ស្ថានភាពអំពើពុករលួយនៅកម្ពុជា នៅតែជាក្តីបារម្ភនៅឡើយ បើទោះជាអង្គភាពប្រឆាំងអំពើពុករលួយ បាននិងកំពុងតែអនុវត្តយន្តការទប់ស្កាត់និងលុបបំបាត់អំពើពុករលួយអស់ពេលជាជាង១០ឆ្នាំមកនេះ។ ជាក់ស្តែង រយៈពេលចុងក្រោយនេះ អង្គភាពប្រឆាំងអំពើពុករលួយទើបនឹងបានបញ្ជូនមន្ត្រីខ្លួនមួយរូបទៅតុលាការ និងមានមន្ត្រីក្នុងស្ថាប័នរដ្ឋជាច្រើននាក់ទៀតដែលកំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធនឹងអំពើពុករលួយ។ អង្គការសង្គមស៊ីវិល បានគូសបញ្ជាក់ថា បញ្ហាអំពើពុករលួយនៅកម្ពុជា នឹងនៅតែបង្កការឈឺក្បាលដល់សង្គមជាតិក្នុងរយៈពេលយូរទៀត ព្រោះថា យន្តការដោះស្រាយដែលមានបច្ចុប្បន្ននេះ នៅមិនទាន់សមាមាត្រជាមួយនឹងទំហំនៃអំពើពុករលួយដែលកំពុងរាលដាលខ្លាំងនិងចាក់រឹសនៅក្នុងសង្គមនោះទេ។ ម៉្លោះហើយតើកម្ពុជាគួរត្រូវធ្វើដូចម្តេចខ្លះ ទើបអាចគាស់រំលើងឬសគល់នៃអំពើពុករលួយចេញពីសង្គមបាន?