នេះ​សូម​ជ្រើសរើស​បរិភោគ​អង្ករ​ សរីរាង្គ ដែល​ដាំ​ដុះ​ដោយ​មិន​សូវ​ប្រើ​ជីរ និង​ថ្នាំ​គីមី​សម្លាប់​សត្វ​ល្អិត។ សម្រាប់​អ្នក​ចូល​ចិត្ត​ ​អង្ករសម្រូប ត្រូវ​ជ្រើសរើស​អង្ករ​ដែល​ដាំ​ដុះ​តាម​បែប​ធម្មជាតិ ព្រោះពុំ​មាន​ការ​ជម្រះ​​សម្រក​ស្រោប​គ្រាប់​អង្ករ​សម្រូប​ដែល​ជា​ទី​មាន​សំណល់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​កក​ផ្តុំ​នៅ​ច្រើន។

តើ​ត្រូវ​លាង​​បន្លែ​ផ្លែ​ឈើ​ដែល​មាន​សំណល់​ថ្នាំ​គីមី ឬថ្នាំ​សម្លាប់​សត្វ​ល្អិត​ផ្សេងៗ​ ​ដូចម្តេច?

បន្លែ​ផ្លែឈើ ឆ្លង​ជាតិ​គីមី​មិន​ដូច​គ្នា​ទេ។ បន្លែ​ផ្លែឈើ​ខ្លះ​ងាយ​ស្រូប ងាយ​ទទួល​ជាតិ​គីមី​ឱ្យ​តោង​ជាប់​ណាស់ លាង​ទឹក​ល្មមៗ​មិន​ច្រាស និង​មិន​ជ្រុះ​ចេញ​អស់​ទេ។ ជាក់​ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា ផ្លែឈើ​ល្បី​ខាង​មាន​ជាតិ​គីមី​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ច្រើន​ជាង​គេ​គឺ​ផ្លែ​ពុទ្រា ឯ​នៅ​អឺរ៉ុប គឺ​ផ្លែ​ស្តរបឺរី។ សំណល់​ជាតិ​គីមី​សម្លាប់​សត្វ​ល្អិត អាច​ភ្នាក់ងារ​នាំ​ឱ្យ​ងាយ​កើត​ជំងឺ​មហារីក ជំងឺ​បំប្លែង​ហ្សែន ពុល​ដល់​ប្រព័ន្ធ​បន្ត​ពូជ​ ឬ​ជា​ជាតិ​ពុល​អមតៈ​PFAS ដែល​គ្មាន​អ្វី​អាច​កម្ចាត់​ចេញ​ពី​បរិស្ថាន​និង​ពី​ក្នុង​ខ្លួន​មនុស្ស​ទេ បើ​វា​ជ្រាប់​ចូល​ទៅ​ហើយនោះ។ ជាតិ​ពុលអមតៈ​​PFASនេះ អាច​នាំ​ឱ្យ​មាន​បញ្ហា​សុខភាព​ ដូច​ជានាំ​ឱ្យ​មាន​ជំងឺ​ថ្លើម ជំងឺ​ក្រពេញ​អរមូន​ទីរ៉ូអ៊ីត  ធាត់​ជ្រុល​ចុកខ្លាញ់ អារ និង​មហារីក។

ប៉ុន្តែ​បន្លែ​ផ្លែឈើ​ ជា​ប្រភព​ផ្តល់​វីតាមីន ដែល​​ល្អ​ប្រសើរ​ខ្លាំង​​ណាស់​សម្រាប់​សុខភាព។ ដូច្នេះ​ដើម្បី​ទាញ​ប្រយោជន៍​ពី​បន្លែ​ផ្លែឈើ​ស្រស់​ និង​​ជម្រះ​ជាតិ​ពុល​គីមី​ ការ​លាង​ទឹក​តែម្យ៉ាង​មិន​គ្រប់​គ្រាន់​ទេ បើ​ទោះ​បី​ជាតិ​គីមី​មួយ​ចំនួន​សាប​រលាភ​ទៅ​តាម​ទឹក​ក៏​ដោយ។

ទឹក​ខ្មេះ​ស មាន​ប្រសិទ្ធភាព​ខ្លាំង​ក្នុង​ការជម្រះ​ជាតិ​គី​មី ជា​សំណល់​នៃ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ សូម​បន្លែ​និង​ពិសេស​ផ្លែឈើ​ហូប​ទាំង​សម្បកទៅ​ត្រាំ​ក្នុងល្បាយ​​ទឹក​ស្អាត៥ទៅ​៦​ភាគ​​លាយ​ជាមួយ​ទឹក​ខ្មេះ​មួយ​ភាគ រួច​លាង​​សម្អាតមុន​នឹង​បរិភោគ។ ត្រូវ​វាល់​បរិមាណ​ទឹក​ខ្មេះ​ឱ្យ​ទាប ដើម្បី​កុំ​ឱ្យ​ខូច​រសជាតិ​និង​ស្ថានភាព​បន្លែ​ផ្លែឈើ។ ប្រសិន​បើ​គ្មាន​ទឹក​ខ្មេះ ឬ​មិន​ចូល​ចិត្ត​ប្រើ​ទឹក​ខ្មេះ យើង​អាច​ប្រើទឹក​​អំបិល​ក៏​បាន។ ទឹក​អំបិល ទឹក​ប្រៃ អាច​ជម្រះ​ទាំង​សំណល់​ជាតិ​គីមី​ថ្នាំ​សម្លាប់​សត្វល្អិត ទាំង​បាក់តេរី​ ព្រមទាំង​ពង​សត្វល្អិតៗ​ផ្សេង​ទៀត ដែល​សំងំ​នៅ​ក្នុង​ផ្លែឈើ។ យក​ប៊ីកាបូណាតមួយ​កូន​ស្លាបព្រា​កាហ្វេ មក​លាយ​ទឹក​ស្អាត​ ហើយ​ដាក់​បន្លែ​ផ្លែឈើ​ត្រាំ​ និង​លាង​តាម​ក្រោយ ក៏​អាច​ជួយ​លុប​បំបាត់​​និង​កាត់​បន្ថយ​ជាតិ​ពុល​គីមី​បាន​ច្រើន​ដែរ។ ជា​ចុងក្រោយ សូម​ជ្រើសរើស​ទទួល​ទាន​តែ​បន្លែ​ផ្លែឈើ ក្នុង​ស្រុក ដាំ​ដុះ​តាម​បែប​សរីរាង្គ តាម​ធម្មជាតិ​ និង​ហូបបន្លែ​​ផ្លែឈើ​តាម​រដូវ៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
TED Talks Daily by TED

TED Talks Daily

11,173 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

108 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

0 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

2 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

4 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

Learning English For Work by BBC News

Learning English For Work

43 Listeners

抖音热歌排行榜精选千首合辑|最好听热门歌单 by 煌煌星上兔

抖音热歌排行榜精选千首合辑|最好听热门歌单

47 Listeners

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

T.w留声机 by 电子止痛药

T.w留声机

7 Listeners

2025神级翻唱音乐|全网播放过亿|热门音乐 by 年少春衫_薄

2025神级翻唱音乐|全网播放过亿|热门音乐

5 Listeners