លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងសហការី បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ នៅក្នុងគោលបំណងមួយដែលជាការប៉ុនប៉ងចូលទៅក្នុងប្រទេសកម្ពុជាសាជាថ្មី ដោយកាន់លិខិតឆ្លងដែនបារាំង។ ក៏ប៉ុន្តែ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃពុធថា ក្រុមលោក សម រង្ស៊ី ត្រូវបានអាជ្ញាធរម៉ាឡេស៊ីផ្អាកការជួបជុំ និងបានចាកចេញពីប្រទេសម៉ាឡេស៊ី។ ជុំវិញវត្តមានរបស់លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ីពេលនេះ តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ីដែរឬយ៉ាងណា ដោយសារកន្លងមកលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី បានសន្យាជាមួយលោក ហ៊ុន សែន ថាមិនអនុញ្ញាតឲ្យក្រុមលោកសម រង្ស៊ី ចូលដឹកដីម៉ាឡេស៊ីទេ។