ថ្ងៃទី២មីនា សភាប្រជាជនវៀតណាម សម្រេចបោះឆ្នោតតែងតាំងជាផ្លូវការ លោក វ៉ វ៉ាន់ ធឿង (Võ Văn Thưởng) ជាប្រធានាធិបតីថ្មីរបស់វៀតណាម ជំនួសប្រធានាធិបតីចាស់ដែលសុំលាឈប់ពីខែមករា។ ការបោះឆ្នោតតែងតាំងនេះ គឺមានបេក្ខជនឈរឈ្មោះតែម្នាក់គត់ ហើយទទួលបានសំឡេងសន្លឹកឆ្នោតគាំទ្រ មានចំនួនច្រើនលើសលប់ គឺ ៤៨៧ លើ ៤៨៨ សំឡេង ដែលស្មើនឹង ៩៨,៣៨%។ លោក វ៉ វ៉ាន់ ធឿង ត្រូវដឹកនាំប្រទេសវៀតណាម ក្នុងនាមជាប្រធានាធិបតីថ្មី សម្រាប់អាណត្តិ ពីឆ្នាំ២០២១ ដល់២០២៦។ ចំពោះមុខសភាប្រជាជនវៀតណាម ប្រធានាធិបតីថ្មី ប្តេជ្ញាបម្រើជាតិនិងបន្តជីករំលើងឫសគល់អំពើពុករលួយ។