នាទីសុខភាពនិងអនាម័យ

វិសមភាព​សុខភាព​រវាង​ស្ត្រីនិង​បុរស


Listen Later

ថ្វីបើ​ស្ត្រី​មាន​អាយុ​វែង និង​ចំនួន​ច្រើន​​ជាង​បុរស តែ​ស្ត្រី​មាន​សុខភាព​អន់​ជាង​បុរស។ ទោះ​បី​ជា​វិទ្យាសាស្ត្រ​ជឿន​លឿនខ្លាំង​យ៉ាងណា​ក៏​ដោយ ក៏​​ស្ត្រី​និង​បុរសនៅតែ​​មាន​​វិសមភាព​ផ្នែក​សុខភាពដដែល។ ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ ការងារ ជីវិត​ផ្លូវ​ភេទ ឬ​សុខភាព​ផ្លូវ​ចិត្ត​ ផ្លូវកាយ​និង​ខួរក្បាល ​របស់​មនុស្ស​ស្រី​និង​មនុស្ស​ប្រុស នៅ​តែ​បន្ត​មានគម្លាតខ្លាំង។ ក្នុង​ឱកាស​ទិវានារី​អន្តរជាតិ៨មីនា​ កម្មវិធី​សុខភាព​ សូមចាប់​អារម្មណ៍​អំពី ​​​សុខភាព​ស្ត្រី​ តើ​ខុស​ពី​បុរស​យ៉ាងណា។

ពិភពលោកបច្ចុប្បន្ន​គិត​គូរខ្លាំង​អំពី​​សិទ្ធិ​ស្មើ​គ្នា​​រវាង​ស្ត្រី និង​បុរស​ ប៉ុន្តែគេ​ពិបាក​ជំនះ​ខ្លាំង​ណាស់​ក្នុង​ផ្នែក​សុខភាព។ ​វិសមភាព​សុខភាពបន្ត​មាន​គម្លាត​ខ្លាំង​រវាង​ស្ត្រី​និង​បុរស។ បើ​ទោះបី​ជា​វិទ្យាសាស្ត្រ​ជឿន​លឿន​ខ្លាំង​ទាំង​ផ្នែក​ស្រាវជ្រាវ​និង​ព្យាបាល​យ៉ាងណា​ក៏​ដោយ ក៏​ ​ស្ត្រី​ហាក់​នៅ​កៀន​ជញ្ជាំង ហើយ​ចំណុច​បាំង​ច្រើន។​

ពិភព​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​មិន​សូវ​ធ្វើ​ការ​សាកល្បងគ្លិនិក​​លើ​ស្ត្រី​ទេ ដោយយល់​ថា​បុរស​និង​ស្ត្រី​ដូច​តែ​គ្នា​។​ តែ​ដល់​ចេញ​លទ្ធផលមក គេ​នៅ​តែមិន​ដឹង​អំពី​លក្ខណៈ​ពិសេស​របស់​ស្រី​ចំពោះ​ប្រសិទ្ធភាព​ថ្នាំ​និង​ការ​វិវឌ្ឍ​របស់​ជំងឺ​នៅលើ​ខ្លួន​ស្ត្រី។ ​​កាយវិភាគ​វិទ្យា​នៃ​​​សរីរាង្គ​សំរើប​​ស្ត្រី​ទើបរក​ឃើញ​ដោយ​លម្អិត​នៅ​ឆ្នាំ​១៩៩៨ ​និងត្រូវ​រង់​ចាំ​ដល់​ថ្នាំ​២០០៥​ ទើប​មាន​​រូបភាព​ប្រដាប់​ភេទនេះ​ថត​ដោយ​បច្ចេកវិទ្យា​MRI។

សុខភាព​ផ្លូវកាយ

វិសមភាព​ដ៏​ធំ​មួយ​ទៀតរវាង​ស្ត្រី​និង​បុរស គឺ​ការ​អស់​រដូវ​ ដែល​ជា​ដំណាក់កាល​ធម្មជាតិ​មួយ​នៃ​ជីវិត​ស្ត្រី។ មុន​ទសវត្សរ៍​៥០-៦០ ផលវិបាក​នៃ​ការ​អស់​រដូវ​ល្មមៗ​ត្រូវ​គេ​ចាត់​ទុក​ជា​បញ្ហា​ផ្លូវ​ចិត្ត​របស់​ស្រី។ ឧទាហរណ៍​មួយ​ទៀត គឺ​ជំងឺ​អង់ដូមេទ្រីយ៉ូស ឈឺពោះ​ពេល​ធ្លាក់​រដូវ ដែល​ស្ត្រី​មួយ​ភាគ​១០​ឈឺ ត្រូវ​បាន​គេ​គិត​ពីមុន​ថា​ជា​រឿង​ធម្មតា​របស់​ស្រី​ និង​ទើបត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា​ជា​ជំងឺ​មួយ​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះតែប៉ុណ្ណោះ។

