Sign up to save your podcasts
Or

ក្រៅពីវេជ្ជសាស្ត្របូរាណចិន ឥណ្ឌាក៏មានចំណេះនិងប្រពៃណីវប្បធម៌ផ្នែកសុខាភិបាលដ៏ចំណាស់និងល្បីល្បាញខ្លាំងដែរ។ វេជ្ជសាស្ត្របូរាណ “អាយុរវេទ” ដែលមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មានអាយុកាលជាច្រើនពាន់ឆ្នាំហើយ។ តើវេជ្ជសាស្ត្រនេះរំពឹងលើគោលការណ៍អ្វី? និងមានគុណប្រយោជន៍ ព្រមទាំងប្រសិទ្ធភាពយ៉ាងណា?
អង្គការសុខភាពពិភពលោកបានទទួលស្គាល់វេជ្ជសាស្ត្របូរាណឥណ្ឌា “អាយុរវេទ” ជាក្បួនវេជ្ជសាស្ត្រដ៏ពេញលេញបំផុត តាំងពីឆ្នាំ១៩៨២មក។ មានកំណើតនៅប្រទេសឥណ្ឌា និងមានអាយុជាង៥ពាន់ឆ្នាំ “អាយុរវេទ” មានប្រណិបត្តិ នៅប្រទេសឥណ្ឌា ស្រីលង្កា និងក្នុងសហគមន៍ជាច្រើននៅលើពិភពលោក។ “អាយុរវេទ” ក្នុងភាសាសំស្ក្រឹត គឺជាបន្សំរវាងពាក្យ “អាយុ” ដែលមានន័យថាជីវិត និងពាក្យ “វេទ” ដែលមានន័យថាចំណេះដឹង។ ដូច្នេះវេជ្ជសាស្ត្របុរាណឥណ្ឌា អាយុរវេទ ជាវិទ្យាសាស្ត្រនៃជីវិត ឬជាវិជ្ជាសម្រាប់ចម្រើនអាយុ -ចម្រើនសុខភាព។
តើអ្វីទៅជាគោលការណ៍នៃអាយុរវេទ?
អាយុរវេទ ជាគម្ពីរវេជ្ជសាស្ត្របុរាណផង និង ជាទស្សនៈវិជ្ជានៃជីវិតផង ដែលចង់ឱ្យខ្លួនប្រាណ ព្រលឹង វិញ្ញាណ រស់ស៊ីចង្វាក់គ្នាតាមច្បាប់ធម្មជាតិ។
វេជ្ជសាស្ត្រអាយុរវេទ ចាត់ទុកខ្លួនប្រាណមនុស្ស ជាភពមួយ ដែលត្រូវមានលំនឹងរវាងធាតុធម្មជាតិចំនួន៥ មិនមែនបួនដូចដែលយើងធ្លាប់ស្គាល់ទេ។ ធាតុទាំង៥នោះ គឺ ទឹក ដី ភ្លើង ខ្យល់ និង អេទែរ (អវកាស)។ ខ្លួនប្រាណមនុស្សម្នាក់ៗផ្សំឡើងដោយធាតុទាំង៥ដូចគ្នា តែក្នុងអត្រាខុសៗគ្នា ទើបមនុស្សម្នាក់មានលក្ខណៈពិសេសជារបស់ខ្លួនផ្ទាល់ និងខុសគ្នាប្លែកគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ បើតាមសិក្ខាបទបុរាណឥណ្ឌា សរីរាង្គកាយមនុស្សមានដំណើរការដោយរំពឹងលើធាតុទាំង៥ (ទឹក ដី ភ្លើង ខ្យល់ និងអវកាស) ដែលផ្សំជាថាមពលសំខាន់ចាំបាច់បីយ៉ាង មានឈ្មោះថា doshas សម្រាប់កំណត់សណ្តានអារម្មណ៍របស់មនុស្ស។ គេអាចសម្គាល់ចំណុចខ្លាំង ចំណុចខ្សោយរបស់មនុស្សម្នាក់ៗ ដោយមើលទៅលើសណ្តានថាមពល Doshasនេះឯង។ ថាមពលចាំបាច់ទាំងបីនោះគឺ៖
