កាលពីចុងខែមករាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្ពោធជាផ្លូវការនូវមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។ មូលនិធិនេះត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដាក់ឲ្យសាកល្បងដំបូងកាលពីខែមីនាឆ្នាំ២០១៨។ មូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) គាំទ្រផ្នែកថវិកាដល់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញដែលខ្លួនត្រូវការ។ ក្រុមជាងជួសជុលគ្រឿងបន្លាស់របស់គ្រឿងចក្រដូចជា អេស្កាវ៉ាទ័រ រថយន្តបែន រ៉ូឡូកិនថ្នល់ រថយន្តអគ្គិភ័យ ជាដើមបានលើកឡើងពីសារៈប្រយោជន៍របស់មូលនិធិអភិវឌ្ឍន៍ជំនាញនេះ។ សារៈប្រយោជន៍នោះ គឺការទទួលបានចំណេះដឹងថ្មីៗពីដំណើរការជួលជុលគ្រឿងបន្លាស់រថយន្តធំៗដែលពេលមុនជាចំណេះដឹងចេះតៗគ្នា។