​ពុក​ឆ្អឹង​ ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជំងឺ​របស់​ស្ត្រីភេទ តែ​តាមការពិត មាន​​បុរស​ម្នាក់​ក្នុង​ចំណោម​៥​នាក់ឈឺ​​ពុក​ឆ្អឹង។ ​ជំនឿ​ដក់​ក្នុង​ចិត្ត​ថា​ជា​​ជំងឺរបស់​​ស្ត្រី ជា​​ផ្នែក​មួយ​នៃ​វិសមភាពសុខភាព​ដែរ​ ព្រោះ​វា​ធ្វើ​ឱ្យ​មាន​ភាព​យឺត​យ៉ាវ​ក្នុង​​វិភាគនិង​​ព្យាបាល​ជំងឺ​។

ការ​ពន្យារកំណើត​កូន ជា​បន្ទុក​ប្រកប​ដោយ​វិសមភាព​បំផុត។ ថ្វីបើមាន​ការ​បំផុស​និង​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​​ស្រោម​អនាម័យក៏ដោយ​​ ក៏​ស្ត្រី​នៅ​តែ​មាន​បន្ទុក​ធ្ងន់​ក្នុង​ការ​​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត ​អម​ដោយ​ផល​រំខានដល់​សុខភាព​ជា​ទូទៅ​ដែល​មិន​គួរ​មើល​រំលង​សោះ។ នេះ​ក៏​ព្រោះតែទស្សនៈ​ស្ត្រី​ជា​អ្នក​ពរ​ពោះ​ ភារៈ​​ត្រូវ​ផ្អៀង​មក​ខាងស្រី។

សុខភាព​ផ្លូវ​ចិត្ត

សុខភាព​ផ្លូវ​ចិត្ត​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំងយ៉ាង​ច្បាស់​ពី​​វិសមភាព​នៃ​ភេទ​។ មិន​មែន​ត្រឹម​តែ​ជា​វិសមភាព​បណ្តាល​មក​ពី​ធម្មជាតិ​មនុស្ស​ស្រីប្រុស​ខុស​គ្នាទេ តែ​ស្ត្រី​ប្រឈម​នឹង​សម្ពាធ​​បទ​ដ្ឋាន​សង្គម ប្រពៃណី​ទៀត។ ប្រេវ៉ាឡង់​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​ថប់​បារម្ភ​ខ្ពស់​ខ្លាំង​ណាស់​។ ចំណែក​បុរស​ បញ្ហា​ផ្លូវ​ចិត្ត​ច្រើន​តែ​បណ្តាល​មក​ពី​​ការ​ប្រព្រឹត្ត​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង តែ​អត្រា​សម្លាប់​ខ្លួនដោយ​ជំងឺខូច​ចិត្ត​ខ្ពស់​ខ្លាំង​ជាង​ស្រ្តី។ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និងលើ​ផ្លូវ​ភេទ​ ដែល​ជា​ប្រភព​នៃ​វិបត្តិ​ផ្លូវ​ចិត្តមួយ​ដែរ មាន​ស្ត្រី​ជា​ជន​រងគ្រោះ​យ៉ាង​យុត្តិធម៌។

សុខភាព​ផ្លូវ​ភេទ

ចុះ​បញ្ហា​​​ផ្លូវ​ភេទ តើ​យ៉ាងណា​ទៅ​វិញ? ស្ត្រី​និង​បុរស​មាន​សមភាព​ក្នុង​ផ្នែក​ចំណង់​ផ្លូវ​ភេទ​ហើយ​ឬ​នៅ? ចំណង់​ផ្លូវភេទ ក្នុង​ទម្រង់​ជា​ការ​ចង់​រួម​រក្ស ឬ​គ្រាន់​តែ​គំនិត​រវើ​រវាយ​ទាក់ទង​នឹង​រឿង​ភេទ អាស័្រយ​ទៅ​លើ​កត្តា​​ច្រើន ដូច​ជា​កត្តា​សង្គម កត្តា​អប់​រំ កត្តា​បុគ្គល ឬ​កត្តា​អរមូន ។ល។ និង​។ល។