បើតាមវេជ្ជសាស្ត្រអាយុរវេទ ថាមពលទាំងបីជាចរន្តរត់ពេញខ្លួន តាមបណ្តាញផ្សេងៗដែលអាយុរវេទហៅថា បណ្តាញShrotas ដែលអាចជាប្រព័ន្ធរំលាយអាហារ ប្រព័ន្ធចរន្តឈាម និងត្រូវរក្សាឱ្យមានលំនឹង។ នៅពេលខ្លួនប្រាណមានលំនឹងថាមពល មនុស្សនឹងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើគ្មានលំនឹងថាមពលទេ រោគានឹងលេចឡើង។ ស្ត្រេស ធ្វើការហួសកម្លាំង និងចំណីអាហារ ជាដើមហេតុនាំឱ្យសរីរាង្គកាយបាត់បង់លំនឹងថាមពល និងបង្កឱ្យមានជំងឺផ្សេងៗ នៅពេលអនាគត។
អ្វីជាវិធីសាស្ត្រព្យាបាលតាមបែបអាយុរវេទ?
ដូច្នេះគេត្រូវរិះរកវិធីព្យាបាលយ៉ាងណាដែលនាំអ្នកជំងឺឱ្យរកឃើញលំនឹងដើមឡើងវិញ តាមរយៈវិធីសាស្ត្រព្យាបាលជាច្រើន ខុសប្លែកពីគ្នា។ ជម្រើសវិធីសាស្ត្រព្យាបាលអាស្រ័យលើបុគ្គលអ្នកជំងឺ ប្រភេទថាមពលដែលលេចធ្លោខ្លាំងជាងគេ និងការបាត់លំនឹងតើថយផ្អៀងទៅខាងណា។ អាយុរវេទ ជាវេជ្ជសាស្ត្រព្យាបាលអ្នកជំងឺ មិនមែនព្យាបាលជំងឺទេ។ មានន័យថា គ្រូពេទ្យបុរាណឥណ្ឌា ស្វះស្វែងរកមូលហេតុដែលនាំឱ្យមានអ្នកជំងឺបាត់លំនឹងថាមពល ដើម្បីបណ្តេញបន្ធូរបន្ថយអាការៈសញ្ញាឈឺ ឱ្យបានយូរអង្វែង។
វេជ្ជសាស្ត្របុរាណឥណ្ឌាអាយុរវេទ មានវិធីសាស្ត្រព្យាបាល ដោយផ្តោតលើ សមាធិ ចង្វាក់ជីវិត ចំណីអាហារ ការផ្សំរុក្ខជាតិធ្វើជាថ្នាំឬចម្រាញ់ជាប្រេង សកម្មភាពហាត់ប្រាណ និងការធ្វើម៉ាស្សា។
ម៉ាស្សាអាយុរវេទ ៖ ការធ្វើម៉ាស្សាបែបអាយុរវេទ មានលក្ខណៈខុសគ្នា និងប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដើម្បីសម្របទៅតាមប្រភេទថាមពលរបស់អ្នកជំងឺ ដោយលាបប្រេងធម្មជាតិ ផ្សំពិសេសតាមក្បួនបុរាណអាយុរវេទ។ សម្រាប់មនុស្សមានសណ្តានថាមពលខ្យល់ គេធ្វើម៉ាស្សាយឺតៗដោយប្រើប្រេងក្តៅលាបលនរុំពេញខ្លួននិងមានលក្ខណៈចិញ្ចឹម ដើម្បីផ្តល់សន្តិភាពនិងការធានារ៉ាប់រងដល់អ្នកជំងឺ។ ចំពោះក្រុម អ្នកមានថាមពលភ្លើង ត្រូវធ្វើម៉ាស្សា លឿនៗ បែបរំញោច ចុចជ្រៅ ដោយប្រើប្រេងតិចល្មម សម្រាប់ផ្តល់ភាពត្រជាក់ស្រស់ស្រាយ។ ត្រូវធ្វើម៉ាស្សាដោយប្រើប្រេងតិចបំផុត សម្រាប់អ្នកមានថាមពល។
