ទីភ្នាក់ងារឧត្តមសិក្សានិយាយភាសាបារាំង AUF បានផ្តល់រង្វាន់មកកាន់ព្រះតេជគុណ ថុន ស៊ីផាត ម្ចាស់ជ័យលាភីលេខ៣ ពីការប្រកួតគំនូរឌីជីថលដែលបានចូលរួមប្រកួតជាមួយបណ្តាប្រទេសចំនួន៤ផ្សេងទៀតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ជ័យលាភីនេះ គឺជាជោគជ័យដំបូងរបស់ព្រះតេជគុណ ចំពោះការប្រកួតកម្រិតតំបន់ និងបានសរបញ្ជាក់អំពីសមត្ថភាពរបស់ព្រះអង្គចំពោះការសិក្សានាពេលកន្លងមក។ ជានិស្សិតឆ្នាំទី៤ ផ្នែកគំនូរសាគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រះអង្គនឹងបន្តចូលរួមប្រកួតទៀត ប្រសិនបើមានឱកាសទៅថ្ងៃខាងមុខ។