ដោយ​សារ​អរមូន មាន​តួនាទី​ខ្លះ​ក្នុង​ចំណង់​តណ្ហា​ផ្លូវ​ភេទ។ ត្រង់​ចំណុច​នេះ ស្ត្រី​មានអរមូន​ឡើង​ចុះ ចំណង់​តណ្ហា​ផ្លូវ​ភេទ​ក៏​ឡើង​ចុះ​ទៅ​តាមអរមូន (​វដ្ត​រដូវ)។ ស្ត្រី​ខ្លះ​មាន​ចំណង់​ខ្លាំង​នៅ​ពេល​មេជីវិត​ញី​ទុំ​ ខ្លះ​មាន​ចំណង់ពេញ​​នៅ​ពេល​កំពុង​ធ្លាក់​រដូវ ។ ផ្ទុយ​ទៅ​វិញ អស់​លោក​បុរស គ្មាន​អរមូន​ឡើង​ចុះ​ដូច​ស្ត្រី​ទេ គឺ​មាន​​ចំណង់​តណ្ហា​ថេរ​ស្មើ​រហូត។

បើ​តាម​ការ​សិក្សា​ បុរស​ពិត​ជា​មាន​គំនិត​ស្រមើស្រមៃ​និង​ចំណង់​ចង់​រួម​ភេទ​ ស្ទើរ​គ្រប់​ពេល ឬទាំង​កណ្តាល​ថ្ងៃត្រង់។ ចំណែក​ស្ត្រី​ចំនួន​២០​ទៅ​៣០%​មាន​ចំណង់ខ្លាំង​ជាង​មធ្យម​ភាគ របស់​បុរស។ នេះ​បើ​តាម​ការ​សិក្សា​ដដែល។ ប៉ុន្តែ​ជា​ទូទៅ បុរស​មាន​ចំណង់​ផ្លូវ​ភេទ​ច្រើន​និង​ខ្លាំង​ជាង​ស្ត្រី។ ជាងនេះ​ទៅ​ទៀត មិន​ដូច​ស្ត្រី តណ្ហា​ផ្លូវ​ភេទ​​របស់​មនុស្ស​ប្រុសអាច​ផុស​ឡើង​យ៉ាង​លឿន​រហ័ស ដោយ​គ្រាន់​តែ​ឃើញ​ស្រី​ស្អាត ឬ​រូបភាព​ស៊ិចស៊ី។ អ្នក​ស្រាវជ្រាវ​វិភាគ​ឃើញ​​ថា ស្ត្រី​មិន​ងាយធ្លាក់​ក្នុង​​ចំណង់​ផ្លូវ​ភេទ​​ តាម​រយៈការ​​មើល​ឃើញនឹង​ភ្នែក​ ក៏​ទំនង​ដោយ​ហេតុ​តែ​កត្តា​សង្គម​ វប្បធម៌​ និង​ប្រពៃណី។ ស្ត្រីចាប់​មាន​ចំណង់​ ប្រសិន​បរិយាកាស​ជុំ​វិញ​ខ្លួន​អំណោយ​ផល មាន​ភាព​ទុក​ចិត្ត ការ​លួង​លោម​ និង​ភាព​ផ្អែម​ល្អែម​។ និយាយ​ជា​សរុបទៅ ក្នុង​ផ្នែក​ចំណង់​តណ្ហា​ផ្លូវ​ភេទ គ្រាន់​តែ​ឃើញ​មិន​គ្រប់​គ្រាន់​សម្រាប់​ស្ត្រី​ឡើយ គឺ​ត្រូវ​មាន​បរិយាកាស​រ៉ូមង់ទិក​ល្អ ភាព​ល្អូកល្អើន​ ទើប​ទៅ​រួច។ ឯ​បុរស គ្មាន​បរិយាកាស​ គ្មាន​កា​រយល់​ព្រម​ គ្មាន​ភាព​ផ្អែម​ល្អែម​ក៏​មិន​អី​ដែរ។

សុខភាព​និង​គ្រឿង​ស្រវឹង (សុរា)