ម៉ាស្សាឥណ្ឌា ដែលអាចធ្វើពេញលើដងខ្លួនទាំងមូល ឬតែផ្នែកក្បាល ឬចុងជើង ដោយប្រើ ដោយដៃ បាតដៃ កែងដៃ ឬដើមដៃ អាចផ្តល់គុណប្រយោជន៍ច្រើនដូចជា សម្រួលចរន្តឈាម ភ្ញោចជាលិកាសាច់ដុំ រក្សានិងចិញ្ចឹមជាលិកាស្បែក ដាស់ប្រព័ន្ធការពារខ្លួនឱ្យបំពេញតួនាទីបានប្រសើរឡើង បន្ទន់និងផ្តល់ភាពរស់រវើកដល់សន្លាក់និងឆ្អឹងដងខ្លួន បណ្តេញស្ត្រេស លក់ស្រួល និងបំបាត់ការនឿយហត់។
អាហារអាយុរវេទ ៖ របបអាហារអាយុរវេទជាសរសរគោលនៃវេជ្ជសាស្ត្រអាយុរវេទ ដែលអាចការពារ ឬស្តារលំនឹងឡើងវិញ។ ចំណីអាហារ ក្នុងគម្ពីរអាយុរវេទ គឺជាមធ្យោបាយចាំបាច់សម្រាប់ចាត់ចែង និងរក្សាភាពសុខដុមនៃរាងកាយ ផ្លូវចិត្ត និងព្រលឹងវិញ្ញាណ។ វេជ្ជសាស្ត្រអាយុរវេទ បានបែងចែកចំណីអាហារទៅតាមកំរិតថាមពល (អាហារផ្តល់ភាពក្តៅ ឬភាពត្រជាក់) ទៅតាមសកម្មភាពរំលាយអាហារ (លឿន យឺត និងជួយរំលាយ) និងទៅតាមរសជាតិដែលមាន៦យ៉ាងគឺ ផ្អែម ជូរ ប្រៃ ហិរ ល្វីង ចត់។ ម្ហូបមួយមុខៗត្រូវមានជាតិទាំង៦ លាយគ្នាដោយស្មើ ទើបមានរសជាតិឆ្ងាញ់ល្អ។ មិនតែប៉ុណ្ណោះ ដោយយល់ថាការរំលាយអាហារជាគន្លឹះនៃសុខភាព (៨០%នៃរោគាក្នុងខ្លួនមនុស្សបណ្តាលមក ការរំលាយអាហារ) រសជាតិនីមួយៗសុទ្ធតែអាចធ្វើសកម្មភាពសម្រាប់ជាប្រយោជន៍សម្រាប់សរីរាង្គកាយ។ ក្នុងវេជ្ជសាស្ត្រអាយុរវេទ រសជាតិជូរជួយឱ្យឆ្ងាញ់បាយ ជួយប្រព័ន្ធរំលាយអាហារ និងការពារបេះដូង។ រសជាតិផ្អែមស្រទន់ ជួយឱ្យសប្បាយកក់ក្តៅក្នុងចិត្ត។ ល្វីង ជួយលាងសម្អាតថ្លើម។ ហិរផ្តល់ថាមពលក្តៅ ជួយរំលាយអាហារ
អាយុរវេទមិនហាមការបរិភោគសាច់សត្វទេ តែផ្តល់អាទិភាពដល់បន្លែ ម្សៅ និងគ្រាប់ធញ្ញជាតិ ហើយអាចបំពេញបន្ថែមដោយគ្រឿងទេស ដើម្បីបង្កើនគុណប្រយោជន៍សម្រាប់សុខភាពបានកាន់តែខ្ពស់។
លំហាត់យ៉ូហ្កា និងសមាធិ ៖ ដូចម៉ាស្សាដែរ លំហាត់ប្រាណ យ៉ូហ្កា និងរបៀបធ្វើសមាធិ អាចមានលក្ខណៈផ្សេងៗ ដើម្បីសម្របទៅតាមបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ៗ។ អនុវត្តលំហាត់ផ្លូវដង្ហើម និងតាំងសមាធិផ្ចង់ស្មារតី ជួយពង្រឹងភាពសុខដុមនិងស៊ីចង្វាក់គ្នារវាងខ្លួនប្រាណនិងស្មារតី។
