«ការអានពេញមួយឆ្នាំ»បានក្លាយជាការជម្រុញមួយ នៅក្នុងទិវាសៀវភៅដែលគ្រោងរៀបចំជាលើកដំបូងនៅកម្ពុជានាពហុកីឡាដ្ឋានជាតិមរតតេជោ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១០មេសា។ បើតាមអ្នករៀបចំកម្មវិធីទិវាសៀវភៅធ្វើឡើងស្របតាមទិវាសៀវភៅពិភពលោកដែលរៀបចំឡើងនៅអំឡុងខែមេសា។ ក្នុងនោះ១០០ប្រទេសលើពិភពលោកបានរៀបចំទិវាសៀវភៅនេះរួចមកហើយ។ តាមរយៈទិវាសៀវភៅដែលរៀបចំឡើងដោយសមាគមអ្នកនិពន្ធខ្មែរ បណ្ដាល័យបញ្ញាវន្ត និងដៃគូរពាក់ព័ន្ធដទៃទៀត បានរក្សាគោលបំណងចាស់ឲ្យនៅដដែលគឺផ្ដល់សន្ទុះដល់ការអាននៅកម្ពុជា។ បើតាមតាមអ្នកនិពន្ធ ការអានមិនមែនធ្វើឡើងតែមួយឆ្នាំទេពោលគឺធ្វើឡើងរៀងរាល់ថ្ងៃពោលពីមួយឆ្នាំទៅមួយឆ្នាំពីមួយថ្ងៃទៅមួយថ្ងៃ។