ជា​ចុងក្រោយ សុខភាព​ស្ត្រី​និង​បុរស​នៅ​ចំពោះ​មុខ​ការ​ទទួល​ទាន​សុរា ក៏​មិន​ស្មើ​គ្នា​ដែរ។ អាជ្ញាធរ​សុខាភិបាល​បារាំង​ ទើប​ទាញ​សញ្ញា​អាសន្ន​នៅ​សប្តាហ៍មុន​ និង​នា​ឱកាស​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ថា ​ស្ត្រីរង​ឥទ្ធិពល​អាក្រក់​ពី​សុរា​ខ្លាំង​ជាងបុរសឆ្ងាយ​ណាស់​​។ សុរា អាល់កុល បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ និង​លឿន​ខ្លាំង​ដល់​​ស្ត្រី។ តែ​ស្ត្រី​មិន​សូវ​បានយល់​ដឹង​និង​​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​គ្រោះ​ថ្នាក់​នេះ​ទេ។ កន្លង​មក​អាជ្ញាធរណែ​នាំ ​ជាពិសេស​​តែ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​និង​បំបៅ​ដោះ​កូន​តែ​ប៉ុណ្ណោះ។

ប៉ុន្តែ​ពេល​នេះ វេជ្ជសាស្ត្រ​បាន​យល់​ច្បាស់​ថា​ស្ត្រី​ងាយ​រងឥទ្ធិពល​ពី​សុរា​ជាង​បុរស​ខ្លាំង​ណាស់។ ការ​សិក្សាថ្មី​បែប​​វិទ្យាសាស្ត្រ លើ​រូប​ស្ត្រី​​ទើប​ចេញ​ផ្សាយ​កាលពី​ខែ​ធ្នូ​២០២៤ ក្នុង​ទស្សនាវដ្តី​ Nature បាន​​បង្ហាញ​ថាវដ្ត​រដូវដើរ​តួនាទី​សំខាន់​ខ្លាំង​នៅ​ពេល​បរិភោគ​​​ជាតិ​សុរា​។ ​ក្នុង​អំឡុង​ពេល​កំពុង​ឡើង​អរមូន œstrogène ​យ៉ាង​ពេញ​ទំហឹង​នោះ​ ប្រព័ន្ធ​ប្រសាទ​ស្ត្រីញោច​ខ្លាំង​មែន​ទែន នៅ​ពេលជាតិអាល់កុល​ជ្រាប​ចូល​ក្នុង​ខ្លួន​។ នៅពេល​បាន​ផឹក​មួយ​កែវ​ហើយ​ ស្ត្រី​ងាយ​ចង់​ផឹក​មួយ​កែវ​ទៀត។ ជា​​ចំណង់​ផឹក​ស្រាដែល​​ឡើង​ខ្លាំង ហើយ​​ពិបាក​គ្រប់​គ្រងនិង​ទប់​ចិត្ត​មិន​ឱ្យ​បរិភោគ​ស្រាទៀត ពោល​គឺ​​​ស្ត្រី​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន​ស្រាជាង​បុរស។

អាល់កុល​បង្កគ្រោះថ្នាក់​ខ្លាំង​ដល់ស្ត្រី​ជាង​បុរស​ព្រោះ​តែ​ប្រព័ន្ធ​មេតាបូលិក​ស្រី​និង​ប្រុស​ខុស​គ្នា។ ស្ត្រី​ស្រាល​ជាង​បុរស​ជាទូទៅ និង​មាន​ជាលិកា​សាច់ដុំ​ស្តើង​ជាង​បុរស ទើប​ឥទ្ធិពល​អាល់កុល​ឆាប់​ជ្រាប​ចូល​លឿន។ បន្ទាប់​មក​ទៀត ជំងឺខ្លះ​ មាន​ជា​អាទិ៍​ជំងឺ​មហារីក​សុដន់​មាន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នឹង​ការ​ផឹក​ស្រា​ផឹក​ប៊ីយ៉ែរ (គ្រឿង​ស្រវឹង​អាល់កុល)។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក មួយ​ភាគបួន​នៃ​ជំងឺមហារីកសុដន់​នៅ​អឺរ៉ុប បណ្តាល​មក​ពី​អាល់កុល។ នេះ​ជា​ព័ត៌មាន​ថ្មី​ដែល​អាជ្ញាធរ​សុខភាព​លើក​ឡើង​កាន់​តែ​ខ្លាំងឡើងៗនារយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​នេះ។ ​មាន​ការ​បញ្ជាក់ និង​ការ​ផ្ទៀង​ផ្ទាត់​​កាន់​តែ​ច្បាស់ថា​អាល់កុល​ចូល​រួម​​ចំណែកយ៉ាង​​ធំ​ធ្វើឱ្យ​​កើត​​ជំងឺ​មហារីកសុដន់ ព្រមទាំង​ជំងឺ​មហារីក​ទូទៅ។

