នៅថ្ងៃអង្គារ ទី១៧ មករា អង្គការទេសចរណ៍ពិភពលោកហៅកាត់ជាភាសាអង់គ្លេស (UNWTO) បានផ្សព្វផ្សាយរបាយការណ៍មួយស្តីពីស្ថានភាពវិស័យទេសចរណ៍ក្នុងលោកកាលពីឆ្នាំ ២០២២។ តាម UNWTO ក្រោយពីបានធ្លាក់ចុះខ្លាំង និងមានភាពរអាក់រអួលចំនួន ២ឆ្នាំមក វិស័យទេសចរណ៍ពិភពលោកបានផ្តើមងើបឡើងវិញក្នុងឆ្នាំ ២០២២ ដោយមានចំនួនភ្ញៀវទេសចរអន្តរជាតិជាង ៩០០លាននាក់។ តែចំនួននេះនៅតិចជាងឆ្ងាយបើធៀបនឹងពេលមុនផ្ទុះវិបត្តិកូវីដ១៩។ យ៉ាងណាក៏ដោយ UNWTO រំពឹងមានកំណើនចំនួនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀតក្នុងឆ្នាំ ២០២៣ នេះ។