ក្រោយខកខានដោយជំងឺរាតត្បាតកូវីដ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ត្រូវបានរៀបចំឡើងជាថ្មី ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ៩-១១ ខែធ្នូ នៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ។ មានស្តង់សៀវភៅជិត ២០០ស្តង់ ដែលមានដាក់បង្ហាញសៀវភៅជាច្រើនប្រភេទ សម្រាប់មនុស្សគ្រប់វ័យ។ ព្រឹត្តិការណ៍លើកកម្ពស់ការអានសៀវភៅប្រចាំឆ្នាំលើកនេះ មានការចូលរួមទស្សនាច្រើនកុះករជាងពេលមុនៗ ក៏ប៉ុន្តែ បើតាមការកត់សម្គាល់របស់ម្ចាស់ស្តង់លក់សៀវភៅ ការជាវយកទៅអានពីសំណាក់អ្នកចូលរួមនោះ គឺមានការធ្លាក់ចុះទៅវិញ។