​​គេ​អាច​រាប់​បញ្ចូល​វិសមភាព​មួយ​ទៀតពាក់ព័ន្ធ​នឹង​អាល់កុល​ដែរ នោះ​គឺ​ស្ត្រីប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​​​ខ្លាំង​ជាង​បុរស ជា​ពិសេស​ចំពោះ​ស្ត្រី​ក្រោយ​វ័យ​អស់​រដូវ និង​ស្ត្រី​វ័យក្មេង​លេប​ថ្នាំពន្យារ​កំណើតមាន​ជាតិ​អរមូន។ ​អាល់កុល​បង្កើន​គ្រោះកើត​​ជំងឺ​សរសៃឈាម​បេះ​ដូងដែល​ជា​​មូល​ហេតុ​ទីមួយ​នៃ​មរណភាព​​ស្ត្រី​ ដោយ​ធ្វើ​ឱ្យ​ស្រ្តី​ងាយ​មានករណី​ដាច់​សរសៃ-ស្ទះ​​ឈាម​នៅ​បេះ​ដូង​ និង​ជំងឺ​លើស​ឈាម៕

...more
View all episodesView all episodes
Download on the App Store

នាទីសុខភាពនិងអនាម័យBy RFI ខេមរភាសា / Khmer


More shows like នាទីសុខភាពនិងអនាម័យ

View all
ឯកសារប្រវត្តិសាស្ត្រខ្មែរ by សេរីភាពខ្មែរ

ឯកសារប្រវត្តិសាស្ត្រខ្មែរ

14 Listeners

Kou Sopheap's Podcast by Kou Sopheap

Kou Sopheap's Podcast

106 Listeners

វិភាគរឿងសាមកុក by Hout Sengkea

វិភាគរឿងសាមកុក

3 Listeners

ទស្សនៈខ្ញុំគេ by ហួត សេងគៀ

ទស្សនៈខ្ញុំគេ

9 Listeners

បទយកការណ៍ by RFI ខេមរភាសា / Khmer

បទយកការណ៍

1 Listeners

ទស្សនៈព្រឹត្តិការណ៍ពិភពលោក by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ពិភពលោក

1 Listeners

ទស្សនៈសារព័ត៌មានខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈសារព័ត៌មានខ្មែរ

0 Listeners

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

1 Listeners

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ by RFI ខេមរភាសា / Khmer

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

0 Listeners

បទសម្ភាស by RFI ខេមរភាសា / Khmer

បទសម្ភាស

2 Listeners

ប្រវត្តិសាស្រ្តពិភពលោក by RFI ខេមរភាសា / Khmer

ប្រវត្តិសាស្រ្តពិភពលោក

3 Listeners

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue) by RFI ខេមរភាសា / Khmer

នាទី​ខ្ញុំ​និយាយ​ពីរ​ភាសា (Chronique bilingue)

0 Listeners

ភូមិសាស្រ្តនយោបាយ by RFI ខេមរភាសា / Khmer

ភូមិសាស្រ្តនយោបាយ

1 Listeners

មេរៀនភាសាបារាំង៖ Parlez-vous Paris? by RFI ខេមរភាសា / Khmer

មេរៀនភាសាបារាំង៖ Parlez-vous Paris?

0 Listeners

Rean Ruos Podcast by Monyputhy Ly

Rean Ruos Podcast

9 Listeners

កម្មវិធីព័ត៌មាន by RFI ខេមរភាសា / Khmer

កម្មវិធីព័ត៌មាន

4 Listeners

រឿងភាគនិទានវិទ្យុ Radio Drama by អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK

រឿងភាគនិទានវិទ្យុ Radio Drama

0 Listeners

ទស្សនៈព្រឹត្តិការណ៍ខ្មែរ by RFI ខេមរភាសា / Khmer

ទស្សនៈព្រឹត្តិការណ៍ខ្មែរ

0 Listeners

គំនិតប្រសើរ by Pu_Kim

គំនិតប្រសើរ

0 Listeners

San Sochea Official by San Sochea

San Sochea Official

1 Listeners

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី by The Cambodia Daily Khmer

ព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

0 Listeners

2024年度英文爆火流行音乐51首︱热门歌曲推荐 by 1号风尘子

2024年度英文爆火流行音乐51首︱热门歌曲推荐

4 Listeners