ការផ្សំរុក្ខជាតិជាថ្នាំ៖ អាយុរវេទបែងចែករុក្ខជាតិ ជា៥ផ្នែកទៅតាមធាតុ ដែលមានរៀបរាប់ខាងដើម គឺ ទឹក ដី ភ្លើង ខ្យល់ និងអាកាស។ អាយុរវេទប្រើរុក្ខជាតិជាថ្នាំ ក្នុងទម្រង់ជារុក្ខជាតិទាំងមូល និងជាការចម្រាញ់យកក្លិននិងប្រេង។ ប្រេងរុក្ខជាតិត្រូវបានជ្រើសរើសយកមកប្រើ ទៅតាមសណ្តានថាមពលនិងវិបត្តិលំនឹងរបស់អ្នកជំងឺម្នាក់ៗ ដោយជាការលាបរិត ឬបញ្ជ្រាបលើស្បែកដោយម៉ាស្សា។
ការព្យាបាលដោយសំឡេងនិងថ្ម៖ ភាពញ័រខ្លះអាចជួយតម្រែតម្រង់រលកបុគ្គលឱ្យឈានដល់ភាពសុខដុមរមនា និងសុខមាភាពបាន។ ការយកថ្ម ត្បូង មកដាក់នៅតាមចំណុចឬតំបន់ថាមពល បើតាមអាយុរវេទ អាចជួយសរីរាង្គកាយឱ្យមានលំនឹងឡើងវិញ។
អ្នកចង់មានជីវិតបែបគោរពធម្មជាតិគ្រប់រូប អាចប្រកាន់និងអនុវត្តតាមក្បួនវេជ្ជសាស្ត្រអាយុរវេទបាន ជាកិច្ចបង្ការ និងដោយមិនចាំបាច់រង់ចាំទាល់តែមានបញ្ហា បាត់បង់លំនឹងក្នុងជីវិតទេ។ ប៉ុន្តែសូមប្រយ័ត្ន ថ្នាំឬប្រេងក្នុងក្បួនអាយុរវេទថ្វីបើជាផលិតផលធម្មជាតិពិតៗក៏ដោយ ក៏ផលិតផលខ្លះមិនទាន់ទទួលស្គាល់ជាផ្លូវការទេ ខ្លះទៀតអាចបង្កផលរំខាន បង្កឱ្យមានអាល់ឡែកហ្ស៊ី៕
By RFI ខេមរភាសា / Khmerក្រៅពីវេជ្ជសាស្ត្របូរាណចិន ឥណ្ឌាក៏មានចំណេះនិងប្រពៃណីវប្បធម៌ផ្នែកសុខាភិបាលដ៏ចំណាស់និងល្បីល្បាញខ្លាំងដែរ។ វេជ្ជសាស្ត្របូរាណ “អាយុរវេទ” ដែលមានដើមកំណើតនៅភាគខាងត្បូងនៃប្រទេសឥណ្ឌា មានអាយុកាលជាច្រើនពាន់ឆ្នាំហើយ។ តើវេជ្ជសាស្ត្រនេះរំពឹងលើគោលការណ៍អ្វី? និងមានគុណប្រយោជន៍ ព្រមទាំងប្រសិទ្ធភាពយ៉ាងណា?

14 Listeners

107 Listeners

3 Listeners

0 Listeners

0 Listeners

9 Listeners

0 Listeners

1 Listeners

0 Listeners

7 Listeners

3 Listeners

3 Listeners

1 Listeners

2 Listeners

0 Listeners

0 Listeners

13 Listeners

24 Listeners

0 Listeners

0 Listeners

7 Listeners

5 Listeners