ភាពតានតឹងនៅតាមព្រំដែនរុស្ស៊ី-អ៊ុយក្រែន នៅតែបន្តឆាបឆេះខ្លាំងដដែល។ នៅថ្ងៃចន្ទទី ១២មករា ២០២២ សហរដ្ឋអាមេរិកនិងរុស្ស៊ីត្រូវចូលតុអង្គុយចរចាមួយទល់នឹងមួយ ដើម្បីសម្របសម្រួលស្ថានការណ៍កុំឱ្យធ្លាក់ធ្ងន់ធ្ងរបន្ថែមទៀត។ ហើយនៅថ្ងៃសុក្រទី ៧មករា ម្សិលមិញ សហរដ្ឋអាមេរិកនិងដៃគូអឺរ៉ុប បាននាំគ្នាជជែកអំពីស្ថានភាពនៅតាមព្រំដែនអ៊ុយក្រែននេះ ក្នុងក្របខ័ណ្ឌនៃជំនួបប្រជុំវិសាមញ្ញអូតង់ស្តីពីសន្តិសុខអឺរ៉ុប។ សម្រាប់អូតង់ ហានិភ័យផ្ទុះសង្គ្រាមមានយ៉ាងជាក់ស្តែង។