ពិព័រណ៌ស្នាដៃស្ថាបត្យកម្មនៅឆ្នាំនេះ គឺធ្វើឡើងរយៈពេលពេញ១ខែ ដោយចាប់ផ្តើមពីថ្ងៃទី២០មករា រហូតដល់ថ្ងៃទី១៩កុម្ភៈខាងមុខនេះ។ ការតាំងពិព័រណ៌នេះធ្វើឡើង នៅសារមន្ទីរជាតិ សាកលវិទ្យាល័យវិចិត្រសិល្បៈ និងនៅវិទ្យាស្ថានបារាំងក្នុងទីក្រុងភ្នំពេញ។ ពិព័រណ៌ដែលមានឈ្មោះថា «ស្ថាបត្យកម្ម ទីក្រុង និងការផ្លាស់ប្តូរ»នេះ គឺជាការតាំងបង្ហាញអំពីអនាគតនៃពិភពលោកដែលមានមនុស្សរស់នៅ ដែលរចនាឡើងដោយស្ថាបត្យករចំនួន៤០ នាក់ដែលចូលរួមប្រកួតយកពានរង្វាន់សកលសម្រាប់ស្ថាបត្យកម្មប្រកបដោយនិរន្តរភាព។