វិវាទការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅតែបន្តតានតឹងឡើង បើទោះបីជាមានការអំពាវនាវអោយចូលតុចរចារ ទូទាត់ប្រាក់បញ្ចប់ការងារត្រឹមត្រូវក្តី។ តានតឹងឡើង ព្រោះកូដកម្មតវ៉ានេះ បានឈានដល់ការចាប់ខ្លួនមនុស្សជាង ២០នាក់ ដែលក្នុងនោះមានទាំងប្រធានសហជីពដែរ។ កូដករ ជាបុគ្គលិកដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ អះអាងថា ពួកគេមិនទទួលយកប្រាក់ទូទាត់បញ្ចប់ការងារ រំសាយបាតុកម្មដាច់ខាត បើទោះពួកគេកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ។ ចំណែកឯ អ្នកដែលនៅមានឈ្មោះជាបុគ្គលិកក្រុមហ៊ុនតែចេញមកតវ៉ាដែរនោះ បានអះអាងថា ពួកគេក៏លែងខ្វល់ពីការបាត់បង់ការងារនៅក្រុមហ៊ុនល្បែងនេះដែរ។ សម្រាប់ក្រុមកូដករ វិវាទការងារនេះអាចដោះស្រាយទៅបានដរាបណា មានការដោះលែងប្រធានសហជីពខ្លួនមកវិញ៕